Wednesday, 25 November 2026 ព្រះរាជាណាចក្រកម្ពុជា
Fortress of the Muslim

ហិសនុលមុស្លីម (ឌូអា)

បណ្តុំឌូអា និងហ្សៀកៀរប្រចាំថ្ងៃពីគម្ពីរគួរអាន និងស៊ុនណះ។

ការសូត្រពេលភ្ញាក់ពីដំណេក

«الْـحَمْدُ للَّهِ الَّذِي أَحْيَانَا بَعْدَ مَا أَمَاتَنَا ، وَإِلَيْهِ النُّشُورُ»

ការសរសើរទាំងឡាយ ចំពោះអល់ឡោះជាម្ចាស់ ដែល បានផ្ដល់ឲ្យយើង នូវជីវិតរស់រានឡើងវិញ ក្រោយពីការដក យកវា (ជីវិតនៅពេលដេកលក់) ពីយើង ហើយអ្វីៗ នឹងវិលទៅ រកទ្រង់វិញ ។

null • البخاري مع الفتح، 11/ 113، برقم 6314، ومسلم، 4/ 2083، برقم 2711
ការសូត្រពេលភ្ញាក់ពីដំណេក

«لاَ إِلَهَ إِلاَّ اللَّهُ وَحْدَهُ لاَ شَرِيكَ لَهُ ، لهُ الْمُلْكُ وَلَهُ الـحَمْدُ ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ ، سُبْحَانَ اللَّهِ ، وَالـحَمْدُ للَّهِ ، وَلاَ إِلَهَ إِلاَّ اللَّهُ ، وَاللَّهُ أَكبَرُ ، وَلاَ حَوْلَ وَلاَ قُوَّةَ إِلاَّ بِاللَّهِ الْعَلِيِّ الْعَظِيمِ ، رَبِّ اغْفرْ لِي»

គ្មានទេម្ចាស់ផ្សេង ដែលត្រូវគេគោរព យ៉ាងពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ ដោយគ្មានស្ហ៊ីរិកនឹងទ្រង់ឡើយ។ គឺការគ្រប់គ្រង និងការសរសើរទាំងឡាយសម្រាប់អល់ឡោះ។ អល់ឡោះ ជាម្ចាស់ខ្លាំងពូកែ លើសអ្វីៗទាំងអស់ ។ សេចក្ដី ស្អាតស្អំ និងការកោតសរសើរ គឺសម្រាប់អល់ឡោះ ហើយ គ្មានទេម្ចាស់ផ្សេង ដែលត្រូវគេគោរពដ៏ពិតនោះ គឺ មានតែ អល់ឡោះ។ អល់ឡោះដ៏មហាធំធេង ហើយគ្មានកំលាំងពលំ និងអំណាចអ្វីមួយ ដែលពូកែ គឺមានតែអល់ឡោះមួយគត់ ដ៏មហាខ្ពង់ខ្ពស់ និងមហាធំ។ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់ប្រណី ទោស ដល់រូបខ្ញុំផងចុះ។

null • من قال ذلك غُفِرَ له، فإن دعا استجيب له، فإن قام فتوضأ ثم صلى قُبلت صلاته، البخاري مع الفتح، 3/ 39، برقم 1154، وغيره، واللفظ لابن ماجه، انظر: صحيح ابن ماجه، 2/ 335
ការសូត្រពេលភ្ញាក់ពីដំណេក

«الْـحَمْدُ لِلَّهِ الَّذِي عَافَانِي فِي جَسَدِي، وَرَدَّ عَلَيَّ رُوحِـي، وَأَذِنَ لِـي بِذِكْرِهِ»

ការសរសើរទាំងឡាយ គឺចំពោះ អល់ឡោះ ជាម្ចាស់ ដែលបានផ្ដល់ឲ្យខ្ញុំ នូវសុខភាពល្អ និងឲ្យមកខ្ញុំវិញនូវជីវិត។ បានអនុញ្ញាតឲ្យរូបខ្ញុំ នូវការនឹកគិតចំពោះទ្រង់ ។

null • الترمذي، 5/ 473، برقم 3401، وانظر: صحيح الترمذي، 3/ 144
ការសូត្រពេលភ្ញាក់ពីដំណេក

