Friday, 27 November 2026 ព្រះរាជាណាចក្រកម្ពុជា
គម្ពីរគួរអានដ៏បរិសុទ្ធ — អារ៉ាប់ និងខ្មែរ

55. អើររ៉ោះម៉ាន — الرحمن

ម៉ាក្កះ • 78 អាយ៉ាត់

بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ

55 : 1

الرَّحْمَٰنُ ﴿١﴾

អល់ឡោះមហាសប្បុរស។(អាយ៉ាត់ទី - 1)

55 : 2

عَلَّمَ الْقُرْآنَ ﴿٢﴾

ទ្រង់បានបង្រៀនគម្ពីរគួរអាន(ដល់មនុស្សលោក)។(អាយ៉ាត់ទី - 2)

55 : 3

خَلَقَ الْإِنْسَانَ ﴿٣﴾

ទ្រង់បានបង្កើតមនុស្សលោក។(អាយ៉ាត់ទី - 3)

55 : 4

عَلَّمَهُ الْبَيَانَ ﴿٤﴾

ទ្រង់បានបង្រៀនគេឱ្យចេះបរិយាយសព្វបែបយ៉ាង។(អាយ៉ាត់ទី - 4)

55 : 5

الشَّمْسُ وَالْقَمَرُ بِحُسْبَانٍ ﴿٥﴾

ព្រះអាទិត្យ និងព្រះច័ន្ទធ្វើដំណើរតាមការកំណត់ដ៏ជាក់ លាក់។ (អាយ៉ាត់ទី - 5)

55 : 6

وَالنَّجْمُ وَالشَّجَرُ يَسْجُدَانِ ﴿٦﴾

ហើយរុក្ខជាតិនិងដើមឈើនានាស៊ូជូត(ចំពោះអល់ឡោះ)។(អាយ៉ាត់ទី - 6)

55 : 7

وَالسَّمَاءَ رَفَعَهَا وَوَضَعَ الْمِيزَانَ ﴿٧﴾

ហើយមេឃ ទ្រង់បានលើកវាឱ្យខ្ពស់ ហើយទ្រង់បានបង្កើត ឱ្យមានភាពយុត្ដិធម៌(នៅលើផែនដី)(អាយ៉ាត់ទី - 7)

55 : 8

أَلَّا تَطْغَوْا فِي الْمِيزَانِ ﴿٨﴾

ដើម្បីកុំឱ្យពួកអ្នកបំពានលើភាពយុត្ដិធម៌នោះ។(អាយ៉ាត់ទី - 8)

55 : 9

وَأَقِيمُوا الْوَزْنَ بِالْقِسْطِ وَلَا تُخْسِرُوا الْمِيزَانَ ﴿٩﴾

ហើយចូរពួកអ្នកប្រតិបត្ដិក្នុងការថ្លឹងឱ្យបានត្រឹមត្រូវ ហើយ កុំធ្វើឱ្យខ្វះភ្នែកជញ្ជីងឱ្យសោះ។(អាយ៉ាត់ទី - 9)

55 : 10

وَالْأَرْضَ وَضَعَهَا لِلْأَنَامِ ﴿١٠﴾

ហើយផែនដី ទ្រង់បានបង្កើតវា(រាបស្មើ)សម្រាប់សត្វ លោក។ (អាយ៉ាត់ទី - 10)

55 : 11

فِيهَا فَاكِهَةٌ وَالنَّخْلُ ذَاتُ الْأَكْمَامِ ﴿١١﴾

ដោយនៅលើវា មានផ្លែឈើ និងដើមល្មើដែលមានចង្កោម ផ្លែជាច្រើន។ (អាយ៉ាត់ទី - 11)

55 : 12

وَالْحَبُّ ذُو الْعَصْفِ وَالرَّيْحَانُ ﴿١٢﴾

និងគ្រាប់ធញ្ញជាតិដែលមានសំបក ព្រមទាំងរុក្ខជាតិដែល មានក្លិនក្រអូប។(អាយ៉ាត់ទី - 12)

55 : 13

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿١٣﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?(អាយ៉ាត់ទី - 13)

