109. អាល់កាហ៊្វីរូន — الكافرون
ម៉ាក្កះ • 6 អាយ៉ាត់
بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ
قُلْ يَا أَيُّهَا الْكَافِرُونَ ﴿١﴾
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱពួកដែលប្រឆាំង!(អាយ៉ាត់ទី - 1)
لَا أَعْبُدُ مَا تَعْبُدُونَ ﴿٢﴾
ខ្ញុំមិនគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកគោរពសក្ការៈ នោះឡើយ។(អាយ៉ាត់ទី - 2)
وَلَا أَنْتُمْ عَابِدُونَ مَا أَعْبُدُ ﴿٣﴾
ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែល ខ្ញុំគោរពសក្ការៈនោះដែរ។(អាយ៉ាត់ទី - 3)
وَلَا أَنَا عَابِدٌ مَا عَبَدْتُمْ ﴿٤﴾
ហើយខ្ញុំមិនមែនជាអ្នកដែលគោរពសក្ការៈចំពោះអ្វីដែល ពួកអ្នកបានគោរពសក្ការៈនោះឡើយ។(អាយ៉ាត់ទី - 4)
وَلَا أَنْتُمْ عَابِدُونَ مَا أَعْبُدُ ﴿٥﴾
ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំគោរពសក្ការៈនោះដែរ។(អាយ៉ាត់ទី - 5)
لَكُمْ دِينُكُمْ وَلِيَ دِينِ ﴿٦﴾
សម្រាប់ពួកអ្នកគឺសាសនារបស់ពួកអ្នក ហើយសម្រាប់ខ្ញុំ គឺសាសនារបស់ខ្ញុំ។(អាយ៉ាត់ទី - 6)