97. អាល់កត់រ៍ — القدر
ម៉ាក្កះ • 5 Ayahs
بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ
97 : 1
إِنَّا أَنْزَلْنَاهُ فِي لَيْلَةِ الْقَدْرِ ﴿١﴾
ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអាននៅក្នុង យប់អាល់កដរ៍។(អាយ៉ាត់ទី - 1)
97 : 2
وَمَا أَدْرَاكَ مَا لَيْلَةُ الْقَدْرِ ﴿٢﴾
ហើយតើអ្វីដែលធ្វើឱ្យអ្នកដឹងថា យប់អាល់កដរ៍ជាអ្វីនោះ?(អាយ៉ាត់ទី - 2)
97 : 3
لَيْلَةُ الْقَدْرِ خَيْرٌ مِنْ أَلْفِ شَهْرٍ ﴿٣﴾
យប់អាល់កដរ៍នោះគឺប្រសើរជាងមួយពាន់ខែ ។ (អាយ៉ាត់ទី - 3)
97 : 4
تَنَزَّلُ الْمَلَائِكَةُ وَالرُّوحُ فِيهَا بِإِذْنِ رَبِّهِمْ مِنْ كُلِّ أَمْرٍ ﴿٤﴾
ម៉ាឡាអ៊ីកាត់ជាច្រើន និងជីព្រីលចុះមកក្នុងយប់នោះដោយ មានការអនុញ្ញាតពីម្ចាស់របស់ពួកគេ ដើម្បីអនុវត្ដរាល់បទបញ្ជា។(អាយ៉ាត់ទី - 4)
97 : 5
سَلَامٌ هِيَ حَتَّىٰ مَطْلَعِ الْفَجْرِ ﴿٥﴾
នៅក្នុងយប់នោះដែរ ពោរពេញទៅដោយសេចក្ដីសុខសន្ដិភាពរហូតដល់ហ្វាជើរលេចឡើង ។(អាយ៉ាត់ទី - 5)