101. អាល់ក៏រីអះ — القارعة
ម៉ាក្កះ • 11 អាយ៉ាត់
بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ
الْقَارِعَةُ ﴿١﴾
អាល់ករីអះ។(អាយ៉ាត់ទី - 1)
مَا الْقَارِعَةُ ﴿٢﴾
តើអាល់ករីអះជាអ្វី ?(អាយ៉ាត់ទី - 2)
وَمَا أَدْرَاكَ مَا الْقَارِعَةُ ﴿٣﴾
តើអ្វីដែលធ្វើឱ្យអ្នកដឹងថា អាល់ករីអះជាអ្វីនោះ?(អាយ៉ាត់ទី - 3)
يَوْمَ يَكُونُ النَّاسُ كَالْفَرَاشِ الْمَبْثُوثِ ﴿٤﴾
គឺជាថ្ងៃដែលមនុស្សលោកប្រៀបដូចជាហ្វូងសត្វមេអំបៅ ដែលហើរប្រសេចប្រសាច។(អាយ៉ាត់ទី - 4)
وَتَكُونُ الْجِبَالُ كَالْعِهْنِ الْمَنْفُوشِ ﴿٥﴾
ហើយភ្នំទាំងឡាយប្រៀបដូចជារោមសត្វដែលត្រូវគេធ្វើឱ្យប៉ើង។(អាយ៉ាត់ទី - 5)
فَأَمَّا مَنْ ثَقُلَتْ مَوَازِينُهُ ﴿٦﴾
ហើយរីឯអ្នកណាដែលភ្នែកជញ្ជីងរបស់គេធ្ងន់(ខាងអំពើល្អ)នោះ។ (អាយ៉ាត់ទី - 6)
فَهُوَ فِي عِيشَةٍ رَاضِيَةٍ ﴿٧﴾
គឺគេនឹងស្ថិតក្នុងការរស់នៅប្រកបដោយក្ដីពេញចិត្ដ(នៅ ក្នុងឋានសួគ៌)។(អាយ៉ាត់ទី - 7)
وَأَمَّا مَنْ خَفَّتْ مَوَازِينُهُ ﴿٨﴾
ហើយចំណែកឯអ្នកណាដែលភ្នែកជញ្ជីងរបស់គេស្រាល (ខាងអំពើល្អ)នោះ។(អាយ៉ាត់ទី - 8)
فَأُمُّهُ هَاوِيَةٌ ﴿٩﴾
ទីលំនៅរបស់គេគឺនរកហាវីយ៉ះ(រណ្ដៅនរកដ៏ជ្រៅ)។(អាយ៉ាត់ទី - 9)
وَمَا أَدْرَاكَ مَا هِيَهْ ﴿١٠﴾
តើអ្វីដែលធ្វើឱ្យអ្នកដឹងថាវាជាអ្វីនោះ?(អាយ៉ាត់ទី - 10)
نَارٌ حَامِيَةٌ ﴿١١﴾
វាគឺជាភ្លើងនរកដ៏សែនក្ដៅ។(អាយ៉ាត់ទី - 11)