55 : 14

خَلَقَ الْإِنْسَانَ مِنْ صَلْصَالٍ كَالْفَخَّارِ ﴿١٤﴾

ទ្រង់បានបង្កើតមនុស្សលោក(អាដាំ)ពីដីឥដ្ឋស្ងួត ដូចជា ដីដែលគេសូនជាសំភារៈ។(អាយ៉ាត់ទី - 14)

55 : 15

وَخَلَقَ الْجَانَّ مِنْ مَارِجٍ مِنْ نَارٍ ﴿١٥﴾

ហើយទ្រង់បានបង្កើតជិនអំពីអណ្ដាតភ្លើង។(អាយ៉ាត់ទី - 15)

55 : 16

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿١٦﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?(អាយ៉ាត់ទី - 16)

55 : 17

رَبُّ الْمَشْرِقَيْنِ وَرَبُّ الْمَغْرِبَيْنِ ﴿١٧﴾

(អល់ឡោះ)ជាម្ចាស់កន្លែងទាំងពីរនៃព្រះអាទិត្យរះ (ពេលរដូវក្ដៅ និងរដូវរងា) និងជាម្ចាស់កន្លែងទាំងពីរនៃព្រះ អាទិត្យលិច(ពេលរដូវក្ដៅ និងរដូវរងា)។(អាយ៉ាត់ទី - 17)

55 : 18

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿١٨﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?(អាយ៉ាត់ទី - 18)

55 : 19

مَرَجَ الْبَحْرَيْنِ يَلْتَقِيَانِ ﴿١٩﴾

ទ្រង់បានធ្វើឱ្យសមុទ្រពីរ(ទឹកសាបនិងទឹកប្រៃ)ជួបគ្នា។(អាយ៉ាត់ទី - 19)

55 : 20

بَيْنَهُمَا بَرْزَخٌ لَا يَبْغِيَانِ ﴿٢٠﴾

នៅរវាងវាទាំងពីរមានរនាំងខណ្ឌមិនឱ្យជ្រាបចូលគ្នា។(អាយ៉ាត់ទី - 20)

55 : 21

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٢١﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?(អាយ៉ាត់ទី - 21)

55 : 22

يَخْرُجُ مِنْهُمَا اللُّؤْلُؤُ وَالْمَرْجَانُ ﴿٢٢﴾

គជ់ខ្យង និងផ្កាថ្មចេញពីវាទាំងពីរ(សមុទ្រទឹកសាបនិងទឹកប្រៃ)។ (អាយ៉ាត់ទី - 22)

55 : 23

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٢٣﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ ?(អាយ៉ាត់ទី - 23)

55 : 24

وَلَهُ الْجَوَارِ الْمُنْشَآتُ فِي الْبَحْرِ كَالْأَعْلَامِ ﴿٢٤﴾

ហើយនាវាធំៗដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រហាក់ ដូចជាភ្នំនោះ គឺជាកម្មសិទ្ធិរបស់ទ្រង់។ (អាយ៉ាត់ទី - 24)

55 : 25

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٢٥﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?(អាយ៉ាត់ទី - 25)

55 : 26

كُلُّ مَنْ عَلَيْهَا فَانٍ ﴿٢٦﴾

វីៗទាំងអស់នៅលើផែនដីនឹងវិនាសអន្ដរាយ។(អាយ៉ាត់ទី - 26)

55 : 27

وَيَبْقَىٰ وَجْهُ رَبِّكَ ذُو الْجَلَالِ وَالْإِكْرَامِ ﴿٢٧﴾

ហើយវង់ភក្ដ្រនៃម្ចាស់របស់អ្នក(មូហាំម៉ាត់)ដែលមហា ខ្ពង់ខ្ពស់និងមហាថ្កុំថ្កើងតែមួយគត់ដែលនៅគង់វង្សជាអមតៈ។(អាយ៉ាត់ទី - 27)

55 : 28

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٢٨﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?(អាយ៉ាត់ទី - 28)

55 : 29

يَسْأَلُهُ مَنْ فِي السَّمَاوَاتِ وَالْأَرْضِ ۚ كُلَّ يَوْمٍ هُوَ فِي شَأْنٍ ﴿٢٩﴾

អ្នកដែលនៅលើមេឃជាច្រើនជាន់ នឹងផែនដីតែងតែ បួងសួងសុំពីទ្រង់។ ទ្រង់រៀបចំកិច្ចការរបស់ទ្រង់ជារៀងរាល់ថ្ងៃ។ (អាយ៉ាត់ទី - 29)

