Imam Al-Nawawi
Riyadhus Shalihin
ស្វែងរកតាមជំពូក ឬពាក្យគន្លឹះក្នុងសៀវភៅហាទីស្ហរីយ៉ាឌុសសាលីហ៊ីន។
Hadith #1
ការស្មាះត្រង់ទៅចំពោះអល់ឡោះ ការយកចិត្ត ទុកដាក់នៅក្នុងទង្វើ ពាក្យសំដី ព្រមទាំងស្ថា
قَالَ اللَّه تعالى : ﴿ وَمَآ أُمِرُوٓاْ إِلَّا لِيَعۡبُدُواْ ٱللَّهَ مُخۡلِصِينَ لَهُ ٱلدِّينَ حُنَفَآءَ وَيُقِيمُواْ ٱلصَّلَوٰةَ وَيُؤۡتُواْ ٱلزَّكَوٰةَۚ وَذَٰلِكَ دِينُ ٱلۡقَيِّمَةِ﴾[البينة(5)]
អល់ឡោះបានមានបន្ទូលថា : "អល់ឡោះមិនបានប្រើពួកគេ (ពួកគម្ពីរជន និង មនុស្សលោក) អោយប្រព្រឹត្ដអ្វីក្រៅពីការគោរពសក្ការៈទៅចំពោះទ្រង់ ស្មោះនឹង សាសនាដោយឥតងាករេ (តាមសាសនារបស់អ៊ីព្រហ៊ីម និងមូហាំម៉ាត់ ﷺ) ព្រម ទាំងប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ឡើយ។ នោះគឺជាសាសនាដែលត្រឹម ត្រូវ" ។ (អាល់ពៃយីណះ : ៥)
Hadith #2
ការស្មាះត្រង់ទៅចំពោះអល់ឡោះ ការយកចិត្ត ទុកដាក់នៅក្នុងទង្វើ ពាក្យសំដី ព្រមទាំងស្ថា
وقَالَ تعالى : ﴿ لَن يَنَالَ ٱللَّهَ لُحُومُهَا وَلَا دِمَآؤُهَا وَلَٰكِن يَنَالُهُ ٱلتَّقۡوَىٰ مِنكُمۡۚ﴾ [الحج(37)]
អល់ឡោះបានមានបន្ទូលថាៈ" សាច់របស់វា (សត្វគូរហ្ពានដែលពួកអ្នកសមេ្លះ) មិនត្រូវបានគេលើកទៅដល់ទ្រង់ឡើយ ហើយឈាមរបស់វាក៏ដូច្នោះដែរ។ ប៉ុន្តែ ការគោរពកោតខ្លាចរបស់ពួកអ្នកចំពោះទ្រង់ ត្រូវបានគេលើកទៅដល់ទ្រង់" ។ (អាល់ហាជ្ជ : ៣៧)
Hadith #3
ការស្មាះត្រង់ទៅចំពោះអល់ឡោះ ការយកចិត្ត ទុកដាក់នៅក្នុងទង្វើ ពាក្យសំដី ព្រមទាំងស្ថា
وقَالَ تعالى : ﴿ قُلۡ إِن تُخۡفُواْ مَا فِي صُدُورِكُمۡ أَوۡ تُبۡدُوهُ يَعۡلَمۡهُ ٱللَّهُۗ ﴾[آل عمران(29)]
អល់ឡោះបានមានបន្ទូលថា : "ឱមូហាំម៉ាត់ ! ចូរអ្នកប្រាប់ពួកគេថា ប្រសិនបើ ពួកអ្នកលាក់បាំងអ្វីមួយនៅក្នុងចិត្តរបស់ពួកអ្នកឬពួកអ្នកលាតត្រដាងចេញក្រៅ អល់ឡោះពិតជាដឹងទាំងអស់"។ (អា លីអិមរ៉ន : ២៩)
Hadith #1
ការស្មាះត្រង់ទៅចំពោះអល់ឡោះ ការយកចិត្ត ទុកដាក់នៅក្នុងទង្វើ ពាក្យសំដី ព្រមទាំងស្ថា
وعَنْ أَميرِ الْمُؤْمِنِينَ أبي حفْصٍ عُمرَ بنِ الْخَطَّابِ بْن نُفَيْل بْنِ عَبْد الْعُزَّى بن رياح بْن عبدِ اللَّهِ بْن قُرْطِ بْنِ رزاح بْنِ عَدِيِّ بْن كَعْبِ بْن لُؤَيِّ بن غالبٍ القُرَشِيِّ العدويِّ . رضي الله عنه ، قال : سمعْتُ رسُولَ الله ﷺ يقُولُ « إنَّما الأَعمالُ بالنِّيَّات ، وإِنَّمَا لِكُلِّ امرئٍ مَا نَوَى ، فمنْ كانَتْ هجْرَتُهُ إِلَى الله ورَسُولِهِ فهجرتُه إلى الله ورسُولِهِ ، ومنْ كاَنْت هجْرَتُه لدُنْيَا يُصيبُها ، أَو امرَأَةٍ يَنْكحُها فهْجْرَتُهُ إلى ما هَاجَر إليْهِ » متَّفَقٌ على صحَّتِه. رواهُ إِماما المُحَدِّثِين: أَبُو عَبْدِ الله مُحَمَّدُ بنُ إِسْمَاعيل بْن إِبْراهيمَ بْن الْمُغيرة بْن برْدزْبَهْ الْجُعْفِيُّ الْبُخَارِيُّ، وَأَبُو الحُسَيْنِى مُسْلمُ بْن الْحَجَّاجِ بن مُسلمٍ القُشَيْريُّ النَّيْسَابُوريُّ رَضَيَ الله عَنْهُمَا في صَحيحيهِما اللَّذَيْنِ هما أَصَحُّ الْكُتُبِ الْمُصَنَّفَة
អំពី អាមីរុលមុមីនីន អាពូហាហ្វស៊ិន អ៊ូមើរ ពិន អាល់ខត្តប ពិន នូហ្វៃល៍ ពិន អាប់ទុលអ៊ូហ្សា ពិន រ៉យ៉ាហ៍ ពិន អាប់ទុលឡោះ ពិន គួរត៍ ពិន រ៉ហ្សាហ៍ ពិន អាទី ពិន កាអាប់ ពិន លូអ៊ៃ ពិន ហ្គ៏លិប អាល់គូរ៉ស្ស៊ី អាល់អាហ្ទាវី (رضي الله عنه)ថា : ខ្ញុំបានលឺរ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថាៈ "ប្រាកដណាស់ទង្វើ(អាម៉ាល់)ទាំង ឡាយ (អល់ឡោះទទួលយក ឬមិនទទួលយក) អាស្រ័យទៅតាមគោលបំណង (នៀត) ហើយបុគ្គលគ្រប់រូបនឹងទទួលបានផល(ការតបស្នង) តាមអ្វីដែលជា បំណងប្រាថ្នា(នៀត)របស់គាត់(ពេលធ្វើទង្វើនោះ)។ ដូចេ្នះបុគ្គលណាផ្លាស់ប្តូរទីកន្លែង(ហិជ្ជរ៉ោះ) ដើម្បីអល់ឡោះនិងរ៉សូលរបស់ទ្រង់ ការផ្លាស់ប្តូរទីកន្លែង (ហិជ្ជរ៉ោះ)របស់គាត់ត្រូវបានអល់ឡោះនិងរ៉សូលទទួលស្គាល់ (អល់ឡោះផ្តល់ ផលបុណ្យអោយ) ហើយបុគ្គលណាផ្លាស់ប្តូរទីកន្លែង (ហិជ្ជរ៉ោះ) ដើម្បីផលប្រយោជន៍លោកិយគាត់នឹងទទួលបានផលប្រយោជន៍នោះ (មិនបានទទួលផល បុណ្យពីអល់ឡោះ) ឬអ្នកខ្លះផ្លាស់ប្តូរទីកន្លែង(ហិជ្ជរ៉ោះ) ដើម្បីរៀបអាពាហ៍ ពិពាហ៍ជាមួយស្ត្រីណាម្នាក់ ការផ្លាស់ប្តូរទីកន្លែងរបស់គាត់នឹងបានផលទៅតាម គោលបំណងរបស់គាត់។ (ហាទីស្ហនេះត្រូវបានគេឯកភាពគ្នាលើភាពសុក្រឹត ត្រឹមត្រូវ។ រាយការណ៍ដោយសាសនវិទូផ្នែកហាទីស្ហពីរនាក់គឺ លោក អាពូអាប់ ទុលឡោះ មូហាំម៉ាត់ ពិន អ៊ីស្មាអែល ពិន អ៊ីព្រហ៊ីម ពិន អាល់មូហ្គីរ៉ោះ ពិន ពឹរទីហ្សហ្ពះ អាល់ជក់ហ្វ៊ី អាល់ពូខរី និង លោក អាពូហូសេន មូស្លីម ពិន អាល់ ហាច្ជាច ពិន មូស្លីម អាល់គូស្សៃរី អាន់ណៃសាពូរី នៅក្នុងគម្ពីរទាំងពីររបស់ ពួកគាត់ ដែលជាគម្ពីរដែលត្រឹមត្រូវជាងគេក្នុងចំណោមគម្ពីរ ដែលគេរៀបរៀង ឡើង)។
Hadith #2
ការស្មាះត្រង់ទៅចំពោះអល់ឡោះ ការយកចិត្ត ទុកដាក់នៅក្នុងទង្វើ ពាក្យសំដី ព្រមទាំងស្ថា
وَعَنْ أُمِّ الْمُؤْمِنِينَ أُمِّ عَبْدِ اللَّهِ عَائشَةَ رَضيَ الله عنها قالت: قال رسول الله صَلّى اللهُ عَلَيْهِ وسَلَّم: «يَغْزُو جَيْشٌ الْكَعْبَةَ فَإِذَا كَانُوا ببيْداءَ مِنَ الأَرْضِ يُخْسَفُ بأَوَّلِهِم وَآخِرِهِمْ ». قَالَتْ : قُلْتُ يَا رَسُولَ اللَّهِ ، كَيْفَ يُخْسَفُ بَأَوَّلِهِم وَآخِرِهِمْ وَفِيهِمْ أَسْوَاقُهُمْ وَمَنْ لَيْسَ مِنهُمْ ،؟ قَالَ : «يُخْسَفُ بِأَوَّلِهِم وَآخِرِهِمْ ، ثُمَّ يُبْعَثُون عَلَى نِيَّاتِهِمْ » مُتَّفَقٌ عَلَيْهِ : هذا لَفْظُ الْبُخَارِيِّ .
អំពី អ៊ុមមុលមុមីនីន អ៊ុមមូអាប់ទុលឡោះ អាអ៊ីស្សះ رضي الله عنها ថា : រ៉ស៊ូ លុលឡោះ ﷺបានមានប្រសាសន៍ថាៈមានកងទ័ពមួយក្រុមធ្វើដំណើរទៅវាយលុក បំផ្លាញកាក់ហ្ពះ(الكعبة) ហើយនៅពេលដែលពួកគេបានទៅដល់តំបន់មួយ ឈ្មោះពៃហ្ទាក(بيداء)អល់ឡោះអោយដីស្រូបយកអ្នកនៅទីនោះទាំងអស់។ អាអ៊ីស្សះបានសួរថាៈ ឱរ៉ស៊ូលុលឡោះ! តើអល់ឡោះអោយដីស្រូបយកអ្នកនៅ ទីនោះទាំងអស់យ៉ាងដូចម្តេច បើនៅក្នុងចំណោមអ្នកនៅទីនោះមានអ្នកនៅផ្សារមិន ដឹងរឿងអ្វីសោះ និងអ្នកដែលមិនស្ថិតនៅក្នុងក្រុមអ្នកដែលចង់បំផ្លាញកាក់ហ្ពះ នោះ? ណាពី ﷺបានមានប្រសាសន៍ថាៈ "អល់ឡោះអោយដីស្រូបយកអ្នកនៅទី នោះទាំងអស់ តែក្រោយមក (ថ្ងៃបរលោក) អល់ឡោះអោយពួកគេរស់ឡើងវិញ (ដើមី្បជំនុំជំរះ)ទៅតាមបំណងរបស់ពួកគេ"។ (រាយការណ៍ដោយអាល់ពូខរី និង មូស្លីម ហើយនេះជាពាក្យពេចន៍ដែលរាយការណ៍ដោយអាល់ពូខរី)។
Hadith #3
ការស្មាះត្រង់ទៅចំពោះអល់ឡោះ ការយកចិត្ត ទុកដាក់នៅក្នុងទង្វើ ពាក្យសំដី ព្រមទាំងស្ថា
وعَنْ عَائِشَة رَضِيَ الله عنْهَا قَالَت قالَ النَّبِيُّ صَلّى اللهُ عَلَيْهِ وسَلَّم : «لا هِجْرَةَ بَعْدَ الْفَتْحِ، وَلكنْ جِهَادٌ وَنِيَّةٌ ، وَإِذَا اسْتُنْفرِتُمْ فانْفِرُوا» مُتَّفَقٌ عَلَيْهِ .
وَمَعْنَاهُ : لا هِجْرَةَ مِنْ مَكَّةَ لأَنَّهَا صَارَتْ دَارَ إِسْلامٍ .
អំពីអាអ៊ីស្សះ رضي الله عنهاថាៈណាពី ﷺ បានមានប្រសាសន៍ថា : គ្មានការ ហិជ្ជរ៉ោះ(ពីទីក្រុងមឹក្កះ)ទេ បន្ទាប់ពីជ័យជំនះនៅទីក្រុងមឹក្កះ ប៉ុន្តែនៅមានការ តស៊ូក្នុងផ្លូវអល់ឡោះនិងបំណងប្រាថ្នា(នៀត)។ នៅពេលដែលមេដឹកនាំអំពាវ នាវអោយពួកអ្នកធ្វើសង្គ្រាម ចូរពួកអ្នកឆ្លើយតប។
(រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម)។
អត្ថន័យរបស់វាគឺ : " គ្មានការផ្លាស់ប្តូរទីកន្លែងឬភៀសខ្លួនចេញពីទីក្រុងមឹក្កះទេ ព្រោះវាបានក្លាយជាទីក្រុងអ៊ីស្លាមហើយ"។
Hadith #4
ការស្មាះត្រង់ទៅចំពោះអល់ឡោះ ការយកចិត្ត ទុកដាក់នៅក្នុងទង្វើ ពាក្យសំដី ព្រមទាំងស្ថា
وعَنْ أبي عَبْدِ اللَّهِ جابِرِ بْنِ عَبْدِ اللَّهِ الأَنْصَارِيِّ رضِيَ الله عنْهُمَا قَالَ :كُنَّا مَع النَّبِيِّ صَلّى اللهُ عَلَيْهِ وسَلَّم في غَزَاة فَقَالَ : «إِنَّ بِالْمَدِينَةِ لَرِجَالاً مَا سِرْتُمْ مَسِيراً ، وَلاَ قَطَعْتُمْ وَادِياً إِلاَّ كانُوا مَعكُم حَبَسَهُمُ الْمَرَضُ» وَفِي روايَةِ : «إِلاَّ شَركُوكُمْ في الأَجْرِ» رَواهُ مُسْلِمٌ .
