Thursday, 26 November 2026 ព្រះរាជាណាចក្រកម្ពុជា
Open Academic & Cultural Guide • KM / EN

ស្វែងយល់ និងស្រាវជ្រាវអំពីសាសនាឥស្លាម

សូមស្វាគមន៍! ទំព័រនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់បងប្អូនមិនមែនមូស្លីម និស្សិត អ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវដែលចង់ស្វែងយល់អំពីសាសនាឥស្លាម និងវប្បធម៌ខ្មែរឥស្លាមប្រកបដោយភាពត្រឹមត្រូវ និងមានប្រភពយោងច្បាស់លាស់។

01 • Meaning

អត្ថន័យនៃសាសនាឥស្លាម

ពាក្យ «ឥស្លាម» មកពីភាសាអារ៉ាប់មានន័យថា «សន្តិភាព» និង «ការគោរពប្រតិបត្តិចំពោះព្រះអល់ឡោះតែមួយគត់» ដោយភ្ជាប់នឹងសីលធម៌ យុត្តិធម៌ និងសេចក្តីស្រឡាញ់។

02 • Practice

សសរទ្រូងទាំង ៥

១. ស្ហាហាដះ (សក្ខីភាព) ២. សឡាត ៥ ពេល ៣. បរិច្ចាគហ្សាកាត់ ២.៥% ៤. បួសខែរ៉ាម៉ាឌន ៥. បុណ្យហាជ្ជសម្រាប់អ្នកមានលទ្ធភាព។

03 • Belief

គោលជំនឿទាំង ៦ (អ៊ីម៉ាន)

ជឿលើអល់ឡោះ ម៉ាឡាអ៊ីកាត់ គម្ពីរទាំងឡាយ ព្យាការីទាំងអស់ (អាដាំ អ៊ីព្រហ៊ីម មូសា អ៊ីសា មូហាំម៉ាត់ ﷺ) ថ្ងៃបរលោក និងការកំណត់របស់អល់ឡោះ។

04 • Cambodia

ឥស្លាមនៅកម្ពុជា

សហគមន៍ខ្មែរឥស្លាមបានរស់នៅប្រកបដោយសុខដុមនីយកម្មសាសនាជាមួយបងប្អូនពុទ្ធសាសនិកនៅភ្នំពេញ កំពង់ចាម ក្រចេះ ត្បូងឃ្មុំ និងខេត្តនានា។

សទ្ទានុក្រមពាក្យគន្លឹះឥស្លាមសម្រាប់អ្នកស្រាវជ្រាវ

Term / ពាក្យ Arabic Meaning (EN) អត្ថន័យ (KM)
AllahاللهThe One Creator (Arabic word for God)ព្រះជាម្ចាស់តែមួយគត់ដែលបង្កើតសកលលោក
QuranالقرآنFinal revealed scripture in Islam (114 Surahs)គម្ពីរពិសិដ្ឋចុងក្រោយក្នុងសាសនាឥស្លាម (១១៤ ជំពូក)
Hadith / SunnahالحديثRecorded sayings & example of Prophet Muhammad ﷺកំណត់ត្រាពាក្យសម្តី និងគំរូប្រតិបត្តិរបស់ព្យាការីមូហាំម៉ាត់ ﷺ
Assalamu Alaikumالسلام عليكم“Peace be upon you” (standard Muslim greeting)«សូមសន្តិភាពកើតមានដល់អ្នក» (ពាក្យស្វាគមន៍)
Halal / Haramحلال / حرامPermissible / Prohibited (food, ethics, finance)អនុញ្ញាត / ហាមឃាត់ (អាហារ សីលធម៌ ហិរញ្ញវត្ថុ)
MasjidمسجدMosque — place of prayer & community learningវិហារឥស្លាម — កន្លែងថ្វាយបង្គំ និងអប់រំសហគមន៍