55 : 30

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٣٠﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?(អាយ៉ាត់ទី - 30)

55 : 31

سَنَفْرُغُ لَكُمْ أَيُّهَ الثَّقَلَانِ ﴿٣١﴾

យើងនឹងធ្វើការទូទាត់ពួកអ្នកទាំងអស់ ឱមនុស្សលោក និងជិន!(អាយ៉ាត់ទី - 31)

55 : 32

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٣٢﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?(អាយ៉ាត់ទី - 32)

55 : 33

يَا مَعْشَرَ الْجِنِّ وَالْإِنْسِ إِنِ اسْتَطَعْتُمْ أَنْ تَنْفُذُوا مِنْ أَقْطَارِ السَّمَاوَاتِ وَالْأَرْضِ فَانْفُذُوا ۚ لَا تَنْفُذُونَ إِلَّا بِسُلْطَانٍ ﴿٣٣﴾

ឱបណ្ដាជិននិងមនុស្សលោក! ប្រសិនបើពួកអ្នកមាន សមត្ថភាពអាចធ្វើដំណើរឆ្លងកាត់គ្រប់ទិសទីនៃមេឃជាច្រើនជាន់ និងផែនដី ចូរពួកអ្នកឆ្លងកាត់ចុះ។ ពួកអ្នកមិនអាចធ្វើដំណើរឆ្លង កាត់បានឡើយ លើកលែងតែមានការអនុញ្ញាត(ពីយើង)។(អាយ៉ាត់ទី - 33)

55 : 34

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٣٤﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?(អាយ៉ាត់ទី - 34)

55 : 35

يُرْسَلُ عَلَيْكُمَا شُوَاظٌ مِنْ نَارٍ وَنُحَاسٌ فَلَا تَنْتَصِرَانِ ﴿٣٥﴾

មានគេបញ្ជូនអណ្ដាតភ្លើង និងលោហធាតុរំលាយទៅដុត គេទាំងពីរ(មនុស្សលោក និងជិន) ហើយគេទាំងពីរមិនអាចរារាំង បានឡើយ។ (អាយ៉ាត់ទី - 35)

55 : 36

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٣٦﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ ?(អាយ៉ាត់ទី - 36)

55 : 37

فَإِذَا انْشَقَّتِ السَّمَاءُ فَكَانَتْ وَرْدَةً كَالدِّهَانِ ﴿٣٧﴾

នៅពេលដែលមេឃបេ្រះបែក(នៅថ្ងៃបរលោក)គឺវា មានពណ៌ក្រហមផ្កាកូលាបដូចជាបេ្រងដែលកំពុងពុះ។(អាយ៉ាត់ទី - 37)

55 : 38

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٣٨﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?(អាយ៉ាត់ទី - 38)

55 : 39

فَيَوْمَئِذٍ لَا يُسْأَلُ عَنْ ذَنْبِهِ إِنْسٌ وَلَا جَانٌّ ﴿٣٩﴾

ហើយនៅថ្ងៃនោះ មនុស្សលោក និងជិនមិនត្រូវគេសួរ អំពីបាបកម្មរបស់គេឡើយ។(អាយ៉ាត់ទី - 39)

55 : 40

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٤٠﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?(អាយ៉ាត់ទី - 40)

55 : 41

يُعْرَفُ الْمُجْرِمُونَ بِسِيمَاهُمْ فَيُؤْخَذُ بِالنَّوَاصِي وَالْأَقْدَامِ ﴿٤١﴾

ពួកដែលសាងបាបកម្មនឹងត្រូវគេស្គាល់តាមរយៈសញ្ញា សំគាល់របស់ពួកគេ(មានពណ៌ខ្មៅនៅលើផ្ទៃមុខ) ហើយពួកគេ ត្រូវគេចាប់សក់បង្ហើយ និងជើង(បោះគ្រវែងចូលទៅក្នុងនរក)។(អាយ៉ាត់ទី - 41)

55 : 42

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٤٢﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?(អាយ៉ាត់ទី - 42)

55 : 43

هَٰذِهِ جَهَنَّمُ الَّتِي يُكَذِّبُ بِهَا الْمُجْرِمُونَ ﴿٤٣﴾

នេះគឺជានរកជើហាន់ណាំដែលពួកប្រព្រឹត្ដបាបកម្ម បដិសេធនឹងវា។(អាយ៉ាត់ទី - 43)