ورواهُ البُخَارِيُّ عَنْ أَنَسٍ رَضِيَ اللَّهُ عَنْهُ قَالَ :رَجَعْنَا مِنْ غَزْوَةِ تَبُوكَ مَعَ النَّبِيِّ صَلّى اللهُ عَلَيْهِ وسَلَّم فَقَالَ: «إِنَّ أَقْوَامَاً خلْفَنَا بالمدِينةِ مَا سَلَكْنَا شِعْباً وَلاَ وَادِياً إِلاَّ وَهُمْ مَعَنَا ، حَبَسَهُمْ الْعُذْرُ».
អំពីអាពូអាប់ទុលឡោះ ជើពៀរ ពិន អាប់ទុលឡោះ អាល់អាន់ស៏រី رَضي اللهُ عنهماថា : ខ្ញុំបាននៅជាមួយរ៉ស៊ូលុលឡោះ ﷺ នៅក្នុងពេលធ្វើសង្គ្រាមមួយ ។ ខណៈនោះលោកﷺបានមានប្រសាសន៍ថាៈ "នៅទីក្រុងម៉ាទីណះពិតជាមានបុរស ជាច្រើនដែល(ចិត្តរបស់ពួកគេ)នៅជាមួយពួកអ្នក នូវរាល់ចម្ងាយដែលពួកអ្នក បានធ្វើដំណើរ រាល់ជ្រលងភ្នំដែលពួកអ្នកបានឆ្លងកាត់។ ប៉ុន្ដែមូលហេតុដែល រារាំងពួកគេ(មិនអោយចេញធ្វើសង្គ្រាមជាមួយពួកអ្នក)គឺជំងឺ "។
នៅក្នុងសេចក្តីរាយការណ៍មួយទៀតថាៈ"បានរួមចំណែកទទួលផលបុណ្យជាមួយពួកអ្នកដែរ"។
លោកអាល់ពូខរីបានរាយការណ៍ពីអាណាសថា : ពួកយើងបានវិលត្រឡប់ពី សង្គ្រាមនៅតាពូក (غزوة تبوك) ជាមួយណាពី ﷺខណៈនោះលោកបានមាន ប្រសាសន៍ថា :"មានមនុស្សជាច្រើននៅទីក្រុងម៉ាទីណះ នៅពីក្រោយយើងរាល់ ពេលដែលយើងបានធ្វើដំណើរឆ្លងកាត់ភ្នំមួយឬជ្រលងភ្នំមួយ ពួកគេក៏រួមចំណែក ជាមួយពួកយើងដែរ។ ប៉ុន្ដែមូលហេតុដែលរារាំងពួកគេគឺបញ្ហាចាំបាច់"។
Hadith #5
ការស្មាះត្រង់ទៅចំពោះអល់ឡោះ ការយកចិត្ត ទុកដាក់នៅក្នុងទង្វើ ពាក្យសំដី ព្រមទាំងស្ថា
وَعَنْ أبي يَزِيدَ مَعْنِ بْن يَزِيدَ بْنِ الأَخْنسِ رضي الله عَنْهمْ، وَهُوَ وَأَبُوهُ وَجَدّهُ صَحَابِيُّونَ، قَال: كَانَ أبي يَزِيدُ أَخْرَجَ دَنَانِيرَ يَتصَدَّقُ بِهَا فَوَضَعَهَا عِنْدَ رَجُلٍ في الْمَسْجِدِ فَجِئْتُ فَأَخَذْتُهَا فَأَتيْتُهُ بِهَا . فَقَالَ : وَاللَّهِ مَا إِيَّاكَ أَرَدْتُ ، فَخَاصمْتُهُ إِلَى رسول اللَّهِ صَلّى اللهُ عَلَيْهِ وسَلَّم فَقَالَ: «لَكَ مَا نويْتَ يَا يَزِيدُ ، وَلَكَ مَا أَخذْتَ يَا مَعْنُ » رواه البخاريُّ .
អំពីអាពូយ៉ាហ្សីត ម៉ាអាន់ ពិន យ៉ាហ្សីត ពិន អាល់អឹខណើស (رضي الله عنهم)(ម៉ាអាន់ឪពុក របស់គាត់ និងជីតារបស់គាត់គឺជាសហាហ្ពាត់)ថាៈ "ពុករបស់ខ្ញុំ យ៉ាហ្សីតបានដក លុយមួយចំនួនដើម្បីបរិច្ចាគ ហើយគាត់បានទុកវា នឹងបុរសម្នាក់នៅក្នុងម៉ាស្ជិត។ នៅពេលនោះខ្ញុំ(ម៉ាអាន់)បានទៅយកលុយនោះវិញ។បន្ទាប់មក ខ្ញុំបានយកលុយ នោះទៅជួបគាត់(យ៉ាហ្សីត)គាត់ក៏បាននិយាយថាៈ"ពុកសូមស្បថនឹងអល់ឡោះ! ពុកគ្មានបំណងបរិច្ចាគលុយនេះអោយកូនទេ"។ ខ្ញុំ(ម៉ាអាន់)ក៏បានប្តឹងទៅ រ៉ស៊ូលុលឡោះﷺ។ លោកក៏បានមានប្រសាសន៍ថា : "ឱយ៉ាហ្សីត! អ្នកទទួលបាន នូវអ្វី(ផលបុណ្យ)ដែលអ្នកបានប្រាថ្នា។ ចំណែកអ្នកវិញឱម៉ាអាន់! ទទួលបានអ្វី ដែលអ្នកបានយក"។ (រាយការណ៍ដោយអាល់ពូខរី)។
Hadith #6
ការស្មាះត្រង់ទៅចំពោះអល់ឡោះ ការយកចិត្ត ទុកដាក់នៅក្នុងទង្វើ ពាក្យសំដី ព្រមទាំងស្ថា
وَعَنْ أبي إِسْحَاقَ سعْدِ بْنِ أبي وَقَّاصٍ مَالك بن أُهَيْبِ بْنِ عَبْدِ مَنَافِ بْنِ زُهرةَ بْنِ كِلابِ بْنِ مُرَّةَ بْنِ كعْبِ بنِ لُؤىٍّ الْقُرشِيِّ الزُّهَرِيِّ رضِي اللَّهُ عَنْهُ، أَحدِ الْعَشرة الْمَشْهودِ لَهمْ بِالْجَنَّة ، رضِي اللَّهُ عَنْهُم قال: « جَاءَنِي رسولُ الله صَلّى اللهُ عَلَيْهِ وسَلَّم يَعُودُنِي عَامَ حَجَّة الْوَداعِ مِنْ وَجعٍ اشْتدَّ بِي فَقُلْتُ : يا رسُول اللَّهِ إِنِّي قَدْ بلغَ بِي مِن الْوجعِ مَا تَرى ، وَأَنَا ذُو مَالٍ وَلاَ يَرثُنِي إِلاَّ ابْنةٌ لِي ، أَفأَتصَدَّق بثُلُثَىْ مالِي؟ قَالَ: لا ، قُلْتُ : فالشَّطُر يَارسوُلَ الله ؟ فقالَ : لا، قُلْتُ فالثُّلُثُ يا رسول اللَّه؟ قال: الثُّلثُ والثُّلُثُ كثِيرٌ أَوْ كَبِيرٌ إِنَّكَ إِنْ تَذرَ وَرثتك أغنِياءَ خَيْرٌ مِن أَنْ تذرهُمْ عالَةً يَتكفَّفُونَ النَّاس ، وَإِنَّكَ لَنْ تُنفِق نَفَقةً تبْتغِي بِهَا وجْهَ الله إِلاَّ أُجرْتَ عَلَيْهَا حَتَّى ما تَجْعلُ في امْرَأَتكَ قَال: فَقلْت: يَا رَسُولَ الله أُخَلَّفَ بَعْدَ أَصْحَابِي؟ قَال: إِنَّك لن تُخَلَّفَ فتعْمَل عَمَلاً تَبْتغِي بِهِ وَجْهَ الله إلاَّ ازْددْتَ بِهِ دَرجةً ورِفعةً ولعَلَّك أَنْ تُخلَّف حَتَى ينْتفعَ بكَ أَقَوامٌ وَيُضَرَّ بك آخرُونَ. اللَّهُمَّ أَمْضِ لأِصْحابي هجْرتَهُم، وَلاَ ترُدَّهُمْ عَلَى أَعْقَابِهم، لَكن الْبائسُ سعْدُ بْنُ خـوْلَةَ « يرْثى لَهُ رسولُ الله صَلّى اللهُ عَلَيْهِ وسَلَّم» أَن مَاتَ بمكَّةَ » متفقٌ عليه .
អំពីអាពូអ៊ីស្ហាក សាអាត់ ពិន អាពូវឹក្ក័ស ម៉ាលិក ពិនអ៊ូហ៊ៃប៍ ពិន អាប់ទូម៉ាណាហ្វ ពិន ហ្សួហ៍រ៉ោះ ពិន កីឡាប ពិន មួរ៍រ៉ោះ ពិន កាអាប់ ពិន លូអៃ អាល់គូរ៉ស្សីអាស្សហ្សុះរី (رضي الله عنه)ជាអ្នកដែលត្រូវបានគេធ្វើសាក្សីថា នឹងបានចូល ឋានសួគ៌។ គាត់និយាយថា : រ៉ស៊ូលុលឡោះﷺបានមកសួរសុខទុក្ខខ្ញុំ នៅឆ្នាំដែល លោកធ្វើបុណ្យហាជ្ជវ៉ាហ្ទាក ខណៈពេលដែលខ្ញុំកំពុងឈឺខ្លាំង។ ពេលនោះ ខ្ញុំបាន សួរថាៈ ឱរ៉ស៊ូលុលឡោះ!ខ្ញុំមានជំងឺធ្ងន់ធ្ងរដូចដែលលោកបានឃើញស្រាប់ ហើយ ខ្ញុំជាអ្នកមានទ្រព្យសម្បត្តិ តែគ្មានអ្នកត្រូវទទួលមរតកពីខ្ញុំក្រៅពីកូនស្រីតែមួយ គត់របស់ខ្ញុំឡើយ។ហេតុនេះ តើខ្ញុំអាចបរិច្ចាគពីរភាគបីនៃទ្រព្យសម្បត្តិរបស់ខ្ញុំ បានឬទេ ? រ៉ស៊ូលុលឡោះ ﷺ បានឆ្លើយថាៈ"មិនបានទេ។" ខ្ញុំបានសួរទៀតថា : តើពាក់កណ្តាលបានឬទេ? រ៉ស៊ូលុលឡោះបានឆ្លើយថា : "មិនបានទេ"។ ខ្ញុំក៏បាន សួរទៀតថាៈតើមួយភាគបីបានឬទេ? រ៉ស៊ូលុលឡោះﷺបានឆ្លើយថាៈ"មួយភាគបី អាចបរិច្ចាគបានហើយវាជាចំនួនច្រើនបំផុតឬធំបំផុត(ដែលអ្នកអាចបរិច្ចាគបាន នៅក្នុងគ្រានេះ)។ ជាការពិតណាស់ ការទុកអោយអ្នកស្នងមរតកបន្តពីអ្នកក្លាយ ជាអ្នកមានល្អប្រសើរជាងអ្នកទុកអោយពួកគេក្លាយជាអ្នកក្រសុំទានពីអ្នកដទៃ ហើយរាល់ទ្រព្យសម្បត្តិដែលអ្នកចំណាយដើម្បីស្វែងរកការយល់ព្រមពីអល់ឡោះ ទ្រង់នឹងផ្តល់ផលបុណ្យអោយអ្នក សូម្បីតែអ្វីដែលអ្នកចំណាយទៅលើភរិយា របស់អ្នក។ គាត់មានប្រសាសន៍ថាៈ" ខ្ញុំបានសួរបន្តទៀតថា ឱរ៉ស៊ូលុលឡោះ! តើ ខ្ញុំនឹងត្រូវគេទុកអោយនៅក្រោយ(នៅទីក្រុងមឹក្កះ) បន្ទាប់ពីមិត្តភក្តិរបស់ខ្ញុំ ឬ?"។ រ៉ស៊ូលុលឡោះﷺបានមានប្រសាន៍ថា : "ប្រាកដណាស់ប្រសិនបើអ្នកត្រូវ គេបន្សល់ទុកនៅក្រោយ(ទីក្រុងមឹក្កះ)ហើយអ្នកសាងនូវទង្វើល្អដើម្បីស្វែងរក ការយល់ព្រមពីអល់ឡោះ អ្នកនឹងបានឡើងឋានៈកាន់តែខ្ពស់(នៅក្នុងឋានសួគ៌) សង្ឃឹមថាពេលដែលគេទុកអ្នកនៅក្រោយ(ទីក្រុងមឹក្កះ) នឹងមានមនុស្សមួយចំនួន ទទួលបានផលប្រយោជន៍ពីអ្នក ហើយមនុស្សមួយចំនួនទៀត(ពួកអ្នកប្រឆាំង) នឹងទទួលបានផលអាក្រក់ពីអ្នក។ ឱអល់ឡោះ! សូមជួយអោយការហិជ្ជរ៉ោះ របស់សហាហ្ពាត់ខ្ញុំបានពេញលេញផង ហើយសូមទ្រង់កុំត្រឡប់ពួកគេទៅវិញ ប៉ុន្តែដែលមានបញ្ហានោះគឺ សាអាត់ ពិន ខាវឡះ"។
រ៉ស៊ូលុលឡោះ ﷺបានរៀបរាប់សរសើរគាត់ចំពោះការស្លាប់របស់គាត់នៅទីក្រុង មឹក្កះ។ (រាយការណ៍ដោយអាល់ពូខរី និងមូស្លីម)។
Hadith #7
ការស្មាះត្រង់ទៅចំពោះអល់ឡោះ ការយកចិត្ត ទុកដាក់នៅក្នុងទង្វើ ពាក្យសំដី ព្រមទាំងស្ថា
وَعَنْ أبي هُريْرة عَبْدِ الرَّحْمن بْنِ صخْرٍ رضي الله عَنْهُ قال : قالَ رَسُولُ الله صَلّى اللهُ عَلَيْهِ وسَلَّم: «إِنَّ الله لا يَنْظُرُ إِلى أَجْسامِكْم ، وَلا إِلى صُوَرِكُمْ ، وَلَكِنْ يَنْظُرُ إِلَى قُلُوبِكُمْ وَأَعمالِكُمْ » رواه مسلم .
