Thursday, 26 November 2026 ព្រះរាជាណាចក្រកម្ពុជា
គម្ពីរគួរអានដ៏បរិសុទ្ធ — អារ៉ាប់ និងខ្មែរ

77. អាល់មុរ៍សាឡាត — المرسلات

ម៉ាក្កះ • 50 អាយ៉ាត់

بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ

77 : 1

وَالْمُرْسَلَاتِ عُرْفًا ﴿١﴾

អល់ឡោះស្បថនឹងខ្យល់(ឬម៉ាឡាអ៊ីកាត់)ដែលត្រូវគេ បញ្ជូនមកជាបន្ដបន្ទាប់។(អាយ៉ាត់ទី - 1)

77 : 2

فَالْعَاصِفَاتِ عَصْفًا ﴿٢﴾

និងខ្យល់ព្យុះដ៏ខ្លាំងក្លា។ (អាយ៉ាត់ទី - 2)

77 : 3

وَالنَّاشِرَاتِ نَشْرًا ﴿٣﴾

និងម៉ាឡាអ៊ីកាត់ដែលពង្រាយពពក និងទឹកភ្លៀង។(អាយ៉ាត់ទី - 3)

77 : 4

فَالْفَارِقَاتِ فَرْقًا ﴿٤﴾

និងម៉ាឡាអ៊ីកាត់ដែលបែងចែកនូវប្រការពិត និងប្រការ មិនពិត។ (អាយ៉ាត់ទី - 4)

77 : 5

فَالْمُلْقِيَاتِ ذِكْرًا ﴿٥﴾

និងម៉ាឡាអ៊ីកាត់ដែលនាំសារមកឱ្យបណ្ដាអ្នកនាំសារ។(អាយ៉ាត់ទី - 5)

77 : 6

عُذْرًا أَوْ نُذْرًا ﴿٦﴾

ដើម្បីបដិសេធរាល់ការដោះសា ឬជាការដាស់តឿនព្រមាន។(អាយ៉ាត់ទី - 6)

77 : 7

إِنَّمَا تُوعَدُونَ لَوَاقِعٌ ﴿٧﴾

ពិតប្រាកដណាស់ អ្វីដែលគេសន្យានឹងពួកអ្នកនឹងកើតឡើង យ៉ាងពិតប្រាកដ។(អាយ៉ាត់ទី - 7)

77 : 8

فَإِذَا النُّجُومُ طُمِسَتْ ﴿٨﴾

បន្ទាប់មកនៅពេលដែលហ្វូងផ្កាយត្រូវបានគេធ្វើឱ្យបាត់ពន្លឺ។(អាយ៉ាត់ទី - 8)

77 : 9

وَإِذَا السَّمَاءُ فُرِجَتْ ﴿٩﴾

ហើយនៅពេលដែលមេឃត្រូវគេធ្វើឱ្យបែកធ្លុះធ្លាយ។(អាយ៉ាត់ទី - 9)

77 : 10

وَإِذَا الْجِبَالُ نُسِفَتْ ﴿١٠﴾

ហើយនៅពេលដែលភ្នំត្រូវគេធ្វើឱ្យផ្ទុះប៉ើងខេ្ទចខ្ទី។ (អាយ៉ាត់ទី - 10)

77 : 11

وَإِذَا الرُّسُلُ أُقِّتَتْ ﴿١١﴾

ហើយនៅពេលដែលបណ្ដាអ្នកនាំសារត្រូវគេប្រមូលតាម កាលកំណត់។ (អាយ៉ាត់ទី - 11)

77 : 12

لِأَيِّ يَوْمٍ أُجِّلَتْ ﴿١٢﴾

តើបណ្ដាអ្នកនាំសារត្រូវបានគេពន្យារពេលប្រមូលរហូត ដល់ថ្ងៃណា?(អាយ៉ាត់ទី - 12)

77 : 13

لِيَوْمِ الْفَصْلِ ﴿١٣﴾

គឺរហូតដល់ថ្ងៃកាត់សេចក្ដី។(អាយ៉ាត់ទី - 13)

77 : 14

وَمَا أَدْرَاكَ مَا يَوْمُ الْفَصْلِ ﴿١٤﴾

តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃវិនិច្ឆ័យជាអ្វីនោះ ?(អាយ៉ាត់ទី - 14)

77 : 15

وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ ﴿١٥﴾

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។ (អាយ៉ាត់ទី - 15)

77 : 16

أَلَمْ نُهْلِكِ الْأَوَّلِينَ ﴿١٦﴾

តើយើងមិនបានបំផ្លាញពួកជំនាន់មុន(ដែលបានប្រព្រឹត្ដ បាបកម្ម)ទេឬ?(អាយ៉ាត់ទី - 16)

77 : 17

ثُمَّ نُتْبِعُهُمُ الْآخِرِينَ ﴿١٧﴾

បន្ទាប់មក យើងធ្វើឱ្យពួកជំនាន់ក្រោយវិនាសបន្ដបន្ទាប់ ពីពួកគេទៀត ។(អាយ៉ាត់ទី - 17)

