Thursday, 26 November 2026 ព្រះរាជាណាចក្រកម្ពុជា
គម្ពីរគួរអានដ៏បរិសុទ្ធ — អារ៉ាប់ និងខ្មែរ

89. អាល់ហ្វាជរ៍ — الفجر

ម៉ាក្កះ • 30 អាយ៉ាត់

بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ

89 : 1

وَالْفَجْرِ ﴿١﴾

អល់ឡោះស្បថនឹងពេលទៀបភ្លឺ។(អាយ៉ាត់ទី - 1)

89 : 2

وَلَيَالٍ عَشْرٍ ﴿٢﴾

និងយប់ទាំងដប់(ដប់ថ្ងៃដំបូងនៃខែហ្ស៊ុលហិជ្ជះ)។(អាយ៉ាត់ទី - 2)

89 : 3

وَالشَّفْعِ وَالْوَتْرِ ﴿٣﴾

និងថ្ងៃគត់គូ និងថ្ងៃសេស។(អាយ៉ាត់ទី - 3)

89 : 4

وَاللَّيْلِ إِذَا يَسْرِ ﴿٤﴾

និងពេលយប់ នៅពេលដែលវាកន្លងផុតទៅ។(អាយ៉ាត់ទី - 4)

89 : 5

هَلْ فِي ذَٰلِكَ قَسَمٌ لِذِي حِجْرٍ ﴿٥﴾

តើការស្បថនៅក្នុងរឿងទាំងនេះមិនគ្រប់គ្រាន់សម្រាប់ អ្នកដែលស្វែងយល់ទេឬ ? (អាយ៉ាត់ទី - 5)

89 : 6

أَلَمْ تَرَ كَيْفَ فَعَلَ رَبُّكَ بِعَادٍ ﴿٦﴾

តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ ម្ចាស់របស់អ្នកបាន ធ្វើដូចមេ្ដចចំពោះក្រុមអាដ (អាយ៉ាត់ទី - 6)

89 : 7

إِرَمَ ذَاتِ الْعِمَادِ ﴿٧﴾

និងកុលសម្ព័ន្ធអ៊ីរ៉មដែលមានកម្លាំងខ្លាំងក្លា និងមានសំណង់ខ្ពស់ៗ (អាយ៉ាត់ទី - 7)

89 : 8

الَّتِي لَمْ يُخْلَقْ مِثْلُهَا فِي الْبِلَادِ ﴿٨﴾

ដែលគេមិនទាន់បានបង្កើតដូចវានៅក្នុងផែនដីនេះ?(អាយ៉ាត់ទី - 8)

89 : 9

وَثَمُودَ الَّذِينَ جَابُوا الصَّخْرَ بِالْوَادِ ﴿٩﴾

និងក្រុមសាមូដដែលបានដាប់ថ្មនៅក្នុងជ្រលងភ្នំ(ធ្វើជា លំនៅដ្ឋាន)(អាយ៉ាត់ទី - 9)

89 : 10

وَفِرْعَوْنَ ذِي الْأَوْتَادِ ﴿١٠﴾

ហើយនិងហ្វៀរអោនដែលមានពលទាហានពង្រឹង អំណាចរបស់គេនោះ? (អាយ៉ាត់ទី - 10)

89 : 11

الَّذِينَ طَغَوْا فِي الْبِلَادِ ﴿١١﴾

ពួកគេជាពួកដែលបានបំពាននៅលើផែនដីនេះ។(អាយ៉ាត់ទី - 11)

89 : 12

فَأَكْثَرُوا فِيهَا الْفَسَادَ ﴿١٢﴾

ហើយពួកគេថែមទាំងបានបង្កវិនាសកម្មយ៉ាងច្រើននៅ លើវាទៀតផងនោះ។ (អាយ៉ាត់ទី - 12)

89 : 13

فَصَبَّ عَلَيْهِمْ رَبُّكَ سَوْطَ عَذَابٍ ﴿١٣﴾

ដូចេ្នះ ម្ចាស់របស់អ្នកបានទម្លាក់លើពួកគេនូវទារុណកម្ម ដ៏ឈឺចាប់។(អាយ៉ាត់ទី - 13)

89 : 14

إِنَّ رَبَّكَ لَبِالْمِرْصَادِ ﴿١٤﴾

ពិតប្រាកដណាស់ ម្ចាស់របស់អ្នកជាអ្នកដែលឃ្លាំមើល (រាល់ទង្វើនៃខ្ញុំរបស់ទ្រង់)។(អាយ៉ាត់ទី - 14)

89 : 15

فَأَمَّا الْإِنْسَانُ إِذَا مَا ابْتَلَاهُ رَبُّهُ فَأَكْرَمَهُ وَنَعَّمَهُ فَيَقُولُ رَبِّي أَكْرَمَنِ ﴿١٥﴾

រីឯមនុស្សលោក នៅពេលដែលម្ចាស់របស់គេបានសាក ល្បងគេដោយបានលើកតម្កើងនិងប្រទាននៀកម៉ាត់ដល់គេនោះ គេនឹងនិយាយថាៈ ម្ចាស់របស់ខ្ញុំជាអ្នកដែលបានលើកតម្កើងខ្ញុំ។(អាយ៉ាត់ទី - 15)

89 : 16

وَأَمَّا إِذَا مَا ابْتَلَاهُ فَقَدَرَ عَلَيْهِ رِزْقَهُ فَيَقُولُ رَبِّي أَهَانَنِ ﴿١٦﴾