55 : 44

يَطُوفُونَ بَيْنَهَا وَبَيْنَ حَمِيمٍ آنٍ ﴿٤٤﴾

ពួកគេវិលវល់រវាងនរកជើហាន់ណាំ និងទឹកក្ដៅដែលពុះ យ៉ាងខ្លាំង។(អាយ៉ាត់ទី - 44)

55 : 45

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٤٥﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?(អាយ៉ាត់ទី - 45)

55 : 46

وَلِمَنْ خَافَ مَقَامَ رَبِّهِ جَنَّتَانِ ﴿٤٦﴾

ហើយសម្រាប់អ្នកណាដែលបានកោតខ្លាច នៅពេល ប្រឈមមុខចំពោះម្ចាស់របស់គេ(ដើម្បីកាត់សេចក្ដី)គឺទទួលបាន ឋានសួគ៌ពីរ។(អាយ៉ាត់ទី - 46)

55 : 47

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٤٧﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?(អាយ៉ាត់ទី - 47)

55 : 48

ذَوَاتَا أَفْنَانٍ ﴿٤٨﴾

(ឋានសួគ៌ទាំងពីរនោះ)មានមែកឈើដែលមានផ្លែគ្រប់ ប្រភេទ។(អាយ៉ាត់ទី - 48)

55 : 49

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٤٩﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?(អាយ៉ាត់ទី - 49)

55 : 50

فِيهِمَا عَيْنَانِ تَجْرِيَانِ ﴿٥٠﴾

នៅក្នុងឋានសួគ៌ទាំងពីរនោះទៀត មានប្រភពទឹកពីរហូរ។(អាយ៉ាត់ទី - 50)

55 : 51

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٥١﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?(អាយ៉ាត់ទី - 51)

55 : 52

فِيهِمَا مِنْ كُلِّ فَاكِهَةٍ زَوْجَانِ ﴿٥٢﴾

នៅក្នុងនោះទៀតដែរ មានផ្លែឈើគ្រប់ប្រភេទជាគូៗ។(អាយ៉ាត់ទី - 52)

55 : 53

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٥٣﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?(អាយ៉ាត់ទី - 53)

55 : 54

مُتَّكِئِينَ عَلَىٰ فُرُشٍ بَطَائِنُهَا مِنْ إِسْتَبْرَقٍ ۚ وَجَنَى الْجَنَّتَيْنِ دَانٍ ﴿٥٤﴾

ពួកគេអង្គុយផ្អែកខ្លួននៅលើពូកដែលក្រាលព្រំំធ្វើពីសូត្រ ក្រាស់។ ហើយផ្លែឈើនៃឋានសួគ៌ទាំងពីរនោះគឺនៅក្បែរពួកគេ។(អាយ៉ាត់ទី - 54)

55 : 55

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٥٥﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?(អាយ៉ាត់ទី - 55)

55 : 56

فِيهِنَّ قَاصِرَاتُ الطَّرْفِ لَمْ يَطْمِثْهُنَّ إِنْسٌ قَبْلَهُمْ وَلَا جَانٌّ ﴿٥٦﴾

នៅលើពូកនោះមានស្រីទេពអប្សរជាច្រើនដែលមិនសម្លឹង មើលអ្នកណាផេ្សងក្រៅពីស្វាមីរបស់ពួកនាងឡើយដែលគ្មានមនុស្ស លោក និងជិនណាធ្លាប់ប៉ះពាល់ពួកនាងពីមុនពួកគេ(ស្វាមី)ឡើយ។(អាយ៉ាត់ទី - 56)

55 : 57

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٥٧﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?(អាយ៉ាត់ទី - 57)

55 : 58

كَأَنَّهُنَّ الْيَاقُوتُ وَالْمَرْجَانُ ﴿٥٨﴾

សម្រស់របស់ពួកនាង ហាក់ដូចជាត្បូងទទឹម និងផ្កាថ្ម។(អាយ៉ាត់ទី - 58)

55 : 59

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٥٩﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?(អាយ៉ាត់ទី - 59)