﴿إِنَّ فِي خَلْقِ السَّمَاوَاتِ وَالْأَرْضِ وَاخْتِلَافِ اللَّيْلِ وَالنَّهَارِ لَآيَاتٍ لِأُولِي الْأَلْبَابِ * الَّذِينَ يَذْكُرُونَ اللَّهَ قِيَامًا وَقُعُودًا وَعَلَىٰ جُنُوبِهِمْ وَيَتَفَكَّرُونَ فِي خَلْقِ السَّمَاوَاتِ وَالْأَرْضِ رَبَّنَا مَا خَلَقْتَ هَٰذَا بَاطِلًا سُبْحَانَكَ فَقِنَا عَذَابَ النَّارِ * رَبَّنَا إِنَّكَ مَنْ تُدْخِلِ النَّارَ فَقَدْ أَخْزَيْتَهُ ۖ وَمَا لِلظَّالِمِينَ مِنْ أَنْصَارٍ * رَبَّنَا إِنَّنَا سَمِعْنَا مُنَادِيًا يُنَادِي لِلْإِيمَانِ أَنْ آمِنُوا بِرَبِّكُمْ فَآمَنَّا ۚ رَبَّنَا فَاغْفِرْ لَنَا ذُنُوبَنَا وَكَفِّرْ عَنَّا سَيِّئَاتِنَا وَتَوَفَّنَا مَعَ الْأَبْرَارِ * رَبَّنَا وَآتِنَا مَا وَعَدْتَنَا عَلَىٰ رُسُلِكَ وَلَا تُخْزِنَا يَوْمَ الْقِيَامَةِ ۗ إِنَّكَ لَا تُخْلِفُ الْمِيعَادَ * فَاسْتَجَابَ لَهُمْ رَبُّهُمْ أَنِّي لَا أُضِيعُ عَمَلَ عَامِلٍ مِنْكُمْ مِنْ ذَكَرٍ أَوْ أُنْثَىٰ ۖ بَعْضُكُمْ مِنْ بَعْضٍ ۖ فَالَّذِينَ هَاجَرُوا وَأُخْرِجُوا مِنْ دِيَارِهِمْ وَأُوذُوا فِي سَبِيلِي وَقَاتَلُوا وَقُتِلُوا لَأُكَفِّرَنَّ عَنْهُمْ سَيِّئَاتِهِمْ وَلَأُدْخِلَنَّهُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ثَوَابًا مِنْ عِنْدِ اللَّهِ ۗ وَاللَّهُ عِنْدَهُ حُسْنُ الثَّوَابِ * لَا يَغُرَّنَّكَ تَقَلُّبُ الَّذِينَ كَفَرُوا فِي الْبِلَادِ * مَتَاعٌ قَلِيلٌ ثُمَّ مَأْوَاهُمْ جَهَنَّمُ ۚ وَبِئْسَ الْمِهَادُ * لَٰكِنِ الَّذِينَ اتَّقَوْا رَبَّهُمْ لَهُمْ جَنَّاتٌ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا نُزُلًا مِنْ عِنْدِ اللَّهِ ۗ وَمَا عِنْدَ اللَّهِ خَيْرٌ لِلْأَبْرَارِ * وَإِنَّ مِنْ أَهْلِ الْكِتَابِ لَمَنْ يُؤْمِنُ بِاللَّهِ وَمَا أُنْزِلَ إِلَيْكُمْ وَمَا أُنْزِلَ إِلَيْهِمْ خَاشِعِينَ لِلَّهِ لَا يَشْتَرُونَ بِآيَاتِ اللَّهِ ثَمَنًا قَلِيلًا ۗ أُولَٰئِكَ لَهُمْ أَجْرُهُمْ عِنْدَ رَبِّهِمْ ۗ إِنَّ اللَّهَ سَرِيعُ الْحِسَابِ * يَا أَيُّهَا الَّذِينَ آمَنُوا اصْبِرُوا وَصَابِرُوا وَرَابِطُوا وَاتَّقُوا اللَّهَ لَعَلَّكُمْ تُفْلِحُونَ﴾ [سورة آل عمران(190-200)]