អំពីអាពូហ៊ូរ៉យរ៉ោះ អាប់ទុលរ៉ោះម៉ាន ពិន សឃឹរ៍ (رضي الله عنه) ថា : រ៉ស៊ូលុលឡោះﷺបានមានប្រសាសន៍ថាៈ "អល់ឡោះពិតជាមិនមើលទៅលើខ្លួន ប្រាណរបស់ពួកអ្នក ហើយក៏មិនមើលទៅលើរូបរាងរបស់ពួកអ្នកដែរប៉ុន្តែទ្រង់ មើលទៅលើចិត្តរបស់ពួកអ្នក។" (រាយការណ៍ដោយមូស្លីម)។
Hadith #8
ការស្មាះត្រង់ទៅចំពោះអល់ឡោះ ការយកចិត្ត ទុកដាក់នៅក្នុងទង្វើ ពាក្យសំដី ព្រមទាំងស្ថា
وعَنْ أبي مُوسَى عبْدِ اللَّهِ بْنِ قَيْسٍ الأَشعرِيِّ رضِي الله عنه قالَ: سُئِلَ رسول الله صَلّى اللهُ عَلَيْهِ وسَلَّم عَنِ الرَّجُلِ يُقاتِلُ شَجَاعَةً ، ويُقاتِلُ حَمِيَّةً ويقاتِلُ رِياءً ، أَيُّ ذلِك في سَبِيلِ اللَّهِ؟ فَقَالَ رسول الله صَلّى اللهُ عَلَيْهِ وسَلَّم : « مَنْ قاتَلَ لِتَكُون كلِمةُ اللَّهِ هِي الْعُلْيَا فهُوَ في سَبِيلِ اللَّهِ » مُتَّفَقٌ عليه
អំពី អាពូមូសា អាប់ទុលឡោះ ពិន គៃស៍ អាល់អាស្សអារី (رضي الله عنه) ថា : មានគេសួររ៉ស៊ូលុលឡោះ ﷺ អំពីបុរសដែលធ្វើសង្គ្រាមដើម្បីបង្ហាញពីភាព ក្លាហានរបស់គាត់ បុរសដែលធ្វើសង្គ្រាមដើម្បីការពារ និង បុរសដែលធ្វើសង្គ្រាម ចង់អោយគេមើលឃើញ។ តើមួយណាដែលជាអ្នកធ្វើសង្គ្រាមក្នុងផ្លូវអល់ឡោះ? រ៉ស៊ូលុលឡោះﷺបានឆ្លើយថាៈ "បុគ្គលណាដែលធ្វើសង្គ្រាមដើម្បីលើកតម្កើង បន្ទូលរបស់អល់ឡោះ គាត់គឺជាអ្នកធ្វើសង្គ្រាមក្នុងផ្លូវរបស់អល់ឡោះ"។
(រាយការណ៍ដោយអាល់ពូខរី និងមូស្លីម)។
Hadith #9
ការស្មាះត្រង់ទៅចំពោះអល់ឡោះ ការយកចិត្ត ទុកដាក់នៅក្នុងទង្វើ ពាក្យសំដី ព្រមទាំងស្ថា
وعن أبي بَكْرَة نُفيْعِ بْنِ الْحارِثِ الثَّقفِي رَضِي الله عنه أَنَّ النَّبِيَّ صَلّى اللهُ عَلَيْهِ وسَلَّم قال: «إِذَا الْتقَى الْمُسْلِمَانِ بسيْفيْهِمَا فالْقاتِلُ والمقْتُولُ في النَّارِ» قُلْتُ : يَا رَسُول اللَّهِ ، هَذَا الْقَاتِلُ فمَا بَالُ الْمقْتُولِ ؟ قَال: «إِنَّهُ كَانَ حَرِيصاً عَلَى قَتْلِ صَاحِبِهِ» متفقٌ عليه
អំពីអាពូពឹករ៉ោះ នូហ្វៃក ពិន ហារិស្ហអាត្សាក៏ហ្វី (رضي الله عنه) ថា : ណាពី ﷺ ពិតជាបានមានប្រសាន៍ថា : "កាលណាអ្នកឥស្លាមពីរនាក់ប្រយុទ្ធគ្នាដោយដាវ របស់ពួកគេ អ្នកដែលសម្លាប់គេ និង អ្នកដែលត្រូវគេសម្លាប់ សុទ្ធតែស្ថិតនៅក្នុង ឋាននរក។" ខ្ញុំ(នូហ្វៃក)បានសួរថា : ឱរ៉ស៊ូលុលឡោះ!(ទណ្ឌកម្ម)នេះគឺសំរាប់ អ្នកដែលសម្លាប់គេ ចុះអ្នកដែលត្រូវគេសម្លាប់មានកំហុសអ្វី? រ៉ស៊ូលុលឡោះ ﷺ បានឆ្លើយថា : "ប្រាកដណាស់គាត់ក៏បានព្យាយាមសម្លាប់ដៃគូដែរ(តែមិនបាន សំរេច)"។ (រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម)។
Hadith #10
ការស្មាះត្រង់ទៅចំពោះអល់ឡោះ ការយកចិត្ត ទុកដាក់នៅក្នុងទង្វើ ពាក្យសំដី ព្រមទាំងស្ថា
وَعَنْ أبي هُرَيْرَةَ رَضِيَ الله عنه قال: قال رسول الله صَلّى اللهُ عَلَيْهِ وسَلَّم : «صَلاَةُ الرَّجُلِ في جماعةٍ تزيدُ عَلَى صَلاَتِهِ في سُوقِهِ وَبَيْتِهِ بضْعاً وعِشْرينَ دَرَجَةً ، وذلِكَ أَنَّ أَحَدَهُمْ إِذا تَوَضَّأَ فَأَحْسَنَ الْوُضُوءَ ، ثُمَّ أَتَى الْمَسْجِد لا يُرِيدُ إِلاَّ الصَّلاَةَ ، لا يَنْهَزُهُ إِلاَّ الصَّلاَةُ ، لَمْ يَخطُ خُطوَةً إِلاَّ رُفِعَ لَهُ بِها دَرجةٌ ، وَحُطَّ عَنْهُ بِهَا خَطيئَةٌ حتَّى يَدْخلَ الْمَسْجِدَ ، فَإِذَا دخل الْمَسْجِدَ كانَ في الصَّلاَةِ مَا كَانَتِ الصَّلاةُ هِيَ التي تحبِسُهُ ، وَالْمَلائِكَةُ يُصَلُّونَ عَلَى أَحَدكُمْ ما دام في مَجْلِسهِ الَّذي صَلَّى فِيهِ ، يقُولُونَ : اللَّهُمَّ ارْحَمْهُ ، اللَّهُمَّ اغْفِرْ لَهُ ، اللَّهُمَّ تُبْ عَلَيْهِ ، مالَمْ يُؤْذِ فِيهِ ، مَا لَمْ يُحْدِثْ فِيهِ » متفقٌ عليه ،وهَذَا لَفْظُ مُسْلمٍ . وَقَوْلُهُ صَلّى اللهُ عَلَيْهِ وسَلَّم : «ينْهَزُهُ » هُوَ بِفتحِ الْياءِ وَالْهاءِ وَبالزَّاي : أَي يُخْرِجُهُ ويُنْهِضُهُ .