សំណួរពេញនិយមអំពីសាសនាឥស្លាម

សួរសំណួរផ្សេងទៀត →
តើពាក្យ "ឥស្លាម" មានអត្ថន័យដូចម្តេច? Aqidah
ឥស្លាម (Islam) មានន័យថា "ការគោរពប្រតិបត្តិ និងការប្រគល់ខ្លួនទាំងស្រុងចំពោះអល់ឡោះ"។ វាក៏មានន័យថា "សន្តិភាព" ផងដែរ។ តាមបច្ចេកទេសសាសនា ឥស្លាមគឺការគោរពតាមសសរទ្រូងទាំង ៥ (ស្ហាហាដះ, សឡាត, ហ្សាកាត់, បួស, ហាជ្ជ)។
តើសសរទ្រូងអ៊ីស្លាមមានប៉ុន្មាន? មានអ្វីខ្លះ? Aqidah
សសរទ្រូងអ៊ីស្លាមមាន ៥ យ៉ាងគឺ៖ ១. ការបញ្ជាក់សាក្សី (ស្ហាហាដះ) ២. ការប្រតិបត្តិសឡាត ៣. ការបរិច្ចាគហ្សាកាត់ ៤. ការបួសខែរ៉ាម៉ាឌន និង ៥. ការធ្វើបុណ្យហាជ្ជសម្រាប់អ្នកដែលមានលទ្ធភាព។
តើ "អ៊ីម៉ាន" (ជំនឿ) មានប៉ុន្មានប្រការ? Aqidah
អ៊ីម៉ាន (Iman) គឺការជឿជាក់យ៉ាងមុតមាំ។ សសរទ្រូងនៃអ៊ីម៉ានមាន ៦ គឺ៖ ១. ជឿលើអល់ឡោះ ២. ជឿលើម៉ាឡាអ៊ីកាត់ ៣. ជឿលើគម្ពីរ ៤. ជឿលើរ៉ស៊ូល ៥. ជឿលើថ្ងៃបរលោក និង ៦. ជឿលើការកំណត់របស់អល់ឡោះ (Qada & Qadar) ទាំងល្អនិងអាក្រក់។
តើ "ជីហាត" (Jihad) មានន័យថា សង្រ្គាមមែនទេ? Aqidah
ជីហាត (Jihad) មិនមែនមានន័យថា "សង្រ្គាម" តែមួយមុខទេ។ អត្ថន័យដើមរបស់វាគឺ "ការខិតខំតស៊ូ"។ ជីហាតដែលធំបំផុត (Jihad Akbar) គឺការតស៊ូប្រឆាំងនឹងចិត្តខ្លួនឯង (Hawa Nafsu) ពីការល្បួងរបស់ស្ហៃតន។ ការការពារសាសនានិងយុត្តិធម៌ ក៏ជាផ្នែកមួយនៃជីហាតដែរ។
តើអ្វីជាភាពខុសគ្នារវាង "ហាឡាល" និង "ហារ៉ម"? Fiqh
ហាឡាល (Halal) គឺអ្វីដែលសាសនាអនុញ្ញាតឱ្យធ្វើ ឬបរិភោគ (ធ្វើទៅបានបុណ្យ ឬមិនមានទោស)។ ចំណែកឯ ហារ៉ម (Haram) គឺអ្វីដែលសាសហាមឃាត់ដាច់ខាត (ធ្វើទៅបានបាប និងមានទោសទណ្ឌ) ដូចជា ការផឹកស្រា, ហូបសាច់ជ្រូក, ឬការលួចទ្រព្យគេ។
តើឥស្លាមមានទស្សនៈយ៉ាងណាចំពោះយុត្តិធម៌? Akhlaq
អល់ឡោះបានបង្គាប់អោយយើងមានយុត្តិធម៌ និងធ្វើអំពើល្អ។ យើងត្រូវផ្តល់យុត្តិធម៌ដល់មនុស្សគ្រប់រូប ទោះបីជាចំពោះសត្រូវ ឬមនុស្សដែលយើងមិនចូលចិត្តក៏ដោយ។ ការអយុត្តិធម៌នឹងក្លាយជាភាពងងឹតនៅថ្ងៃបរលោក។
តើយើងត្រូវប្រព្រឹត្តយ៉ាងណាចំពោះអ្នកជិតខាង? Akhlaq
អ៊ីស្លាមឱ្យតម្លៃខ្លាំងណាស់លើអ្នកជិតខាង។ យើងត្រូវ៖ ១. មិនធ្វើឱ្យពួកគេរំខាន ឬឈឺចាប់ ២. ចែករំលែកអាហារ ឬអំណោយ ៣. សួរសុខទុក្ខពេលពួកគេឈឺ ៤. ចូលរួមរំលែកទុក្ខពេលមានអាសន្ន។ ព្យាការីបានមានប្រសាសន៍ថា "អ្នកដែលជឿជាក់លើអល់ឡោះ មិនត្រូវធ្វើបាបអ្នកជិតខាងឡើយ"។
តើគម្ពីរ "គួរអាន" (Quran) ខុសពីគម្ពីរមុនៗយ៉ាងណា? Aqidah
គួរអាន គឺជាគម្ពីរចុងក្រោយដែលបញ្ចុះអោយព្យាការី មូហាំម៉ាត់ (SAW)។ វាជាគម្ពីរតែមួយគត់ដែលអល់ឡោះធានាថា រក្សាទុកនូវភាពដើម (មិនមានការកែប្រែ) រហូតដល់ថ្ងៃបរលោក។
តើមូស្លីមទាំងអស់គឺជាបងប្អូននឹងគ្នាមែនទេ? Akhlaq
ពិតប្រាកដណាស់ អល់ឡោះបានប្រកាសថា "បណ្តាអ្នកដែលមានជំនឿគឺជាបងប្អូននឹងគ្នា"។ ដូច្នេះ យើងត្រូវផ្សះផ្សារវាងបងប្អូន និងមិនត្រូវឈ្លោះប្រកែកគ្នាឡើយ។ ការរួបរួមគឺជាកម្លាំង។
ហេតុអ្វីបានជាយើងត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់? Akhlaq
ភាពស្មោះត្រង់នាំទៅរកសេចក្តីល្អ ហើយសេចក្តីល្អនាំទៅកាន់ឋានសួគ៌។ មូស្លីមមិនត្រូវកុហកទេ ទោះបីជាការកុហកលេងសើចក៏ដោយ។ ព្យាការីត្រូវបានគេស្គាល់ថាជា "Al-Amin" (អ្នកដែលគួរឱ្យទុកចិត្តបំផុត)។

ក្រមសីលធម៌សម្រាប់ភ្ញៀវទស្សនាវិហារឥស្លាមនៅកម្ពុជា

ភ្ញៀវទូទៅ និងអ្នកស្រាវជ្រាវត្រូវបានស្វាគមន៍នៅតាមវិហារធំៗដូចជាវិហារអាល់ស៊ែរកាល់នៅភ្នំពេញ៖