ប្រាកដណាស់ក្នុងការបង្កើតមេឃ និងផែនដី ការខុស ប្លែកគ្នា រវាងពេលយប់ និងពេលថ្ងៃ វាជាភស្ដុតាង សម្រាប់ ពួកអ្នកដែលមានស្មារតី គឺបណ្ដាអ្នកដែលនឹកគិត ទៅចំពោះ អល់ឡោះ ទាំងពេលឈរ ពេលអង្គុយ និងពេលដេក (ដេក ផ្អៀង) ហើយពួកគេ តែងតែពិចារណា អំពីការបង្កើតមេឃ
និងដីដោយពោលឡើងថាៈ ឱម្ចាស់របស់ពួកយើងទាំងអស់គ្នា! ទ្រង់ពិតជាមិនបង្កើតរបស់ទាំងនេះ ដោយគ្មានប្រយោជន៍អ្វី នោះឡើយ។ ភាពស្អាតស្អំ នោះជារបស់ទ្រង់ ហើយសូមរក្សា ពួកយើងខ្ញុំ ពីទណ្ឌកម្ម នៃភ្លើងនរកផងចុះ។ ឱម្ចាស់របស់ពួក
យើងអើយ! ជនណាដែលទ្រង់បានបញ្ជូនគេទៅក្នុង ឋាននរក ហើយនោះ គឺទ្រង់ពិតជាបានធ្វើឲ្យគេមានការអាម៉ាស់ ហើយ ពួកដែលអយុតិ្ដធម៌ ពុំមាននរណាម្នាក់ជួយបានឡើយ ។ ឱ ម្ចាស់របស់ពួកយើងអើយ! ប្រាកដណាស់ ពួកយើងបានឮនូវ ការអំពាវនាវរបស់ មូហាំម៉ាត់ ដែលកំពុងអំពាវនាវទៅកាន់ ជំនឿ, លោកបានមានប្រសាសន៍ថាៈ «ចូរពួកអ្នកជឿទៅចំពោះ ម្ចាស់របស់ពួកអ្នក ហើយពួកយើងក៏មានជំនឿតាម ។ ឱម្ចាស់ របស់ពួកយើង! សូមប្រណីនូវទោសកំហុសដល់ពួកយើងផង និងសូមលុបបំបាត់អំពីពួកយើងខ្ញុំ នូវប្រការអាក្រក់ ហើយ
សូមឲ្យយើងខ្ញុំ បានស្លាប់ក្នុងនាមជាអ្នកមានជំនឿ និងនៅលើ ផ្លូវល្អ ។ ឱម្ចាស់របស់យើង! សូមផ្ដល់ឲ្យពួកយើងខ្ញុំ នូវអ្វី ដែលទ្រង់បានសន្យាដល់ពួកយើង តាមរយៈបណ្ដារ៉សូល របស់ ទ្រង់ និងសូមទ្រង់កុំធ្វើ ឲ្យពួកយើងមានការអាម៉ាស់នៅថ្ងៃ បរលោក ព្រោះមានតែទ្រង់ទេ ដែលជាអ្នកមិនចេះកែប្រែ នូវ កិច្ចសន្យា។ ដូចនេះទើបម្ចាស់ពួកគេ បានទទួលយកការសុំ របស់ពួកគេ ដោយឆ្លើយតបថាៈ ប្រាកដណាស់យើងមិន បណ្តោយឲ្យខាតបង់ នូវកិច្ចការណាមួយ របស់នរណាម្នាក់ ក្នុងចំណោមពួកអ្នកទាំងពីរភេទ រវាងគ្នា និងគ្នាឡើយ។ ដូច្នេះ ដែរចំពោះអ្នកដែលធ្វើការបំលាស់ទី