84. អាល់អ៊ិនស្ស៊ីកក — الإنشقاق
ម៉ាក្កះ • 25 Ayahs
بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ
إِذَا السَّمَاءُ انْشَقَّتْ ﴿١﴾
នៅពេលដែលមេឃត្រូវបានបែកបាក់។(អាយ៉ាត់ទី - 1)
وَأَذِنَتْ لِرَبِّهَا وَحُقَّتْ ﴿٢﴾
ហើយវាបានស្ដាប់បង្គាប់ និងប្រតិបត្ដិតាមម្ចាស់របស់វា។(អាយ៉ាត់ទី - 2)
وَإِذَا الْأَرْضُ مُدَّتْ ﴿٣﴾
ហើយនៅពេលដែលផែនដីត្រូវបានលាតសន្ធឹង។(អាយ៉ាត់ទី - 3)
وَأَلْقَتْ مَا فِيهَا وَتَخَلَّتْ ﴿٤﴾
ហើយវាបានបពោ្ចញនូវអ្វីដែលមាននៅក្នុងខ្លួនរបស់វា ហើយធ្វើឱ្យទទេស្អាត។(អាយ៉ាត់ទី - 4)
وَأَذِنَتْ لِرَبِّهَا وَحُقَّتْ ﴿٥﴾
ហើយវាបានស្ដាប់បង្គាប់ និងប្រតិបត្ដិតាមម្ចាស់របស់វា។(អាយ៉ាត់ទី - 5)
يَا أَيُّهَا الْإِنْسَانُ إِنَّكَ كَادِحٌ إِلَىٰ رَبِّكَ كَدْحًا فَمُلَاقِيهِ ﴿٦﴾
ឱមនុស្សលោក! ពិតប្រាកដណាស់ អ្នកគឺជាអ្នកដែលខំ ប្រឹងប្រែងសាងចំពោះម្ចាស់របស់អ្នក(ទោះជាអំពើល្អ ឬអាក្រក់) អ្នកនឹងជួបទ្រង់ជាមិនខាន(នៅថ្ងៃបរលោក)។(អាយ៉ាត់ទី - 6)
فَأَمَّا مَنْ أُوتِيَ كِتَابَهُ بِيَمِينِهِ ﴿٧﴾
ហើយចំណែកឯអ្នកដែលត្រូវបានគេប្រគល់សៀវភៅ កំណត់ហេតុរបស់គេនៅដៃស្ដាំ(អាយ៉ាត់ទី - 7)
فَسَوْفَ يُحَاسَبُ حِسَابًا يَسِيرًا ﴿٨﴾
គេនឹងត្រូវទទួលនូវការកាត់សេចក្ដីយ៉ាងងាយស្រួលបំផុត។(អាយ៉ាត់ទី - 8)
وَيَنْقَلِبُ إِلَىٰ أَهْلِهِ مَسْرُورًا ﴿٩﴾
ហើយគេនឹងត្រូវត្រឡប់ទៅកាន់គ្រួសាររបស់គេវិញដោយ សេចក្ដីរីករាយក្រៃលែង។(អាយ៉ាត់ទី - 9)
وَأَمَّا مَنْ أُوتِيَ كِتَابَهُ وَرَاءَ ظَهْرِهِ ﴿١٠﴾
រីឯអ្នកដែលត្រូវបានគេប្រគល់នូវសៀវភៅរបស់គេនៅ ដៃឆេ្វងពីក្រោយខ្នងរបស់គេ(អាយ៉ាត់ទី - 10)
فَسَوْفَ يَدْعُو ثُبُورًا ﴿١١﴾
គេនឹងស្រែកដង្ហោយថាៈ វិនាសអន្ដរាយហើយខ្ញុំ។(អាយ៉ាត់ទី - 11)
وَيَصْلَىٰ سَعِيرًا ﴿١٢﴾
ហើយគេនឹងចូលក្នុងភ្លើងនរកដែលឆេះយ៉ាងសន្ធោ សន្ធៅ។(អាយ៉ាត់ទី - 12)
إِنَّهُ كَانَ فِي أَهْلِهِ مَسْرُورًا ﴿١٣﴾
