Thursday, 26 November 2026 ព្រះរាជាណាចក្រកម្ពុជា
គម្ពីរគួរអានដ៏បរិសុទ្ធ — អារ៉ាប់ និងខ្មែរ

90. អាល់បាឡាត់ — البلد

ម៉ាក្កះ • 20 អាយ៉ាត់

بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ

90 : 1

لَا أُقْسِمُ بِهَٰذَا الْبَلَدِ ﴿١﴾

យើង(អល់ឡោះ)ស្បថនឹងទីក្រុងនេះ(ទីក្រុងម៉ាក្កះ)។(អាយ៉ាត់ទី - 1)

90 : 2

وَأَنْتَ حِلٌّ بِهَٰذَا الْبَلَدِ ﴿٢﴾

ខណៈដែលអ្នក(មូហាំម៉ាត់)ជាអ្នកដែលរស់នៅក្នុងទីក្រុងនេះ។(អាយ៉ាត់ទី - 2)

90 : 3

وَوَالِدٍ وَمَا وَلَدَ ﴿٣﴾

ហើយទ្រង់បានស្បថនឹងឪពុកមនុស្សលោក(អាដាំ) និង អ្នកដែលបានកើត(កូនចៅរបស់គាត់)។(អាយ៉ាត់ទី - 3)

90 : 4

لَقَدْ خَلَقْنَا الْإِنْسَانَ فِي كَبَدٍ ﴿٤﴾

ជាការពិតណាស់ យើងបានបង្កើតមនុស្សលោកឱ្យស្ថិតនៅ ក្នុងភាពលំបាក។(អាយ៉ាត់ទី - 4)

90 : 5

أَيَحْسَبُ أَنْ لَنْ يَقْدِرَ عَلَيْهِ أَحَدٌ ﴿٥﴾

តើគេគិតថា គ្មានអ្នកណាអាចមានអានុភាពលើខ្លួនគេទេឬ ?(អាយ៉ាត់ទី - 5)

90 : 6

يَقُولُ أَهْلَكْتُ مَالًا لُبَدًا ﴿٦﴾

ដោយគេនិយាយថាៈ ខ្ញុំបានចំណាយទ្រព្យសម្បត្ដិយ៉ាង ច្រើន។(អាយ៉ាត់ទី - 6)

90 : 7

أَيَحْسَبُ أَنْ لَمْ يَرَهُ أَحَدٌ ﴿٧﴾

តើគេគិតថា គ្មាននរណាម្នាក់បានឃើញគេទេឬ ?(អាយ៉ាត់ទី - 7)

90 : 8

أَلَمْ نَجْعَلْ لَهُ عَيْنَيْنِ ﴿٨﴾

តើយើងមិនបានបង្កើតគេឱ្យមានភ្នែកមួយគូ(អាយ៉ាត់ទី - 8)

90 : 9

وَلِسَانًا وَشَفَتَيْنِ ﴿٩﴾

និងអណ្ដាតមួយ ហើយនិងបបូរមាត់ទេឬ ?(អាយ៉ាត់ទី - 9)

90 : 10

وَهَدَيْنَاهُ النَّجْدَيْنِ ﴿١٠﴾

ហើយយើងថែមទាំងបានចង្អុលបង្ហាញមាគ៌ាពីរ(ល្អ និង អាក្រក់)ដល់គេទៀតផង។(អាយ៉ាត់ទី - 10)

90 : 11

فَلَا اقْتَحَمَ الْعَقَبَةَ ﴿١١﴾

តែគេមិនបានដើរនៅលើមាគ៌ាដែលលំបាក(មាគ៌ាទៅ កាន់ភាពជោគជ័យ)ឡើយ។(អាយ៉ាត់ទី - 11)

90 : 12

وَمَا أَدْرَاكَ مَا الْعَقَبَةُ ﴿١٢﴾

តើអ្វីដែលធ្វើឱ្យអ្នកដឹងថា មាគ៌ាដែលលំបាកជាអ្វីនោះ?(អាយ៉ាត់ទី - 12)

90 : 13

فَكُّ رَقَبَةٍ ﴿١٣﴾

គឺការដោះលែងខ្ញុំបម្រើដាច់ថ្លៃឱ្យមានសិទ្ធិសេរីភាព។(អាយ៉ាត់ទី - 13)

90 : 14

أَوْ إِطْعَامٌ فِي يَوْمٍ ذِي مَسْغَبَةٍ ﴿١٤﴾

ឬផ្ដល់ចំណីអាហារនៅក្នុងថ្ងៃមួយដែលមានគ្រោះទុរភិក្ស។(អាយ៉ាត់ទី - 14)

90 : 15

يَتِيمًا ذَا مَقْرَبَةٍ ﴿١٥﴾

(ឬផ្ដល់ចំណីអាហារដល់)កូនកំព្រាដែលជាញាតិសន្ដាន។(អាយ៉ាត់ទី - 15)

90 : 16

أَوْ مِسْكِينًا ذَا مَتْرَبَةٍ ﴿١٦﴾

ឬអ្នកក្រីក្រដែលគ្មានអ្វីសោះ។(អាយ៉ាត់ទី - 16)

90 : 17

ثُمَّ كَانَ مِنَ الَّذِينَ آمَنُوا وَتَوَاصَوْا بِالصَّبْرِ وَتَوَاصَوْا بِالْمَرْحَمَةِ ﴿١٧﴾

បន្ទាប់មក គេបានក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នក ដែលមានជំនឿ និងបានផ្ដែផ្ដាំគ្នាឱ្យមានការអត់ធ្មត់ ហើយនិងបាន ផ្ដែផ្ដាំគ្នាឱ្យមានក្ដីមេត្ដាករុណា។(អាយ៉ាត់ទី - 17)

90 : 18

أُولَٰئِكَ أَصْحَابُ الْمَيْمَنَةِ ﴿١٨﴾

អ្នកទាំងនោះគឺជាក្រុមដែលទទួលបញ្ជីដោយដៃស្ដាំ។(អាយ៉ាត់ទី - 18)

90 : 19

وَالَّذِينَ كَفَرُوا بِآيَاتِنَا هُمْ أَصْحَابُ الْمَشْأَمَةِ ﴿١٩﴾

ហើយពួកដែលគ្មានជំនឿនឹងអាយ៉ាត់ៗរបស់យើង ពួក គេគឺជាពួកដែលទទួលបញ្ជីដោយដៃឆេ្វង។ (អាយ៉ាត់ទី - 19)

90 : 20

عَلَيْهِمْ نَارٌ مُؤْصَدَةٌ ﴿٢٠﴾

ភ្លើងនរកគ្របដណ្ដប់លើពួកគេយ៉ាងជិត។(អាយ៉ាត់ទី - 20)

← Surah 89 Surah 91 →