ប៉ុន្ដែនៅពេលដែលទ្រង់សាកល្បងគេ ដោយបានក្បិត ក្បៀតនូវលាភសក្ការៈរបស់ទ្រង់ចំពោះគេនោះ គេនឹងនិយាយថាៈ ម្ចាស់របស់ខ្ញុំធ្វើឱ្យខ្ញុំទទួលនូវភាពអាម៉ាស់។(អាយ៉ាត់ទី - 16)

89 : 17

كَلَّا ۖ بَلْ لَا تُكْرِمُونَ الْيَتِيمَ ﴿١٧﴾

ទេ! ផ្ទុយទៅវិញ ពួកអ្នកគ្មានចិត្ដសប្បុរសចំពោះកូន កំព្រាឡើយ។ (អាយ៉ាត់ទី - 17)

89 : 18

وَلَا تَحَاضُّونَ عَلَىٰ طَعَامِ الْمِسْكِينِ ﴿١٨﴾

ហើយពួកអ្នកមិនបានជំរុញគ្នាក្នុងការផ្ដល់ចំណីអាហារ ដល់អ្នកក្រីក្រឡើយ។(អាយ៉ាត់ទី - 18)

89 : 19

وَتَأْكُلُونَ التُّرَاثَ أَكْلًا لَمًّا ﴿١٩﴾

ហើយពួកអ្នកស៊ីកេរមរតកដោយភាពលោភលន់។(អាយ៉ាត់ទី - 19)

89 : 20

وَتُحِبُّونَ الْمَالَ حُبًّا جَمًّا ﴿٢٠﴾

ហើយពួកអ្នកថែមទាំងស្រឡាញ់ទ្រព្យសម្បត្ដិហួស ហេតុទៀតផង។(អាយ៉ាត់ទី - 20)

89 : 21

كَلَّا إِذَا دُكَّتِ الْأَرْضُ دَكًّا دَكًّا ﴿٢١﴾

ទេ! នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យរញ្ជួយយ៉ាងខ្លាំង។ (អាយ៉ាត់ទី - 21)

89 : 22

وَجَاءَ رَبُّكَ وَالْمَلَكُ صَفًّا صَفًّا ﴿٢٢﴾

ហើយម្ចាស់របស់អ្នក(មូហាំម៉ាត់)បានមកដល់ ហើយ ម៉ាឡាអ៊ីកាត់ក៏បានមកដល់ដោយតំរៀបជាជួរៗដែរ។(អាយ៉ាត់ទី - 22)

89 : 23

وَجِيءَ يَوْمَئِذٍ بِجَهَنَّمَ ۚ يَوْمَئِذٍ يَتَذَكَّرُ الْإِنْسَانُ وَأَنَّىٰ لَهُ الذِّكْرَىٰ ﴿٢٣﴾

ហើយនៅថ្ងៃនោះ នរកជើហាន់ណាំត្រូវបានគេនាំមក។ នៅថ្ងៃនោះដែរ មនុស្សលោកនឹងភ្ញាក់រលឹក។ តើគេមានការភ្ញាក់ រលឹកយ៉ាងដូចមេ្ដច ?(អាយ៉ាត់ទី - 23)

89 : 24

يَقُولُ يَا لَيْتَنِي قَدَّمْتُ لِحَيَاتِي ﴿٢٤﴾

គេនឹងនិយាយថាៈ ឱអនិច្ចាខ្លួនខ្ញុំអើយ! ខ្ញុំគួរតែបានសាងអំពើល្អសម្រាប់ខ្លួនខ្ញុំ(ក្នុងលោកិយ)។(អាយ៉ាត់ទី - 24)

89 : 25

فَيَوْمَئِذٍ لَا يُعَذِّبُ عَذَابَهُ أَحَدٌ ﴿٢٥﴾

ដូចេ្នះ នៅថ្ងៃនោះគ្មាននរណាម្នាក់អាចធ្វើទារុណកម្ម ដូចទារុណកម្មរបស់ទ្រង់ឡើយ។(អាយ៉ាត់ទី - 25)

89 : 26

وَلَا يُوثِقُ وَثَاقَهُ أَحَدٌ ﴿٢٦﴾

ហើយក៏គ្មាននរណាអាចចងដូចចំណងរបស់ទ្រង់ដែរ។(អាយ៉ាត់ទី - 26)

89 : 27

يَا أَيَّتُهَا النَّفْسُ الْمُطْمَئِنَّةُ ﴿٢٧﴾

ឱព្រលឹងដែលនឹងនរ !(អាយ៉ាត់ទី - 27)

89 : 28

ارْجِعِي إِلَىٰ رَبِّكِ رَاضِيَةً مَرْضِيَّةً ﴿٢٨﴾

ចូរអ្នកវិលត្រឡប់ទៅរកម្ចាស់របស់អ្នកវិញដោយក្ដីរីករាយនិងយល់ព្រមពីទ្រង់ចុះ។(អាយ៉ាត់ទី - 28)

89 : 29

فَادْخُلِي فِي عِبَادِي ﴿٢٩﴾

ហើយចូរអ្នកចូលទៅក្នុងចំណោមខ្ញុំរបស់យើង(ដែល សាងអំពើល្អ)ចុះ។(អាយ៉ាត់ទី - 29)

89 : 30

وَادْخُلِي جَنَّتِي ﴿٣٠﴾

ហើយចូរអ្នកចូលឋានសួគ៌របស់យើងចុះ។(អាយ៉ាត់ទី - 30)

← Surah 88 Surah 90 →