54. អាល់កម៉ើរ — القمر
ម៉ាក្កះ • 55 អាយ៉ាត់
بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ
اقْتَرَبَتِ السَّاعَةُ وَانْشَقَّ الْقَمَرُ ﴿١﴾
កាលកំណត់នៃថ្ងៃបរលោកជិតមកដល់ ហើយព្រះច័ន្ទក៏ បានបែកជាពីរដែរ ។(អាយ៉ាត់ទី - 1)
وَإِنْ يَرَوْا آيَةً يُعْرِضُوا وَيَقُولُوا سِحْرٌ مُسْتَمِرٌّ ﴿٢﴾
តែទោះបីជាពួកគេបានឃើញមុជីហ្សាត់ក៏ដោយ ក៏ពួកគេ នៅតែងាកចេញ ហើយនិយាយថាៈ នេះគឺជាមន្ដអាគមដ៏ច្បាស់ លាស់ដែរ ។(អាយ៉ាត់ទី - 2)
وَكَذَّبُوا وَاتَّبَعُوا أَهْوَاءَهُمْ ۚ وَكُلُّ أَمْرٍ مُسْتَقِرٌّ ﴿٣﴾
ហើយពួកគេថែមទាំងបានបដិសេធ និងធ្វើតាមចំណង់របស់ ពួកគេទៀតផង។ ហើយរាល់កិច្ចការទាំងអស់គឺមានការកំណត់។ (អាយ៉ាត់ទី - 3)
وَلَقَدْ جَاءَهُمْ مِنَ الْأَنْبَاءِ مَا فِيهِ مُزْدَجَرٌ ﴿٤﴾
ហើយជាការពិតណាស់ ដំណឹងមួយចំនួន(របស់ពួកជំនាន់ មុន)បានមកដល់ពួកគេ(ពួកមូស្ហរីគីន)ដែលនៅក្នុងនោះមានការ ហាមឃាត់គ្រប់គ្រាន់(ពីភាពគ្មានជំនឿរបស់ពួកគេ)។ (អាយ៉ាត់ទី - 4)
حِكْمَةٌ بَالِغَةٌ ۖ فَمَا تُغْنِ النُّذُرُ ﴿٥﴾
គម្ពីរគួរអានគឺជាគតិបណ្ឌិតដ៏គ្រប់គ្រាន់(ក្នុងការដាស់តឿន ព្រមាន) តែការដាស់តឿនព្រមានទាំងនោះមិនផ្ដល់ផលប្រយោជន៍ អ្វី(ដល់ពួកគេ)ឡើយ។(អាយ៉ាត់ទី - 5)
فَتَوَلَّ عَنْهُمْ ۘ يَوْمَ يَدْعُ الدَّاعِ إِلَىٰ شَيْءٍ نُكُرٍ ﴿٦﴾
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បែរចេញពីពួកគេ។ (ចូរចងចាំ) នៅថ្ងៃដែលម៉ាឡាអ៊ីកាត់ស្រែកហៅ(ពួកគេ)ឱ្យទៅកាន់កន្លែង ជំនុំជំរះដែលជាហេតុការណ៍មួយដ៏រន្ធត់។(អាយ៉ាត់ទី - 6)
خُشَّعًا أَبْصَارُهُمْ يَخْرُجُونَ مِنَ الْأَجْدَاثِ كَأَنَّهُمْ جَرَادٌ مُنْتَشِرٌ ﴿٧﴾
ដោយភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលពួកគេចេញពី ផ្នូរ ពួកគេហាក់ដូចជាសត្វកណ្ដូបដែលនៅរាយពាសពេញលើផ្ទៃដី។ (អាយ៉ាត់ទី - 7)
مُهْطِعِينَ إِلَى الدَّاعِ ۖ يَقُولُ الْكَافِرُونَ هَٰذَا يَوْمٌ عَسِرٌ ﴿٨﴾
ដោយពួកគេប្រញាប់ប្រញាល់ឆ្ពោះទៅកាន់អ្នកដែលស្រែកហៅ។ ពួកដែលប្រឆាំងបាននិយាយថាៈ ថ្ងៃនេះគឺជាថ្ងៃដែលលំបាក វេទនាបំផុត។(អាយ៉ាត់ទី - 8)
كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍ فَكَذَّبُوا عَبْدَنَا وَقَالُوا مَجْنُونٌ وَازْدُجِرَ ﴿٩﴾
ក្រុមនួហបានបដិសេធមុនពួកគេ(អារ៉ាប់គូរ៉ស្ហ) ហើយពួក គេបានបដិសេធនឹងខ្ញុំរបស់យើង(នួហ) និងបាននិយាយថាៈ គេ ជាមនុស្សវិកលចរិត ហើយគេត្រូវបានគេគំរាមថែមទៀត។(អាយ៉ាត់ទី - 9)
فَدَعَا رَبَّهُ أَنِّي مَغْلُوبٌ فَانْتَصِرْ ﴿١٠﴾
ពេលនោះគេ(នួហ)ក៏បានបួងសួងសុំពីម្ចាស់របស់គេថាៈ ពិតប្រាកដណាស់ ខ្ញុំអសមត្ថភាពហើយ ដូចេ្នះសូមទ្រង់មេត្ដាជួយ ដល់ខ្ញុំផង។ (អាយ៉ាត់ទី - 10)
فَفَتَحْنَا أَبْوَابَ السَّمَاءِ بِمَاءٍ مُنْهَمِرٍ ﴿١١﴾
ដូចេ្នះ យើងក៏បានបើកទ្វារមេឃដោយបង្ហូរទឹកភ្លៀង ជាច្រើន។(អាយ៉ាត់ទី - 11)
وَفَجَّرْنَا الْأَرْضَ عُيُونًا فَالْتَقَى الْمَاءُ عَلَىٰ أَمْرٍ قَدْ قُدِرَ ﴿١٢﴾
ហើយយើងបានធ្វើឱ្យផែនដីបពោ្ចញនូវប្រភពទឹកជាច្រើន ពេលនោះទឹកក៏បានជួបគ្នា(ទឹកធ្លាក់ពីលើមេឃ និងទឹកដែលចេញ ពីដី)ទៅតាមផែនការដែលគេបានកំណត់ដ៏ពិតប្រាកដ។(អាយ៉ាត់ទី - 12)
وَحَمَلْنَاهُ عَلَىٰ ذَاتِ أَلْوَاحٍ وَدُسُرٍ ﴿١٣﴾
ហើយយើងបានសង្គ្រោះគេឱ្យជិះលើសំពៅដែលធ្វើអំពី ក្ដារ និងដែកគោល(អាយ៉ាត់ទី - 13)
تَجْرِي بِأَعْيُنِنَا جَزَاءً لِمَنْ كَانَ كُفِرَ ﴿١٤﴾
ដែលវាធ្វើដំណើរតាមការឃ្លាំមើលរបស់យើងគឺជាការ តបស្នងចំពោះអ្នកដែលត្រូវបានគេប្រឆាំង(នួហ)។(អាយ៉ាត់ទី - 14)
وَلَقَدْ تَرَكْنَاهَا آيَةً فَهَلْ مِنْ مُدَّكِرٍ ﴿١٥﴾
ហើយជាការពិតណាស់់ យើងបានបន្សល់ទុកវា(រឿង របស់នួហ)ជាភស្ដុតាងមួយ(បញ្ជាក់ពីសមត្ថភាពរបស់យើង សម្រាប់មនុស្សលោក)។ ដូចេ្នះ តើមានអ្នកណាយកធ្វើជាមេរៀនដែរឬទេ?(អាយ៉ាត់ទី - 15)
فَكَيْفَ كَانَ عَذَابِي وَنُذُرِ ﴿١٦﴾
ដូចេ្នះ តើទារុណកម្មរបស់យើង និងការព្រមានរបស់យើង យ៉ាងដូចមេ្ដចដែរ ?(អាយ៉ាត់ទី - 16)
وَلَقَدْ يَسَّرْنَا الْقُرْآنَ لِلذِّكْرِ فَهَلْ مِنْ مُدَّكِرٍ ﴿١٧﴾
ហើយពិតប្រាកដណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមាន ការងាយស្រួលសម្រាប់ការចងចាំ។ ដូចេ្នះ តើមានអ្នកដែលយកធ្វើ ជាមេរៀនដែរឬទេ? (អាយ៉ាត់ទី - 17)