អំពីអាពូហ៊ូរ៉យរ៉ោះ (رضي الله عنه) ថា :រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ថាៈ "សឡាតរបស់បុរសក្នុងជើម៉ាអះ(ជាលក្ខណៈរួម)មានផលបុណ្យលើសពីសឡាត របស់គាត់នៅផ្ទះនិងនៅផ្សារ ច្រើនជាងម្ភៃកំរិត។ (ផលបុណ្យ)នោះកើតមាន ចំពោះគាត់ដោយសារពេលដែលគាត់យកវូហ្ទុ(ទឹកសំហ្ពះយ៉ាំង)គាត់យកដោយល្អប្រសើរ(ត្រឹមត្រូវ) បន្ទាប់មកគាត់ទៅដល់ម៉ាស្ជិតដោយគ្មានមូលហេតុអ្វី អោយគាត់ចេញទៅទីនោះក្រៅពីការសឡាតទេហើយគាត់ក៏គ្មានបំណងអ្វីក្រៅពី សឡាតដែរ។ រាល់ជំហានដែលគាត់ដើរ អល់ឡោះលើកតំកើងឋានៈរបស់គាត់ មួយកំរិតហើយលុបបំបាត់ចោលកំហុសឆ្គង(បាបកម្ម)របស់គាត់មួយរហូតគាត់ ចូលម៉ាស្ជិត។ ពេលដែលគាត់បានចូលក្នុងម៉ាស្ជិតហើយគាត់ទទួលបានផលបុណ្យ ដូចស្ថិតនៅក្នុងសឡាតដែរដរាបណាគាត់នៅរង់ចាំសឡាត។ ម៉ាឡាអ៊ីកាត់នៅ សឡាវ៉ាត(សុំទូអា)អោយគាត់ដរាបណាគាត់អង្គុយនៅកន្លែងដែលបានសឡាត រួចនោះ។ ពួកគេ(ម៉ាឡាអ៊ីកាត់)បួងសួងថា : ឱអល់ឡោះ! សូមទ្រង់អាណិត ស្រលាញ់គាត់ អភ័យទោសអោយគាត់ ទទួលយកការតាវហ្ពាត់(ការសារភាព កំហុស)ពីគាត់ដរាបណាគាត់មិនបង្កបញ្ហា(ដល់ម៉ាឡាអ៊ីកាត់ឬអ្នកឥស្លាមដែល នៅក្នុងម៉ាស្ជិត) ហើយគាត់មិនដាច់វូហុ្ទ (ទឹកសំហ្ពះយ៉ាំង)"។
(រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម ហើយនេះជាពាក្យពេចន៍នៃសេចក្តី រាយការណ៍របស់មូស្លីម)។
Hadith #11
ការស្មាះត្រង់ទៅចំពោះអល់ឡោះ ការយកចិត្ត ទុកដាក់នៅក្នុងទង្វើ ពាក្យសំដី ព្រមទាំងស្ថា
وَعَنْ أبي الْعَبَّاسِ عَبْدِ اللَّهِ بْنِ عبَّاسِ بْنِ عَبْدِ الْمُطَّلب رَضِي الله عنهما، عَنْ رسول الله صَلّى اللهُ عَلَيْهِ وسَلَّم ، فِيما يَرْوى عَنْ ربِّهِ ، تَبَارَكَ وَتَعَالَى قَالَ : «إِنَّ الله كتَبَ الْحسناتِ والسَّيِّئاتِ ثُمَّ بَيَّنَ ذلك : فمَنْ همَّ بِحَسَنةٍ فَلمْ يعْمَلْهَا كتبَهَا اللَّهُ عِنْدَهُ تَبَارَكَ وَتَعَالَى عِنْدَهُ حسنةً كامِلةً وَإِنْ همَّ بهَا فَعَمِلَهَا كَتَبَهَا اللَّهُ عَشْر حَسَنَاتٍ إِلَى سَبْعِمَائِةِ ضِعْفٍ إِلَى أَضْعَافٍ كثيرةٍ ، وَإِنْ هَمَّ بِسيِّئَةِ فَلَمْ يَعْمَلْهَا كَتَبَهَا اللَّهُ عِنْدَهُ حَسَنَةً كامِلَةً ، وَإِنْ هَمَّ بِها فعَمِلهَا كَتَبَهَا اللَّهُ سَيِّئَةً وَاحِدَةً» متفقٌ عليه .
អំពីអាពូអាល់អាប់ពើស អាប់ទុលឡាះ ពិន អាប់ពើស ពិន អាប់ទុល មុត្តឡិប رضِيَ اللهُ عنهما ថា : រ៉ស៊ូលុលឡោះﷺបានរាយការណ៍ពីម្ចាស់ របស់លោកថា : "អល់ឡោះពិតជាបានកត់ត្រាទង្វើល្អនិងទង្វើអាក្រក់ ក្រោយមក ទ្រង់បញ្ជាក់ថាបុគ្គលណាបានប៉ងប្រាថ្នាធ្វើទង្វើល្អមួយតែមិនបានធ្វើវា អល់ឡោះ កត់ត្រាទុកនៅនឹងទ្រង់អោយគាត់នូវប្រការល្អមួយពេញលេញ។ ប្រសិនបើគាត់ ប៉ងប្រាថ្នាធ្វើទង្វើល្អរួចបានធ្វើវា អល់ឡោះកត់ត្រាអោយគាត់នូវប្រការល្អដប់ ឡើងរហូតដល់ប្រាំពីររយឬលើសពីនេះទៀត។ ប្រសិនបើគាត់បានប៉ងប្រាថ្នាធ្វើ ទង្វើអាក្រក់មួយ រួចមិនបានធ្វើវា អល់ឡោះកត់ត្រាទុកនៅនឹងទ្រង់អោយគាត់ នូវប្រការល្អមួយយ៉ាងពេញលេញ។ ប្រសិនបើគាត់ប៉ងប្រាថ្នាអាក្រក់មួយរួចបាន ធ្វើវា អល់ឡោះកត់ត្រាអោយគាត់នូវប្រការអាក្រក់មួយប៉ុណ្ណោះ"។
( រាយការណ៍ដោយ អាល់ពូខរី និង មូស្លីម )។
Hadith #12
ការស្មាះត្រង់ទៅចំពោះអល់ឡោះ ការយកចិត្ត ទុកដាក់នៅក្នុងទង្វើ ពាក្យសំដី ព្រមទាំងស្ថា
وعن أبي عَبْد الرَّحْمَن عَبْدِ اللَّهِ بْنِ عُمَرَ بْنِ الْخطَّابِ، رضي الله عنهما قال: سَمِعْتُ رسول الله صَلّى اللهُ عَلَيْهِ وسَلَّم يَقُولُ: «انْطَلَقَ ثَلاَثَةُ نفر مِمَّنْ كَانَ قَبْلَكُمْ حَتَّى آوَاهُمُ الْمبِيتُ إِلَى غَارٍ فَدَخَلُوهُ، فانْحَدَرَتْ صَخْرةٌ مِنَ الْجبلِ فَسَدَّتْ عَلَيْهِمْ الْغَارَ، فَقَالُوا : إِنَّهُ لا يُنْجِيكُمْ مِنْ الصَّخْرَةِ إِلاَّ أَنْ تَدْعُوا الله تعالى بصالح أَعْمَالكُمْ .
