107. អាល់ម៉ាអ៊ូន — الماعون
ម៉ាក្កះ • 7 អាយ៉ាត់
بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ
أَرَأَيْتَ الَّذِي يُكَذِّبُ بِالدِّينِ ﴿١﴾
តើអ្នក(មូហាំម៉ាត់)បានឃើញបុគ្គលដែលបដិសេធនឹងថ្ងៃ ជំនុំជំរះដែរឬទេ ?(អាយ៉ាត់ទី - 1)
فَذَٰلِكَ الَّذِي يَدُعُّ الْيَتِيمَ ﴿٢﴾
នោះហើយគឺជាបុគ្គលដែលបោះបង់កូនកំព្រា។(អាយ៉ាត់ទី - 2)
وَلَا يَحُضُّ عَلَىٰ طَعَامِ الْمِسْكِينِ ﴿٣﴾
ហើយមិនជម្រុញគ្នាឱ្យផ្ដល់ចំណីអាហារដល់អ្នកក្រីក្រ។(អាយ៉ាត់ទី - 3)
فَوَيْلٌ لِلْمُصَلِّينَ ﴿٤﴾
ដូចេ្នះ ភាពវិនាសអន្ដរាយគឺសម្រាប់ពួកដែលសឡាត(អាយ៉ាត់ទី - 4)
الَّذِينَ هُمْ عَنْ صَلَاتِهِمْ سَاهُونَ ﴿٥﴾
ដែលពួកគេព្រងើយកន្ដើយចំពោះការសឡាតរបស់ពួកគេ។(អាយ៉ាត់ទី - 5)
الَّذِينَ هُمْ يُرَاءُونَ ﴿٦﴾
ពួកគេគឺជាពួកដែលសាងអំពើល្អដើម្បីចង់បង្ហាញឱ្យគេ ឃើញតែប៉ុណ្ណោះ។(អាយ៉ាត់ទី - 6)
وَيَمْنَعُونَ الْمَاعُونَ ﴿٧﴾
ហើយពួកគេមិនឱ្យទ្រព្យគេខ្ចីឡើយ សូម្បីតែបន្ដិចបន្ដួច ក៏ដោយ។(អាយ៉ាត់ទី - 7)