كَذَّبَتْ عَادٌ فَكَيْفَ كَانَ عَذَابِي وَنُذُرِ ﴿١٨﴾
ក្រុមអាដបានបដិសេធ(នឹងអ្នកនាំសាររបស់ពួកគេ)។ ដូចេ្នះ តើទារុណកម្មរបស់យើង និងការព្រមានរបស់យើងយ៉ាងដូច មេ្ដចដែរ ?(អាយ៉ាត់ទី - 18)
إِنَّا أَرْسَلْنَا عَلَيْهِمْ رِيحًا صَرْصَرًا فِي يَوْمِ نَحْسٍ مُسْتَمِرٍّ ﴿١٩﴾
ពិតប្រាកដណាស់ យើងបានបញ្ជូនខ្យល់ព្យុះដ៏ត្រជាក់បក់ បោកទៅលើពួកគេយ៉ាងខ្លាំងនៅថ្ងៃមហន្ដរាយជាបន្ដបន្ទាប់។(អាយ៉ាត់ទី - 19)
تَنْزِعُ النَّاسَ كَأَنَّهُمْ أَعْجَازُ نَخْلٍ مُنْقَعِرٍ ﴿٢٠﴾
ខ្យល់ព្យុះបានគួចយកមនុស្សលោក ពួកគេហាក់បីដូចជា គល់ល្មើដែលរលើងចេញពីដី។(អាយ៉ាត់ទី - 20)
فَكَيْفَ كَانَ عَذَابِي وَنُذُرِ ﴿٢١﴾
ដូចេ្នះ តើទារុណកម្មរបស់យើង និងការព្រមានរបស់យើង យ៉ាងដូចមេ្ដចដែរ ?(អាយ៉ាត់ទី - 21)
وَلَقَدْ يَسَّرْنَا الْقُرْآنَ لِلذِّكْرِ فَهَلْ مِنْ مُدَّكِرٍ ﴿٢٢﴾
ហើយពិតប្រាកដណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមាន ការងាយស្រួលសម្រាប់ការចងចាំ។ ដូចេ្នះ តើមានអ្នកដែលយកធ្វើ ជាមេរៀនដែរឬទេ ?(អាយ៉ាត់ទី - 22)
كَذَّبَتْ ثَمُودُ بِالنُّذُرِ ﴿٢٣﴾
ក្រុមសាមូដបានបដិសេធនឹងការដាស់តឿនព្រមាន។(អាយ៉ាត់ទី - 23)
فَقَالُوا أَبَشَرًا مِنَّا وَاحِدًا نَتَّبِعُهُ إِنَّا إِذًا لَفِي ضَلَالٍ وَسُعُرٍ ﴿٢٤﴾
ហើយពួកគេបាននិយាយថាៈ តើពួកយើងតាមគេដែលជា មនុស្សម្នាក់ក្នុងចំណោមពួកយើងឬ? បើដូច្នោះមែន ពួកយើងពិតជា ស្ថិតក្នុងភាពវងេ្វង និងវិកលចរិតជាមិនខាន។ (អាយ៉ាត់ទី - 24)
أَأُلْقِيَ الذِّكْرُ عَلَيْهِ مِنْ بَيْنِنَا بَلْ هُوَ كَذَّابٌ أَشِرٌ ﴿٢٥﴾
តើគេបញ្ចុះវ៉ាហ៊ីឱ្យគេ(សឡេះ)ដោយរំលងពួកយើងឬ? ផ្ទុយទៅវិញ គេជាមនុស្សភូតកុហក និងអំនួតកេ្អងក្អាង។(អាយ៉ាត់ទី - 25)
سَيَعْلَمُونَ غَدًا مَنِ الْكَذَّابُ الْأَشِرُ ﴿٢٦﴾
ពួកគេគង់តែនឹងដឹងនៅថ្ងៃខាងមុខ(ថ្ងៃបរលោក)ថាៈ អ្នកណាជាអ្នកភូតកុហកនិងជាអ្នកដែលអួតអាងនោះ។(អាយ៉ាត់ទី - 26)
إِنَّا مُرْسِلُو النَّاقَةِ فِتْنَةً لَهُمْ فَارْتَقِبْهُمْ وَاصْطَبِرْ ﴿٢٧﴾
