96. អាល់ អាឡក្ក — العلق
ម៉ាក្កះ • 19 Ayahs
بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ
اقْرَأْ بِاسْمِ رَبِّكَ الَّذِي خَلَقَ ﴿١﴾
ចូរអ្នក(មូហាំម៉ាត់)សូត្រក្នុងនាមម្ចាស់របស់អ្នកដែលបាន បង្កើត(នូវអ្វីៗទាំងអស់)ចុះ។(អាយ៉ាត់ទី - 1)
خَلَقَ الْإِنْسَانَ مِنْ عَلَقٍ ﴿٢﴾
ទ្រង់បានបង្កើតមនុស្សលោកពីកំំណកឈាមមួយដុំ។(អាយ៉ាត់ទី - 2)
اقْرَأْ وَرَبُّكَ الْأَكْرَمُ ﴿٣﴾
ចូរអ្នកសូត្រចុះ ហើយម្ចាស់របស់អ្នកមហាសប្បុរស(អាយ៉ាត់ទី - 3)
الَّذِي عَلَّمَ بِالْقَلَمِ ﴿٤﴾
ដែលទ្រង់បានបង្រៀន(ការសរសេរ)ដោយស្លាបប៉ាកា។(អាយ៉ាត់ទី - 4)
عَلَّمَ الْإِنْسَانَ مَا لَمْ يَعْلَمْ ﴿٥﴾
ទ្រង់បានបង្រៀនមនុស្សលោកនូវអ្វីដែលគេមិនបានដឹង។(អាយ៉ាត់ទី - 5)
كَلَّا إِنَّ الْإِنْسَانَ لَيَطْغَىٰ ﴿٦﴾
ទេ! ការពិតមនុស្សលោកគឺពិតជាបំពាន(លើច្បាប់របស់ អល់ឡោះ)(អាយ៉ាត់ទី - 6)
أَنْ رَآهُ اسْتَغْنَىٰ ﴿٧﴾
ដោយសារគេយល់ឃើញថា ខួ្លនគេមានគ្រប់គ្រាន់ហើយ។(អាយ៉ាត់ទី - 7)
إِنَّ إِلَىٰ رَبِّكَ الرُّجْعَىٰ ﴿٨﴾
ពិតប្រាកដណាស់ កន្លែងវិលត្រឡប់ គឺឆ្ពោះទៅកាន់ម្ចាស់ របស់អ្នក។(អាយ៉ាត់ទី - 8)
أَرَأَيْتَ الَّذِي يَنْهَىٰ ﴿٩﴾
តើអ្នក(មូហាំម៉ាត់)បានឃើញអ្នកដែល(អាពូចាហាល់) ហាមឃាត់(អាយ៉ាត់ទី - 9)
عَبْدًا إِذَا صَلَّىٰ ﴿١٠﴾
ខ្ញុំរបស់អល់ឡោះ(មូហាំម៉ាត់)នៅពេលដែលគេសឡាត ទេឬ?(អាយ៉ាត់ទី - 10)
أَرَأَيْتَ إِنْ كَانَ عَلَى الْهُدَىٰ ﴿١١﴾
តើអ្នកយល់ឃើញយ៉ាងដូចមេ្ដច ប្រសិនបើគេ(ខ្ញុំរបស់ អល់ឡោះ)ស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ(អាយ៉ាត់ទី - 11)
أَوْ أَمَرَ بِالتَّقْوَىٰ ﴿١٢﴾
ឬគេបានប្រើគ្នាឱ្យកោតខ្លាចអល់ឡោះនោះ?(អាយ៉ាត់ទី - 12)
أَرَأَيْتَ إِنْ كَذَّبَ وَتَوَلَّىٰ ﴿١٣﴾
តើអ្នក(មូហាំម៉ាត់)យល់ឃើញយ៉ាងដូចមេ្ដចដែរ ប្រសិន បើគេ(អាពូចាហាល់)បានបដិសេធនិងបែរចេញ(ពីជំនឿ)នោះ ?(អាយ៉ាត់ទី - 13)
أَلَمْ يَعْلَمْ بِأَنَّ اللَّهَ يَرَىٰ ﴿١٤﴾
តើគេ(អាពូចាហាល់)មិនដឹងទេឬថា អល់ឡោះពិតជាឃើញ(ទង្វើរបស់គេ)នោះ?(អាយ៉ាត់ទី - 14)
كَلَّا لَئِنْ لَمْ يَنْتَهِ لَنَسْفَعًا بِالنَّاصِيَةِ ﴿١٥﴾
ផ្ទុយទៅវិញ! ប្រសិនបើគេមិនឈប់បំពានទេនោះ យើង នឹងចាប់ក្បាលរបស់គេរុញទម្លាក់ទៅក្នុងនរកជាមិនខាន ។(អាយ៉ាត់ទី - 15)
نَاصِيَةٍ كَاذِبَةٍ خَاطِئَةٍ ﴿١٦﴾
គឺក្បាលអ្នកដែលភូតកុហក និងសាងបាបកម្ម។(អាយ៉ាត់ទី - 16)
فَلْيَدْعُ نَادِيَهُ ﴿١٧﴾
ដូចេ្នះ ចូរអ្នកឱ្យគេស្រែកហៅក្រុមរបស់គេមកជួយចុះ(អាយ៉ាត់ទី - 17)
سَنَدْعُ الزَّبَانِيَةَ ﴿١٨﴾
យើងនឹងហៅអ្នកយាមនរក(ដើម្បីចាប់គេបោះទម្លាក់ ទៅក្នុងនរក)។(អាយ៉ាត់ទី - 18)
كَلَّا لَا تُطِعْهُ وَاسْجُدْ وَاقْتَرِبْ ۩ ﴿١٩﴾
ផុ្ទយទៅវិញ ចូរអ្នក(មូហាំម៉ាត់)កុំធ្វើតាមគេឱ្យសោះ ហើយចូរអ្នកស៊ូជូត និងបញ្ជិតខ្លួនទៅចំពោះទ្រង់ចុះ។(អាយ៉ាត់ទី - 19)