قال رجلٌ مِنهُمْ : اللَّهُمَّ كَانَ لِي أَبَوانِ شَيْخَانِ كَبِيرانِ ، وكُنْتُ لاَ أَغبِقُ قبْلهَما أَهْلاً وَلا مالاً فنأَى بي طَلَبُ الشَّجرِ يَوْماً فَلمْ أُرِحْ عَلَيْهمَا حَتَّى نَامَا فَحَلبْت لَهُمَا غبُوقَهمَا فَوَجَدْتُهُمَا نَائِميْنِ ، فَكَرِهْت أَنْ أُوقظَهمَا وَأَنْ أَغْبِقَ قَبْلَهُمَا أَهْلاً أَوْ مَالاً، فَلَبِثْتُ وَالْقَدَحُ عَلَى يَدِى أَنْتَظِرُ اسْتِيقَاظَهُما حَتَّى بَرَقَ الْفَجْرُ وَالصِّبْيَةُ يَتَضاغَوْنَ عِنْدَ قَدَمى فَاسْتَيْقظَا فَشَربَا غَبُوقَهُمَا . اللَّهُمَّ إِنْ كُنْتُ فَعَلْتُ ذَلِكَ ابْتِغَاءَ وَجْهِكَ فَفَرِّجْ عَنَّا مَا نَحْنُ فِيهِ مِنْ هَذِهِ الصَّخْرَة ، فانْفَرَجَتْ شَيْئاً لا يَسْتَطيعُونَ الْخُرُوجَ مِنْهُ .
قال الآخر : اللَّهُمَّ إِنَّهُ كَانتْ لِيَ ابْنَةُ عمٍّ كانتْ أَحَبَّ النَّاسِ إِلَيَّ » وفي رواية : « كُنْتُ أُحِبُّهَا كَأَشد مَا يُحبُّ الرِّجَالُ النِّسَاءِ ، فَأَرَدْتُهَا عَلَى نَفْسهَا فَامْتَنَعَتْ مِنِّى حَتَّى أَلَمَّتْ بِهَا سَنَةٌ مِنَ السِّنِينَ فَجَاءَتْنِى فَأَعْطَيْتُهِا عِشْرينَ وَمِائَةَ دِينَارٍ عَلَى أَنْ تُخَلِّىَ بَيْنِى وَبَيْنَ نَفْسِهَا ففَعَلَت ، حَتَّى إِذَا قَدَرْتُ عَلَيْهَا » وفي رواية : « فَلَمَّا قَعَدْتُ بَيْنَ رِجْليْهَا ، قَالتْ : اتَّقِ الله ولا تَفُضَّ الْخاتَمَ إِلاَّ بِحَقِّهِ ، فانْصَرَفْتُ عَنْهَا وَهِىَ أَحَبُّ النَّاسِ إِليَّ وَتركْتُ الذَّهَبَ الَّذي أَعْطَيتُهَا ، اللَّهُمَّ إِنْ كُنْتُ فَعْلتُ ذَلِكَ ابْتِغَاءَ وَجْهِكَ فافْرُجْ عَنَّا مَا نَحْنُ فِيهِ ، فانفَرَجَتِ الصَّخْرَةُ غَيْرَ أَنَّهُمْ لا يَسْتَطِيعُونَ الْخُرُوجَ مِنْهَا .
وقَالَ الثَّالِثُ : اللَّهُمَّ إِنِّي اسْتَأْجَرْتُ أُجرَاءَ وَأَعْطَيْتُهمْ أَجْرَهُمْ غَيْرَ رَجُلٍ وَاحِدٍ تَرَكَ الَّذي لَّه وذهب فثمَّرت أجره حتى كثرت منه الأموال فجائنى بعد حين فقال يا عبد الله أَدِّ إِلَيَّ أَجْرِي ، فَقُلْتُ : كُلُّ مَا تَرَى منْ أَجْرِكَ : مِنَ الإِبِلِ وَالْبَقَرِ وَالْغَنَم وَالرَّقِيق فقال: يا عَبْدَ اللَّهِ لا تَسْتهْزيْ بي ، فَقُلْتُ : لاَ أَسْتَهْزيُ بك، فَأَخَذَهُ كُلَّهُ فاسْتاقَهُ فَلَمْ يَتْرُكْ مِنْه شَيْئاً ، اللَّهُمَّ إِنْ كُنْتُ فَعَلْتُ ذَلِكَ ابْتغَاءَ وَجْهِكَ فافْرُجْ عَنَّا مَا نَحْنُ فِيهِ ، فَانْفَرَجَتِ الصَّخْرَةُ فخرَجُوا يَمْشُونَ » متفقٌ عليه.