ពិតប្រាកដណាស់ គេធ្លាប់រស់នៅក្នុងលោកិយជាមួយនឹង ក្រុមគ្រួសាររបស់គេយ៉ាងសប្បាយរីករាយ។(អាយ៉ាត់ទី - 13)
إِنَّهُ ظَنَّ أَنْ لَنْ يَحُورَ ﴿١٤﴾
ពិតប្រាកដណាស់ គេបានគិតថា គេនឹងមិនត្រូវវិលត្រឡប់ (ទៅកាន់អល់ឡោះ)វិញឡើយ។(អាយ៉ាត់ទី - 14)
بَلَىٰ إِنَّ رَبَّهُ كَانَ بِهِ بَصِيرًا ﴿١٥﴾
មិនដូច្នោះទេ! ពិតប្រាកដណាស់ ម្ចាស់របស់គេដឹងបំផុត ចំពោះរូបគេ។(អាយ៉ាត់ទី - 15)
فَلَا أُقْسِمُ بِالشَّفَقِ ﴿١٦﴾
ដូចេ្នះ យើងស្បថនឹងពេលថ្ងៃរៀបលិច។(អាយ៉ាត់ទី - 16)
وَاللَّيْلِ وَمَا وَسَقَ ﴿١٧﴾
និងពេលយប់ និងអ្វីដែលបានប្រមូលផ្ដុំ។(អាយ៉ាត់ទី - 17)
وَالْقَمَرِ إِذَا اتَّسَقَ ﴿١٨﴾
និងព្រះច័ន្ទនៅពេលដែលវាបានរះពេញវង់។(អាយ៉ាត់ទី - 18)
لَتَرْكَبُنَّ طَبَقًا عَنْ طَبَقٍ ﴿١٩﴾
ពួកអ្នកនឹងវិវដ្ដពីដំណាក់កាលមួយទៅដំណាក់កាលមួយ (នៅក្នុងលោកិយ)។(អាយ៉ាត់ទី - 19)
فَمَا لَهُمْ لَا يُؤْمِنُونَ ﴿٢٠﴾
ដូចេ្នះ តើមានរឿងអី្វទៅបានជាពួកគេគ្មានជំនឿ?(អាយ៉ាត់ទី - 20)
وَإِذَا قُرِئَ عَلَيْهِمُ الْقُرْآنُ لَا يَسْجُدُونَ ۩ ﴿٢١﴾
ហើយនៅពេលដែលមានគេសូត្រគម្ពីរគួរអានឱ្យពួកគេស្ដាប់ពួកគេមិនស៊ូជូតឡើយ។(អាយ៉ាត់ទី - 21)
بَلِ الَّذِينَ كَفَرُوا يُكَذِّبُونَ ﴿٢٢﴾
មិនតែប៉ុណ្ណោះ ពួកដែលគ្មានជំនឿថែមទាំងបដិសេធ ទៀតផង។ (អាយ៉ាត់ទី - 22)
وَاللَّهُ أَعْلَمُ بِمَا يُوعُونَ ﴿٢٣﴾
ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកគេលាក់ទុកនៅ ក្នុងចិត្ដ។(អាយ៉ាត់ទី - 23)
فَبَشِّرْهُمْ بِعَذَابٍ أَلِيمٍ ﴿٢٤﴾
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ប្រាប់ពួកគេអំពីទារុណកម្ម ដ៏សែនឈឺចាប់ចុះ។(អាយ៉ាត់ទី - 24)
إِلَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ أَجْرٌ غَيْرُ مَمْنُونٍ ﴿٢٥﴾
លើកលែងតែបណ្ដាអ្នកដែលមានជំនឿនិងបានសាងអំពើល្អត្រឹមត្រូវប៉ុណ្ណោះ។ ពួកគេនឹងទទួលបានផលបុណ្យដោយឥត គណនា។(អាយ៉ាត់ទី - 25)