ពិតប្រាកដណាស់ យើងជាអ្នកដែលបញ្ជូនសត្វអូដ្ឋញីមួយ ក្បាល(ចេញពីថ្ម)ដើម្បីជាការសាកល្បងពួកគេ។ ដូចេ្នះចូរអ្នករង់ចាំ មើលពួកគេ និងអត់ធ្មត់ចុះ។(អាយ៉ាត់ទី - 27)
وَنَبِّئْهُمْ أَنَّ الْمَاءَ قِسْمَةٌ بَيْنَهُمْ ۖ كُلُّ شِرْبٍ مُحْتَضَرٌ ﴿٢٨﴾
ហើយចូរអ្នកប្រាប់ពួកគេថាៈ ពិតប្រាកដណាស់ ទឹក (អណ្ដូង)នោះគឺត្រូវបានគេបែងចែករវាងពួកគេ(មួយថ្ងៃសម្រាប់ សត្វអូដ្ឋ មួយថ្ងៃសម្រាប់ពួកគេ)។ រាល់ពេលត្រូវផឹកគឺត្រូវមក តាមវេន។(អាយ៉ាត់ទី - 28)
فَنَادَوْا صَاحِبَهُمْ فَتَعَاطَىٰ فَعَقَرَ ﴿٢٩﴾
តែ(ពួកគេមិនសុខចិត្ដ) ពួកគេបានហៅមិត្ដភក្ដិរបស់ពួក គេម្នាក់ ហើយគេបានយកដាវ រួចក៏សំឡេះសត្វអូដ្ឋនោះ។ (អាយ៉ាត់ទី - 29)
فَكَيْفَ كَانَ عَذَابِي وَنُذُرِ ﴿٣٠﴾
ដូចេ្នះ តើទារុណកម្ម និងការព្រមានរបស់យើងយ៉ាងដូច មេ្ដចដែរ? (អាយ៉ាត់ទី - 30)
إِنَّا أَرْسَلْنَا عَلَيْهِمْ صَيْحَةً وَاحِدَةً فَكَانُوا كَهَشِيمِ الْمُحْتَظِرِ ﴿٣١﴾
ពិតប្រាកដណាស់ យើងបានបញ្ជូនសម្រែកមួយយ៉ាងខ្លាំង ទៅលើពួកគេ ពេលនោះពួកគេប្រៀបដូចជារុក្ខជាតិស្ងួតដែលគេដាក់ ក្នុងក្រោលសម្រាប់សត្វពាហនៈស៊ី។(អាយ៉ាត់ទី - 31)
وَلَقَدْ يَسَّرْنَا الْقُرْآنَ لِلذِّكْرِ فَهَلْ مِنْ مُدَّكِرٍ ﴿٣٢﴾
ហើយពិតប្រាកដណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមាន ការងាយស្រួលសម្រាប់ការចងចាំ។ ដូចេ្នះ តើមានអ្នកដែលយកធ្វើ ជាមេរៀនដែរឬទេ ?(អាយ៉ាត់ទី - 32)
كَذَّبَتْ قَوْمُ لُوطٍ بِالنُّذُرِ ﴿٣٣﴾
ក្រុមរបស់លូតបានបដិសេធនឹងការដាស់តឿនព្រមាន។(អាយ៉ាត់ទី - 33)
إِنَّا أَرْسَلْنَا عَلَيْهِمْ حَاصِبًا إِلَّا آلَ لُوطٍ ۖ نَجَّيْنَاهُمْ بِسَحَرٍ ﴿٣٤﴾
ពិតប្រាកដណាស់ យើងបានបញ្ជូនខ្យល់ព្យុះនាំដុំថ្មទម្លាក់ លើពួកគេទាំងអស់ លើកលែងតែក្រុមគ្រួសាររបស់លូត(អ្នកដែល រួមជំនឿជាមួយគាត់)ប៉ុណ្ណោះ ដែលយើងបានសង្គ្រោះពួកគេនៅ វេលាមុនទៀបភ្លឺ។(អាយ៉ាត់ទី - 34)
نِعْمَةً مِنْ عِنْدِنَا ۚ كَذَٰلِكَ نَجْزِي مَنْ شَكَرَ ﴿٣٥﴾
ជានៀកម៉ាត់ពីយើង។ ដូច្នោះដែរ យើងតបស្នងចំពោះ អ្នកណាដែលបានដឹងគុណ។ (អាយ៉ាត់ទី - 35)
وَلَقَدْ أَنْذَرَهُمْ بَطْشَتَنَا فَتَمَارَوْا بِالنُّذُرِ ﴿٣٦﴾