55 : 60

هَلْ جَزَاءُ الْإِحْسَانِ إِلَّا الْإِحْسَانُ ﴿٦٠﴾

គ្មានការតបស្នងចំពោះអំពើល្អក្រៅពីអំពើល្អនោះឡើយ។(អាយ៉ាត់ទី - 60)

55 : 61

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٦١﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?(អាយ៉ាត់ទី - 61)

55 : 62

وَمِنْ دُونِهِمَا جَنَّتَانِ ﴿٦٢﴾

ហើយក្រៅពីឋានសួគ៌ទាំងពីរនេះ មានឋានសួគ៌ពីរផេ្សង ទៀត។(អាយ៉ាត់ទី - 62)

55 : 63

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٦٣﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ ?(អាយ៉ាត់ទី - 63)

55 : 64

مُدْهَامَّتَانِ ﴿٦٤﴾

ឋានសួគ៌ទាំងពីរនោះមានពណ៌បៃតងចាស់។(អាយ៉ាត់ទី - 64)

55 : 65

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٦٥﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ ?(អាយ៉ាត់ទី - 65)

55 : 66

فِيهِمَا عَيْنَانِ نَضَّاخَتَانِ ﴿٦٦﴾

នៅក្នុងឋានសួគ៌ទាំងពីរនោះ មានប្រភពទឹកពីរបាញ់ទឹក ចេញ(គ្មានឈប់ឈរ)។(អាយ៉ាត់ទី - 66)

55 : 67

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٦٧﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ ?(អាយ៉ាត់ទី - 67)

55 : 68

فِيهِمَا فَاكِهَةٌ وَنَخْلٌ وَرُمَّانٌ ﴿٦٨﴾

នៅក្នុងឋានសួគ៌ទាំងពីរនោះទៀត មានផ្លែឈើគ្រប់ ប្រភេទ និងផ្លែល្មើ ហើយនិងផ្លែទទឹម។(អាយ៉ាត់ទី - 68)

55 : 69

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٦٩﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ ?(អាយ៉ាត់ទី - 69)

55 : 70

فِيهِنَّ خَيْرَاتٌ حِسَانٌ ﴿٧٠﴾

នៅក្នុងឋានសួគ៌ទាំងនោះ មានស្រីទេពអប្សរគ្រប់លក្ខណ៍ ស្អាតៗជាច្រើន ។(អាយ៉ាត់ទី - 70)

55 : 71

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٧١﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ ?(អាយ៉ាត់ទី - 71)

55 : 72

حُورٌ مَقْصُورَاتٌ فِي الْخِيَامِ ﴿٧٢﴾

គឺបណ្ដាស្រីទេពអប្សរដែលត្រូវបានគេថែរក្សាដោយគង់ វង្សនៅក្នុងពន្លា។(អាយ៉ាត់ទី - 72)

55 : 73

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٧٣﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ ?(អាយ៉ាត់ទី - 73)

55 : 74

لَمْ يَطْمِثْهُنَّ إِنْسٌ قَبْلَهُمْ وَلَا جَانٌّ ﴿٧٤﴾

ដែលគ្មានមនុស្សលោក និងជិនណាធ្លាប់ប៉ះពាល់ពួកនាង ពីមុនពួកគេ(ស្វាមី)ឡើយ។(អាយ៉ាត់ទី - 74)

55 : 75

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٧٥﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ ?(អាយ៉ាត់ទី - 75)

55 : 76

مُتَّكِئِينَ عَلَىٰ رَفْرَفٍ خُضْرٍ وَعَبْقَرِيٍّ حِسَانٍ ﴿٧٦﴾

ដោយពួកគេអង្គុយផ្អែកនៅលើខ្នើយដែលមានស្រោម ពណ៌បៃតង ព្រមទាំងកំរាលព្រំដ៏ល្អប្រណីត។(អាយ៉ាត់ទី - 76)

55 : 77

فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٧٧﴾

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ ?(អាយ៉ាត់ទី - 77)

55 : 78

تَبَارَكَ اسْمُ رَبِّكَ ذِي الْجَلَالِ وَالْإِكْرَامِ ﴿٧٨﴾

មហាមានពរជ័យនាមនៃម្ចាស់របស់អ្នកដែលមានភាព ខ្ពង់ខ្ពស់និងថ្កុំថ្កើង។(អាយ៉ាត់ទី - 78)

← Surah 54 Surah 56 →