និងត្រូវគេបណ្ដេញចេញ ពីលំនៅដ្ឋាន ហើយដែលត្រូវគេធ្វើទុក្ខបុកម្នេញ ដោយសារ តែ មូលហេតុតាមមាគ៌ារបស់យើង (អល់ឡោះ) ជនណា ដែល ប្រឈមមុខតតាំង (សត្រូវ) ហើយត្រូវគេសម្លាប់ យើងនឹង លុបបំបាត់អំពីពួកគេនូវអំពើ អាក្រក់របស់ពួកគេ ហើយយើង ថែមទាំងបញ្ចូលពួកគេ ក្នុងឋានសួគ៌ា ដែលមានទន្លេហូរ ពី ក្រោម ដែលនោះជាផលបុណ្យ អំពីអល់ឡោះ ហើយ អល់ឡោះ មានការតបស្នង ដ៏ល្អឥតខ្ចោះ។ ឱមហាំម៉ាត់! សូមកុំឲ្យភាពសំបូរសប្បាយ របស់អ្នកគ្មានជំនឿ នៅក្នុងទឹកដី បោកបញ្ឆោតអ្នកឲ្យសោះ។ វាជាការសប្បាយតិចតួចណាស់ ក្រោយមកកន្លែងរបស់ពួកគេ គឺឋាននរក ហើយនរកជាកន្លែង ដ៏សែនអាក្រក់ សម្រាប់ការរស់នៅ។ ប៉ុន្ដែសម្រាប់អ្នកដែល កោតខ្លាចម្ចាស់របស់ពួកគេ សម្រាប់ពួកគេទាំងនោះ គឺឋាន សួគ៌ា ដែលមានទន្លេហូរខាងក្រោម។ គេនៅទីនោះ ជាអមតៈ ជាកន្លែងសុខក្សេមក្សាន្ដ ពីអល់ឡោះ និងអ្វីដែលមាននៅ ជាមួយអល់ឡោះ គឺពិតជាល្អឥតខ្ចោះ សម្រាប់អ្នកមានជំនឿ។ ប្រាកដណាស់ ក្នុងចំណោមពួកអះលីគីតាប (យ៉ាហ៊ូដ និង ណាស៏្សរ៉) មានអ្នកខ្លះមានជំនឿចំពោះអល់ឡោះ និងជឿនូវអ្វី ដែល អល់ឡោះបានបញ្ចុះមកឲ្យពួកអ្នកឯង និងជឿនូវអ្វី ដែលអល់ឡោះ បានបញ្ចុះឲ្យពួកគេ។ ពួកគេ ជាអ្នកខ្លាច ចំពោះអល់ឡោះ។ ពួកគេមិនបានលក់ នូវវគ្គឃ្លារបស់ អល់ឡោះ ក្នុងតំលៃដ៏ថោកណាមួយឡើយ។ ពួកទាំងនោះ គឺ ផលរបស់ពួកគេនៅនឹងអល់ឡោះ។ ប្រាកដណាស់ អល់ឡោះ មហាឈ្លាសវៃបំផុត ក្នុងការកាត់ក្ដី។ ឱបណ្ដាអ្នកមានជំនឿ! ចូរអ្នកអត់ធ្មត់ ប្រកាន់ឲ្យបានខ្ជាប់ខ្ជួន ក្នុងគោល ជំនឿរបស់ ពួកអ្នក និងសាមគ្គីគ្នា។ ចូរពួកអ្នកកោតខ្លាចចំពោះអល់ឡោះ សង្ឃឹមថាពួកអ្នកនឹងបាន ទទួលជោគជ័យ។

null • والحديث أخرجه البخاري مع الفتح، 8/ 337، برقم 4569، ومسلم، 1/ 530، برقم 256