77 : 18

كَذَٰلِكَ نَفْعَلُ بِالْمُجْرِمِينَ ﴿١٨﴾

ដូចេ្នះដែរ យើងធ្វើទៅលើពួកប្រព្រឹត្ដបាបកម្ម។ (អាយ៉ាត់ទី - 18)

77 : 19

وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ ﴿١٩﴾

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។(អាយ៉ាត់ទី - 19)

77 : 20

أَلَمْ نَخْلُقْكُمْ مِنْ مَاءٍ مَهِينٍ ﴿٢٠﴾

តើយើងមិនបានបង្កើតពួកអ្នកអំពីទឹកកាមដែលគ្មានតម្លៃ ទេឬ ?(អាយ៉ាត់ទី - 20)

77 : 21

فَجَعَلْنَاهُ فِي قَرَارٍ مَكِينٍ ﴿٢١﴾

ក្រោយមកយើងបានបង្កើតវានៅក្នុងកន្លែងមួយដែលមាន សុវត្ថិភាព(នៅក្នុងស្បូន)(អាយ៉ាត់ទី - 21)

77 : 22

إِلَىٰ قَدَرٍ مَعْلُومٍ ﴿٢٢﴾

រហូតដល់ពេលដែលត្រូវគេកំណត់ដ៏ជាក់លាក់។(អាយ៉ាត់ទី - 22)

77 : 23

فَقَدَرْنَا فَنِعْمَ الْقَادِرُونَ ﴿٢٣﴾

ហើយយើងបានកំណត់(រូបរាង និងលក្ខណៈរបស់មនុស្ស លោកតាមដែលយើងមានចេតនា)។ ដូចេ្នះ យើងគឺជាអ្នកដែល កំណត់ដ៏ប្រសើរបំផុត។ (អាយ៉ាត់ទី - 23)

77 : 24

وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ ﴿٢٤﴾

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។(អាយ៉ាត់ទី - 24)

77 : 25

أَلَمْ نَجْعَلِ الْأَرْضَ كِفَاتًا ﴿٢٥﴾

តើយើងមិនបានបង្កើតផែនដីជាកន្លែងប្រមូលផ្ដុំ(អាយ៉ាត់ទី - 25)

77 : 26

أَحْيَاءً وَأَمْوَاتًا ﴿٢٦﴾

ទាំងអ្នករស់និងអ្នកស្លាប់ទេឬ ?(អាយ៉ាត់ទី - 26)

77 : 27

وَجَعَلْنَا فِيهَا رَوَاسِيَ شَامِخَاتٍ وَأَسْقَيْنَاكُمْ مَاءً فُرَاتًا ﴿٢٧﴾

ហើយយើងបានបង្កើតភ្នំខ្ពស់ៗនៅលើវានិងបានផ្ដល់ទឹក បរិសុទ្ធឱ្យពួកអ្នក។(អាយ៉ាត់ទី - 27)

77 : 28

وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ ﴿٢٨﴾

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។(អាយ៉ាត់ទី - 28)

77 : 29

انْطَلِقُوا إِلَىٰ مَا كُنْتُمْ بِهِ تُكَذِّبُونَ ﴿٢٩﴾

(មានគេនិយាយទៅកាន់ពួកគេថា) ចូរពួកអ្នកដើរទៅ កាន់អ្វី(នរក)ដែលពួកអ្នកធ្លាប់បានបដិសេធនឹងវាចុះ។ (អាយ៉ាត់ទី - 29)

77 : 30

انْطَلِقُوا إِلَىٰ ظِلٍّ ذِي ثَلَاثِ شُعَبٍ ﴿٣٠﴾

ចូរពួកអ្នកដើរទៅកាន់ម្លប់(ផ្សែងនៃភ្លើងនរក)ដែលលាត សន្ធឹងជាបីផ្នែកនោះចុះ។(អាយ៉ាត់ទី - 30)

77 : 31

لَا ظَلِيلٍ وَلَا يُغْنِي مِنَ اللَّهَبِ ﴿٣١﴾

គ្មានម្លប់ណាត្រជាក់ ហើយក៏គ្មានអ្វីអាចការពារពីអណ្ដាត ភ្លើងនរកបានដែរ។ (អាយ៉ាត់ទី - 31)

77 : 32

إِنَّهَا تَرْمِي بِشَرَرٍ كَالْقَصْرِ ﴿٣٢﴾

ពិតប្រាកដណាស់ វាជះផ្កាភ្លើងឡើងខ្ពស់ដូចជាវិមាន។(អាយ៉ាត់ទី - 32)

77 : 33

كَأَنَّهُ جِمَالَتٌ صُفْرٌ ﴿٣٣﴾

វា(ផ្កាភ្លើង)ហាក់បីដូចជាហ្វូងសត្វអូដ្ឋសម្បុរលឿង។(អាយ៉ាត់ទី - 33)