អំពីអាពូអាប់ទុលរ៉ោះម៉ាន អាប់ទុលឡោះ ពិន អ៊ូមើរ ពិន អាល់ខត្តប رضيَ اللهُ عنهما ថា :ខ្ញុំបានលឺរ៉ស៊ូលុលឡោះ ﷺ មានប្រសាសន៍ថាៈ "កាលពីជំនាន់ មុនមានមនុស្សបីនាក់បានធ្វើដំណើររហូតដល់ពេលយប់ក៏នាំគ្នាចូលសំរាកនៅក្នុង រូងភ្នំមួយ។ នៅពេលនោះស្រាប់តែមានដុំថ្មមួយដុំធំបានធ្លាក់ពីលើភ្នំមកបិទមាត់ ច្រករូងភ្នំនោះ។ខណៈនោះពួកគេបានពិភាក្សាគ្នាថា ពួកអ្នកពិតជាមិនអាចចេញ ពីរូងភ្នំនេះបានទេលើកលែងតែពួកអ្នកសុំទូអា(បួងសួងសុំ)ពីអល់ឡោះតាមរយៈទង្វើកុសលរបស់ពួកអ្នក។បុរសម្នាក់ក្នុងចំណោពួកគេបានបួងសួងថាឱអល់ឡោះ! កាលពីមុនខ្ញុំមានឪពុកម្តាយចាស់ជរាហើយរូបខ្ញុំព្រមទាំងគ្រួសារ និងខ្ញុំបំរើមិន ដែលទទួលទានអ្វីមុនពួកគាត់ឡើយ។ថ្ងៃមួយខ្ញុំបានចេញទៅឆ្ងាយដើម្បីស្វែងរកបេះ ផ្លែឈើធ្វើអោយខ្ញុំមិនអាចត្រលប់មកជួបពួកគាត់(តាមពេលវេលាធម្មតារហូត ពួកគាត់បានសំរាន្តលង់លក់ទៅហើយ។ ខ្ញុំក៏បានច្របាច់យកទឹកដោះសំរាប់ពួក គាត់ទាំងពីរតែពួកគាត់បានសំរាន្តលក់ទៅហើយ ហើយខ្ញុំមិនចង់ដាស់គាត់(ព្រោះ ខ្លាចរំខានដល់ពួកគាត់) ហើយខ្ញុំនិងគ្រួសារព្រមទាំងខ្ញុំបំរើក៏មិនចង់ទទួលទានទឹក ដោះនោះមុនពួកគាត់ដែរ។ ដូចេ្នះខ្ញុំក៏នៅស្ងៀម ដៃទាំងពីរកាន់ថូទឹកដោះរង់ចាំ ពួកគាត់ភ្ញាក់ពីដំណេក រហូតដល់ពេលសេតរុណរះឡើង(ពេលទៀបភ្លឺ)។ ក្នុង ពេលរង់ចាំនោះកូនៗរបស់ខ្ញុំបានស្រែកយំនៅចុងជើងរបស់ខ្ញុំ។ ក្រោយពេល ដែលពួកគាត់បានភ្ញាក់ពួកគាត់ក៏ទទួលទានទឹកដោះនោះ។ ឱ អល់ឡោះ! ប្រសិន បើទង្វើរបស់ខ្ញុំនោះ ជាការស្វែងរកការយល់ព្រមពីទ្រង់មែននោះ សូមទ្រង់ធ្វើ អោយដុំថ្មដែលបិទច្រករូងភ្នំនេះរបើកចេញផងចុះ។ រំពេចនោះដុំថ្មបានរបើក ចេញបន្តិចប៉ុន្តែពួកគេនៅមិនទាន់អាចចេញរួចឡើយ។បុរសម្នាក់ទៀតបានសុំថា : ឱអល់ឡោះ! ខ្ញុំមានប្អូនស្រីជីដូនមួយម្នាក់ នាងជាមនុស្សដែលខ្ញុំស្រលាញ់បំផុត (មានសេចក្តីរាយការណ៍ផេ្សងទៀតថាខ្ញុំស្រលាញ់នាងដូចជាបុរសដែលស្រលាញ់ ស្រីខ្លាំងបំផុត ខ្ញុំចង់រួមដំណេកជាមួយនាងតែនាងបានបដិសេធរហូតដល់ពេល មួយនាងបានជួបប្រទះនូវគ្រោះរាំងស្ងួត។នាងបានមករកខ្ញុំ(ដើម្បីអោយខ្ញុំជួយ) ខ្ញុំបានអោយនាងចំនួន១២០ទីណើរ តែបានដាក់លក្ខខណ្ឌថា នាងត្រូវអោយខ្ញុំរួម ដំណេកជាមួយ។ នាងក៏បានយល់ព្រម។ នៅពេលដែលខ្ញុំបានអង្គុយនៅចន្លោះ ភ្លៅរបស់នាង។ នាងបាននិយាយថា : ចូរអ្នកកោតខ្លាចអល់ឡោះ អ្នកមិន ត្រូវបំផ្លាញព្រហ្មចារីខ្ញុំទេលើកតែតាមផ្លូវច្បាប់ត្រឹមត្រូវ។(បានលឺហើយ)ខ្ញុំក៏មិន ហ៊ានរួមដំណេកជាមួយនាងហើយបានស្ទុះចេញពីនាងភ្លាមក្នុង ខណៈដែលនាងជា មនុស្សដែលខ្ញុំស្រលាញ់បំផុតហើយខ្ញុំក៏មិនបានយកមាសដែលខ្ញុំបានអោយនាងវិញដែរ។ឱអល់ឡោះ ! ប្រសិនបើទង្វើរបស់ខ្ញុំនោះ ជាការស្វែងរកការយល់ព្រម ពីទ្រង់មែននោះ សូមទ្រង់អោយដុំថ្មដែលបិទច្រករូងភ្នំនេះរបើកចេញផងចុះ។ រំពេចនោះ ដុំថ្មបានរបើកចេញបន្តិចទៀតប៉ុន្តែពួកគេនៅមិនទាន់អាចចេញរួច ទៀត។ បុរសទីបីបានបួងសួងសុំថា : ឱអល់ឡោះ ! ប្រាកដណាស់ ខ្ញុំបានជួល កម្មករជាច្រើន ហើយខ្ញុំបានផ្តល់អោយពួកគេនូវប្រាក់ខែរបស់ពួកគេទាំងអស់គ្នា លើកលែងតែកម្មករម្នាក់ដែលគាត់បានចាកចេញទៅ ហើយបោះបង់ចោលប្រាក់ ខែរបស់គាត់ ។ ពេលនោះ ខ្ញុំបានវិនិយោគប្រាក់ខែរបស់គាត់រហូតបានច្រើន ស្តុកស្ដម្ភ។ ក្រោយមកកម្មកររូបនោះបានត្រឡប់មកវិញ ហើយនិយាយថាៈ ឱ អាប់ទុលឡោះ! ចូរអ្នកអោយប្រាក់ខែខ្ញុំមក។ ខ្ញុំបានឆ្លើយទៅគាត់វិញថាៈ អ្វីៗ ទាំងអស់ដែលអ្នកបានឃើញ ដូចជា សត្វអូដ្ឋ្ឋ គោ ពពែ និងខ្ញុំបំរើ សុទ្ធតែកើត ចេញពីប្រាក់ខែរបស់អ្នក(អ្នកយកចុះ)។ គាត់ក៏និយាយថាៈ ឱអាប់ទុលឡោះ! កុំចំអកអោយខ្ញុំ។ ខ្ញុំក៏ប្រាប់គាត់ថាៈ ខ្ញុំពិតជាមិនបានចំអកអោយអ្នកទេ។ គាត់ក៏
បានយកទ្រព្យសម្បត្តិនោះទាំងអស់ដោយមិនបានបន្សល់ទុកបន្តិចណាឡើយ។ ឱ អល់ឡោះ! ប្រសិនបើទង្វើរបស់ខ្ញុំនោះ ជាការស្វែងរកការយល់ព្រមពីទ្រង់មែន នោះ សូមទ្រង់អោយដុំថ្មដែលបិទច្រករូងភ្នំនេះរបើកចេញផងចុះ។ រំពេចនោះ ដុំថ្មក៏បានរបើកចេញទាំងស្រុង ពួកគាត់ទាំងបីនាក់បានដើរចេញមកក្រៅ។
(រាយការណ៍ដោយ អាល់ពូខរី និង មូស្លីម)