ហើយជាការពិតណាស់ គេ(លូត)បានដាស់តឿនព្រមាន ពួកគេពីទណ្ឌកម្មរបស់យើង តែពួកគេបែរជាបដិសេធនឹងការ ដាស់តឿនព្រមាននោះទៅវិញ។(អាយ៉ាត់ទី - 36)
وَلَقَدْ رَاوَدُوهُ عَنْ ضَيْفِهِ فَطَمَسْنَا أَعْيُنَهُمْ فَذُوقُوا عَذَابِي وَنُذُرِ ﴿٣٧﴾
ហើយជាការពិតណាស់ ពួកគេបានលួងលោមគេ(លូត) សុំការរួមរ័កជាមួយភ្ញៀវរបស់គេ។ ក្រោយមកយើងធ្វើឱ្យភ្នែក របស់ពួកគេងងឹត ហើយ(យើងបានមានបន្ទូលទៅកាន់ពួកគេថា) ចូរពួកអ្នកភ្លក្សនូវទារុណកម្ម និងការព្រមានរបស់យើងចុះ។ (អាយ៉ាត់ទី - 37)
وَلَقَدْ صَبَّحَهُمْ بُكْرَةً عَذَابٌ مُسْتَقِرٌّ ﴿٣٨﴾
ហើយជាការពិតណាស់ ទារុណកម្មជានិរន្ដរ៍បានធ្លាក់លើ ពួកគេទាំងព្រឹកព្រហាម។ (អាយ៉ាត់ទី - 38)
فَذُوقُوا عَذَابِي وَنُذُرِ ﴿٣٩﴾
ដូចេ្នះ ចូរពួកគេភ្លក្សទារុណកម្ម និងការព្រមានរបស់យើង ចុះ។(អាយ៉ាត់ទី - 39)
وَلَقَدْ يَسَّرْنَا الْقُرْآنَ لِلذِّكْرِ فَهَلْ مِنْ مُدَّكِرٍ ﴿٤٠﴾
ហើយពិតប្រាកដណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមាន ការងាយស្រួលសម្រាប់ការចងចាំ។ ដូចេ្នះ តើមានអ្នកដែលយក ធ្វើជាមេរៀនដែរឬទេ ?(អាយ៉ាត់ទី - 40)
وَلَقَدْ جَاءَ آلَ فِرْعَوْنَ النُّذُرُ ﴿٤١﴾
ហើយជាការពិតណាស់ ការដាស់តឿនព្រមានបានមកដល់ វង្សត្រកូលរបស់ហ្វៀរអោន។ (អាយ៉ាត់ទី - 41)
كَذَّبُوا بِآيَاتِنَا كُلِّهَا فَأَخَذْنَاهُمْ أَخْذَ عَزِيزٍ مُقْتَدِرٍ ﴿٤٢﴾
ពួកគេបានបដិសេធនឹងភស្ដុតាងរបស់យើងទាំងអស់។ ហើយយើងបានដាក់ទារុណកម្មពួកគេនូវទារុណកម្មរបស់អ្នកដែល មហាខ្លាំងក្លា មហាមានអានុភាព។(អាយ៉ាត់ទី - 42)
أَكُفَّارُكُمْ خَيْرٌ مِنْ أُولَٰئِكُمْ أَمْ لَكُمْ بَرَاءَةٌ فِي الزُّبُرِ ﴿٤٣﴾
តើការប្រឆាំងរបស់ពួកអ្នក(អារ៉ាប់គូរ៉ស្ហ)ប្រសើរជាង ពួកប្រឆាំងមុនៗ ឬមួយក៏ពួកអ្នកមានការធានា(ឱ្យរួចផុតពីទារុណ-កម្មរបស់អល់ឡោះ)នៅក្នុងគម្ពីរមុនៗឬ?(អាយ៉ាត់ទី - 43)
أَمْ يَقُولُونَ نَحْنُ جَمِيعٌ مُنْتَصِرٌ ﴿٤٤﴾
ឬមួយពួកគេនិយាយថាៈ ពួកយើងទាំងអស់គ្នា គឺជាអ្នក ឈ្នះ?(អាយ៉ាត់ទី - 44)
سَيُهْزَمُ الْجَمْعُ وَيُوَلُّونَ الدُّبُرَ ﴿٤٥﴾