77 : 34

وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ ﴿٣٤﴾

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។(អាយ៉ាត់ទី - 34)

77 : 35

هَٰذَا يَوْمُ لَا يَنْطِقُونَ ﴿٣٥﴾

នេះគឺជាថ្ងៃដែលពួកគេមិនអាចនិយាយបានឡើយ។(អាយ៉ាត់ទី - 35)

77 : 36

وَلَا يُؤْذَنُ لَهُمْ فَيَعْتَذِرُونَ ﴿٣٦﴾

ហើយពួកគេមិនត្រូវគេអនុញ្ញាតឱ្យនិយាយដោះសាបាន ឡើយ។(អាយ៉ាត់ទី - 36)

77 : 37

وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ ﴿٣٧﴾

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។(អាយ៉ាត់ទី - 37)

77 : 38

هَٰذَا يَوْمُ الْفَصْلِ ۖ جَمَعْنَاكُمْ وَالْأَوَّلِينَ ﴿٣٨﴾

នេះហើយគឺជាថ្ងៃកាត់សេចក្ដី ដែលយើងបានប្រមូល ពួកអ្នក និងពួកជំនាន់មុន។ (អាយ៉ាត់ទី - 38)

77 : 39

فَإِنْ كَانَ لَكُمْ كَيْدٌ فَكِيدُونِ ﴿٣٩﴾

ដូចេ្នះ ប្រសិនបើពួកអ្នកមានល្បិចកល ចូរពួកអ្នករៀប ល្បិចកលប្រឆាំងនឹងយើងចុះ។ (អាយ៉ាត់ទី - 39)

77 : 40

وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ ﴿٤٠﴾

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។(អាយ៉ាត់ទី - 40)

77 : 41

إِنَّ الْمُتَّقِينَ فِي ظِلَالٍ وَعُيُونٍ ﴿٤١﴾

ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ គឺ នៅក្នុងម្លប់ជាមួយនឹងប្រភពទឹកដ៏ច្រើន។ (អាយ៉ាត់ទី - 41)

77 : 42

وَفَوَاكِهَ مِمَّا يَشْتَهُونَ ﴿٤٢﴾

និងមានផ្លែឈើគ្រប់ប្រភេទតាមអ្វីដែលពួកគេប្រាថ្នា។(អាយ៉ាត់ទី - 42)

77 : 43

كُلُوا وَاشْرَبُوا هَنِيئًا بِمَا كُنْتُمْ تَعْمَلُونَ ﴿٤٣﴾

(មានគេនិយាយទៅកាន់ពួកគេថា) ចូរពួកអ្នកបរិភោគ និងទទួលដោយក្ដីរីករាយដោយសារតែអ្វីដែលពួកអ្នកធ្លាប់បាន ប្រព្រឹត្ដចុះ។(អាយ៉ាត់ទី - 43)

77 : 44

إِنَّا كَذَٰلِكَ نَجْزِي الْمُحْسِنِينَ ﴿٤٤﴾

ដូចេ្នះដែរ យើងពិតជានឹងតបស្នងដល់បណ្ដាអ្នកដែលសាង អំពើល្អ។ (អាយ៉ាត់ទី - 44)

77 : 45

وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ ﴿٤٥﴾

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។(អាយ៉ាត់ទី - 45)

77 : 46

كُلُوا وَتَمَتَّعُوا قَلِيلًا إِنَّكُمْ مُجْرِمُونَ ﴿٤٦﴾

(មានគេនិយាយទៅកាន់ពួកគ្មានជំនឿថា) ចូរពួកអ្នក បរិភោគ និងសោយសុខ(ក្នុងលោកិយ)មួយរយៈពេលខ្លីសិនចុះ ព្រោះពិតប្រាកដណាស់ ពួកអ្នកជាពួកប្រព្រឹត្ដបាបកម្ម។(អាយ៉ាត់ទី - 46)

77 : 47

وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ ﴿٤٧﴾

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។(អាយ៉ាត់ទី - 47)

77 : 48

وَإِذَا قِيلَ لَهُمُ ارْكَعُوا لَا يَرْكَعُونَ ﴿٤٨﴾

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកឱនគោរព(ចំពោះអល់ឡោះ)ចុះ ពួកគេបែរជាមិនឱន គោរពទៅវិញ។(អាយ៉ាត់ទី - 48)

77 : 49

وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ ﴿٤٩﴾

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។(អាយ៉ាត់ទី - 49)

77 : 50

فَبِأَيِّ حَدِيثٍ بَعْدَهُ يُؤْمِنُونَ ﴿٥٠﴾

ដូចេ្នះ តើមានពាក្យសំដីណាមួយបន្ទាប់ពីវា(គម្ពីរគួរអាន) ដែលធ្វើឱ្យពួកគេមានជំនឿនោះ?(អាយ៉ាត់ទី - 50)

← Surah 76 Surah 78 →