1. អាល់ហ្វាទីហះ — الفاتحة
ម៉ាក្កះ • 7 អាយ៉ាត់
بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ ﴿١﴾
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។(អាយ៉ាត់ទី - 1)
الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ ﴿٢﴾
រាល់ការសរសើរ គឺចំពោះអល់ឡោះដែលជាម្ចាស់គ្រប់គ្រង ពិភពទាំងអស់។(អាយ៉ាត់ទី - 2)
الرَّحْمَٰنِ الرَّحِيمِ ﴿٣﴾
ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់។(អាយ៉ាត់ទី - 3)
مَالِكِ يَوْمِ الدِّينِ ﴿٤﴾
ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ(បរលោក)។(អាយ៉ាត់ទី - 4)
إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ ﴿٥﴾
ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយ ចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ។(អាយ៉ាត់ទី - 5)
اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ ﴿٦﴾
សូមទ្រង់មេត្ដាចង្អុលបង្ហាញដល់ពួកយើងនូវមាគ៌ា ដ៏ត្រឹម ត្រូវផងចុះ។(អាយ៉ាត់ទី - 6)
صِرَاطَ الَّذِينَ أَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلَا الضَّالِّينَ ﴿٧﴾
គឺមាគ៌ា របស់បណ្ដាអ្នកដែលទ្រង់បានប្រទាននៀកម៉ាត់ ដល់ពួកគេ ពុំមែនជា(មាគ៌ា)អ្នកដែលត្រូវគេខឹងសម្បា និងពុំមែន ជា(មាគ៌ា)ពួកដែលវងេ្វងឡើយ។(អាយ៉ាត់ទី - 7)