ពួកគេទាំងអស់នឹងត្រូវបរាជ័យ ហើយរត់ត្រឡប់ក្រោយ ជាមិនខាន។(អាយ៉ាត់ទី - 45)
بَلِ السَّاعَةُ مَوْعِدُهُمْ وَالسَّاعَةُ أَدْهَىٰ وَأَمَرُّ ﴿٤٦﴾
ផ្ទុយទៅវិញ កាលកំណត់នៃថ្ងៃបរលោកគឺជាការសន្យា (ធ្វើទារុណកម្ម)ពួកគេ ហើយកាលកំណត់នៃថ្ងៃបរលោក គឺឈឺចាប់ និងល្វីងជូរចត់បំផុត។(អាយ៉ាត់ទី - 46)
إِنَّ الْمُجْرِمِينَ فِي ضَلَالٍ وَسُعُرٍ ﴿٤٧﴾
ពិតប្រាកដណាស់ ពួកដែលប្រព្រឹត្ដបាបកម្មគឺស្ថិតក្នុងភាព វងេ្វង និងស្ថិតក្នុងនរកដែលឆាបឆេះសន្ធោសន្ធៅ។(អាយ៉ាត់ទី - 47)
يَوْمَ يُسْحَبُونَ فِي النَّارِ عَلَىٰ وُجُوهِهِمْ ذُوقُوا مَسَّ سَقَرَ ﴿٤٨﴾
នៅថ្ងៃដែលពួកគេត្រូវគេអូសផ្កាប់មុខទៅក្នុងនរក។ (មានគេនិយាយទៅកាន់ពួកគេថា) ចូរពួកអ្នកភ្លក្សនូវរសជាតិនៃ ភ្លើងនរកនេះចុះ។(អាយ៉ាត់ទី - 48)
إِنَّا كُلَّ شَيْءٍ خَلَقْنَاهُ بِقَدَرٍ ﴿٤٩﴾
ពិតប្រាកដណាស់ រាល់អ្វីៗទាំងអស់យើងបានបង្កើតវា ដោយមានកំណត់់រួចជាសេ្រច។(អាយ៉ាត់ទី - 49)
وَمَا أَمْرُنَا إِلَّا وَاحِدَةٌ كَلَمْحٍ بِالْبَصَرِ ﴿٥٠﴾
ហើយបទបញ្ជារបស់យើង(ទៅកាន់អ្វីមួយ) គឺគ្រាន់តែ យើងពោលពាក្យមួយម៉ាត់(វានឹងកើតឡើងភ្លាម)ដូចជា មួយ ប៉ប្រិចភ្នែកប៉ុណ្ណោះ។ (អាយ៉ាត់ទី - 50)
وَلَقَدْ أَهْلَكْنَا أَشْيَاعَكُمْ فَهَلْ مِنْ مُدَّكِرٍ ﴿٥١﴾
ហើយជាការពិតណាស់ យើងបានបំផ្លាញពួកដែលបាន ប្រឆាំងដូចពួកអ្នក។ ដូចេ្នះ តើមានអ្នកណាយកធ្វើជាមេរៀនដែរ ឬទេ? (អាយ៉ាត់ទី - 51)
وَكُلُّ شَيْءٍ فَعَلُوهُ فِي الزُّبُرِ ﴿٥٢﴾
ហើយរាល់អ្វីៗដែលពួកគេបានប្រព្រឹត្ដវា គឺស្ថិតនៅក្នុង សៀវភៅកំណត់ហេតុ(ឡាវហុលម៉ះហ្វ៊ូស)។(អាយ៉ាត់ទី - 52)
وَكُلُّ صَغِيرٍ وَكَبِيرٍ مُسْتَطَرٌ ﴿٥٣﴾
ហើយរាល់កិច្ចការតូច និងធំគឺត្រូវគេកត់ត្រា។(អាយ៉ាត់ទី - 53)
إِنَّ الْمُتَّقِينَ فِي جَنَّاتٍ وَنَهَرٍ ﴿٥٤﴾
ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ គឺ ស្ថិតនៅក្នុងឋានសួគ៌ និងមានទនេ្លជាច្រើន(អាយ៉ាត់ទី - 54)
فِي مَقْعَدِ صِدْقٍ عِنْدَ مَلِيكٍ مُقْتَدِرٍ ﴿٥٥﴾
ដែលស្ថិតនៅកន្លែងសច្ចៈក្បែរម្ចាស់ដែលមានអំណាច មាន អានុភាពបំផុត។(អាយ៉ាត់ទី - 55)