Thursday, 26 November 2026 Kingdom of Cambodia
Holy Quran — Arabic & Khmer

82. អាល់អិនហ៊្វីត័រ៍ — الإنفطار

ម៉ាក្កះ • 19 Ayahs

بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ

82 : 1

إِذَا السَّمَاءُ انْفَطَرَتْ ﴿١﴾

នៅពេលដែលមេឃបានបេ្រះបែក។(អាយ៉ាត់ទី - 1)

82 : 2

وَإِذَا الْكَوَاكِبُ انْتَثَرَتْ ﴿٢﴾

និងនៅពេលដែលភពទាំងឡាយបានបាក់ធ្លាក់ខេ្ទចខ្ទី ។(អាយ៉ាត់ទី - 2)

82 : 3

وَإِذَا الْبِحَارُ فُجِّرَتْ ﴿٣﴾

និងនៅពេលដែលទឹកសមុទ្រត្រូវបានគេបំផ្ទុះឡើង ។(អាយ៉ាត់ទី - 3)

82 : 4

وَإِذَا الْقُبُورُ بُعْثِرَتْ ﴿٤﴾

និងនៅពេលដែលផ្នូរទាំងឡាយត្រូវបានគេបំផុសឡើង។(អាយ៉ាត់ទី - 4)

82 : 5

عَلِمَتْ نَفْسٌ مَا قَدَّمَتْ وَأَخَّرَتْ ﴿٥﴾

មនុស្សម្នាក់ៗនឹងបានដឹងនូវអ្វីដែលខ្លួនបានសាងកន្លងមក និងអ្វីដែលខ្លួនមិនទាន់សាង។ (អាយ៉ាត់ទី - 5)

82 : 6

يَا أَيُّهَا الْإِنْسَانُ مَا غَرَّكَ بِرَبِّكَ الْكَرِيمِ ﴿٦﴾

ឱមនុស្សលោក! តើអ្វីទៅដែលបានបោកប្រាស់អ្នកឱ្យធ្វើ ស្ហ៊ីរិកចំពោះម្ចាស់របស់អ្នកដ៏ថ្កុំថ្កើង(អាយ៉ាត់ទី - 6)

82 : 7

الَّذِي خَلَقَكَ فَسَوَّاكَ فَعَدَلَكَ ﴿٧﴾

ដែលបានបង្កើតអ្នក រួចធ្វើឱ្យអ្នកមានរូបរាងពេញលេញ ព្រមទាំងផ្ដល់ឱ្យអ្នកនូវលក្ខណៈល្អសមរម្យ(អាយ៉ាត់ទី - 7)

82 : 8

فِي أَيِّ صُورَةٍ مَا شَاءَ رَكَّبَكَ ﴿٨﴾

ក្នុងរូបរាងណាមួយដែលទ្រង់មានចេតនា ទ្រង់នឹង បង្កើតអ្នកនោះ?(អាយ៉ាត់ទី - 8)

82 : 9

كَلَّا بَلْ تُكَذِّبُونَ بِالدِّينِ ﴿٩﴾

មិនដូច្នោះទេ! ផ្ទុយទៅវិញពួកអ្នកបែរជាបដិសេធនឹងថ្ងៃ ជំនុំជំរះ(ថ្ងៃបរលោក)ទៅវិញ។(អាយ៉ាត់ទី - 9)

82 : 10

وَإِنَّ عَلَيْكُمْ لَحَافِظِينَ ﴿١٠﴾

ហើយពិតប្រាកដណាស់ ពួកអ្នកគឺមានអ្នកតាមឃ្លាំមើល (ម៉ាឡាអ៊ីកាត់)។(អាយ៉ាត់ទី - 10)

82 : 11

كِرَامًا كَاتِبِينَ ﴿١١﴾

ជាអ្នកថ្កុំថ្កើង និងជាអ្នកកត់ត្រា(រាល់អំពើរបស់អ្នក)។(អាយ៉ាត់ទី - 11)

82 : 12

يَعْلَمُونَ مَا تَفْعَلُونَ ﴿١٢﴾

ពួកគេ(ម៉ាឡាអ៊ីកាត់)ដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។(អាយ៉ាត់ទី - 12)

82 : 13

إِنَّ الْأَبْرَارَ لَفِي نَعِيمٍ ﴿١٣﴾

ពិតប្រាកដណាស់ បណ្ដាអ្នកដែលបានសាងអំពើល្អគឺ ស្ថិតក្នុងឋានសួគ៌ណាអ៊ីម។(អាយ៉ាត់ទី - 13)

82 : 14

وَإِنَّ الْفُجَّارَ لَفِي جَحِيمٍ ﴿١٤﴾

ហើយពិតប្រាកដណាស់ ពួកដែលប្រព្រឹត្ដអំពើអាក្រក់ គឺស្ថិតក្នុងនរកជើហ៊ីម។(អាយ៉ាត់ទី - 14)

82 : 15

يَصْلَوْنَهَا يَوْمَ الدِّينِ ﴿١٥﴾

ពួកគេនឹងចូលទៅក្នុងឋាននរកនោះនៅថ្ងៃជំនុំជំរះ(ថ្ងៃ បរលោក)។ (អាយ៉ាត់ទី - 15)

82 : 16

وَمَا هُمْ عَنْهَا بِغَائِبِينَ ﴿١٦﴾

ហើយពួកគេមិនអាចគេចវេះពីវាបានឡើយ។(អាយ៉ាត់ទី - 16)

82 : 17

وَمَا أَدْرَاكَ مَا يَوْمُ الدِّينِ ﴿١٧﴾

តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃជំនុំជំរះជាអ្វីនោះ?(អាយ៉ាត់ទី - 17)

82 : 18

ثُمَّ مَا أَدْرَاكَ مَا يَوْمُ الدِّينِ ﴿١٨﴾

បន្ទាប់មក តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃជំនុំជំរះជាអ្វី នោះ ?(អាយ៉ាត់ទី - 18)

82 : 19

يَوْمَ لَا تَمْلِكُ نَفْسٌ لِنَفْسٍ شَيْئًا ۖ وَالْأَمْرُ يَوْمَئِذٍ لِلَّهِ ﴿١٩﴾

គឺជាថ្ងៃដែលគ្មានបុគ្គលណាម្នាក់អាចមានអំណាចអ្វីជួយ ដល់បុគ្គលម្នាក់ទៀតបានឡើយ។ ហើយសេចកី្ដសមេ្រចនៅថ្ងៃ នោះគឺជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់។(អាយ៉ាត់ទី - 19)

← Surah 81 Surah 83 →