Thursday, 26 November 2026 Kingdom of Cambodia
Holy Quran — Arabic & Khmer

80. អាហ្ពាសា — عبس

ម៉ាក្កះ • 42 Ayahs

بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ

80 : 1

عَبَسَ وَتَوَلَّىٰ ﴿١﴾

គាត់(មូហាំម៉ាត់)បានធ្វើមុខក្រញូវ ហើយងាកមុខចេញ(អាយ៉ាត់ទី - 1)

80 : 2

أَنْ جَاءَهُ الْأَعْمَىٰ ﴿٢﴾

ពីព្រោះមានជនពិការភ្នែកម្នាក់បានចូលមកជួបគាត់។(អាយ៉ាត់ទី - 2)

80 : 3

وَمَا يُدْرِيكَ لَعَلَّهُ يَزَّكَّىٰ ﴿٣﴾

តើអ្នក(មូហាំម៉ាត់)អាចដឹងយ៉ាងដូមេ្ដចបាន? ជួនកាល គេអាចមកសំអាតខ្លួន។(អាយ៉ាត់ទី - 3)

80 : 4

أَوْ يَذَّكَّرُ فَتَنْفَعَهُ الذِّكْرَىٰ ﴿٤﴾

ឬក៏គេចង់បានការក្រើនរំលឹកហើយការក្រើនរំលឹកនោះ អាចផ្ដល់ផលប្រយោជន៍ដល់គេ ។(អាយ៉ាត់ទី - 4)

80 : 5

أَمَّا مَنِ اسْتَغْنَىٰ ﴿٥﴾

រីឯអ្នកដែលមានទ្រព្យសម្បត្ដិគ្រប់គ្រាន់ (មិនត្រូវការ ការចង្អុលបង្ហាញពីអ្នក)(អាយ៉ាត់ទី - 5)

80 : 6

فَأَنْتَ لَهُ تَصَدَّىٰ ﴿٦﴾

អ្នកបែរជាយកចិត្ដទុកដាក់ចំពោះគេទៅវិញ។(អាយ៉ាត់ទី - 6)

80 : 7

وَمَا عَلَيْكَ أَلَّا يَزَّكَّىٰ ﴿٧﴾

ហើយមានបញ្ហាអ្វីចំពោះអ្នក(មូហាំម៉ាត់) ប្រសិនបើគេ សំអាតខ្លួន (ពីភាពគ្មានជំនឿ)នោះ?(អាយ៉ាត់ទី - 7)

80 : 8

وَأَمَّا مَنْ جَاءَكَ يَسْعَىٰ ﴿٨﴾

ចំណែកឯអ្នកដែលបានមកជួបអ្នកដើម្បីសុំការចង្អុល បង្ហាញផ្លូវល្អ(អាយ៉ាត់ទី - 8)

80 : 9

وَهُوَ يَخْشَىٰ ﴿٩﴾

ហើយគេកោតខ្លាចអល់ឡោះនោះ(អាយ៉ាត់ទី - 9)

80 : 10

فَأَنْتَ عَنْهُ تَلَهَّىٰ ﴿١٠﴾

អ្នកបែរជាព្រងើយកន្ដើយចំពោះគេទៅវិញ។(អាយ៉ាត់ទី - 10)

80 : 11

كَلَّا إِنَّهَا تَذْكِرَةٌ ﴿١١﴾

ចូរអ្នកកុំធ្វើបែបនេះ។ ពិតប្រាកដណាស់ វា(អាយ៉ាត់ ទាំងនេះ)គឺជាការក្រើនរំលឹក។(អាយ៉ាត់ទី - 11)

80 : 12

فَمَنْ شَاءَ ذَكَرَهُ ﴿١٢﴾

ដូចេ្នះអ្នកណាហើយមានបំណង គេពិតជានឹងយកវា (គម្ពីរគួរអាន)ធ្វើជាមេរៀន។(អាយ៉ាត់ទី - 12)

80 : 13

فِي صُحُفٍ مُكَرَّمَةٍ ﴿١٣﴾

ដែលមាននៅក្នុងគម្ពីរដែលត្រូវបានគេលើកតម្កើង។(អាយ៉ាត់ទី - 13)

80 : 14

مَرْفُوعَةٍ مُطَهَّرَةٍ ﴿١٤﴾

ប្រកបដោយភាពខ្ពង់ខ្ពស់ ព្រមទាំងជ្រះស្អាត។(អាយ៉ាត់ទី - 14)

80 : 15

بِأَيْدِي سَفَرَةٍ ﴿١٥﴾

ដែលនៅនឹងដៃអ្នកដែលសរសេរសារ(ម៉ាឡាអ៊ីកាត់)(អាយ៉ាត់ទី - 15)

80 : 16

كِرَامٍ بَرَرَةٍ ﴿١٦﴾

ដ៏ល្អប្រពៃ និងជាអ្នកប្រតិបត្ដិតាមអល់ឡោះយ៉ាង ខ្ជាប់ខ្ជួន។(អាយ៉ាត់ទី - 16)

80 : 17

قُتِلَ الْإِنْسَانُ مَا أَكْفَرَهُ ﴿١٧﴾

មនុស្សលោកត្រូវបានគេដាក់បណ្ដាសានូវអ្វីដែលគេបាន ប្រឆាំងនឹងម្ចាស់របស់គេ ។(អាយ៉ាត់ទី - 17)

80 : 18

مِنْ أَيِّ شَيْءٍ خَلَقَهُ ﴿١٨﴾

តើទ្រង់បានបង្កើតគេ(អ្នកប្រឆាំង)អំពីអ្វី?(អាយ៉ាត់ទី - 18)

80 : 19

مِنْ نُطْفَةٍ خَلَقَهُ فَقَدَّرَهُ ﴿١٩﴾

ទ្រង់បានបង្កីតគេអំពីទឹកកាម រួចទ្រង់បានកំណត់ឱ្យគេ រួចជាសេ្រច (ថ្ងៃស្លាប់ លាភសក្ការៈ វាសនា...)។(អាយ៉ាត់ទី - 19)

80 : 20

ثُمَّ السَّبِيلَ يَسَّرَهُ ﴿٢٠﴾

បន្ទាប់មក ទ្រង់បានសម្រួលផ្លូវដល់គេ។(អាយ៉ាត់ទី - 20)

80 : 21

ثُمَّ أَمَاتَهُ فَأَقْبَرَهُ ﴿٢١﴾

ក្រោយមក ទ្រង់ធ្វើឱ្យគេស្លាប់ រួចដាក់គេនៅក្នុងផ្នូរ។(អាយ៉ាត់ទី - 21)

80 : 22

ثُمَّ إِذَا شَاءَ أَنْشَرَهُ ﴿٢٢﴾

ក្រោយមកទៀត នៅពេលដែលទ្រង់មានចេតនា ទ្រង់ នឹងធ្វើឱ្យគេរស់ឡើងវិញ។(អាយ៉ាត់ទី - 22)

80 : 23

كَلَّا لَمَّا يَقْضِ مَا أَمَرَهُ ﴿٢٣﴾

ទេ! គេមិនអនុវត្ដតាមអ្វីដែលទ្រង់បានបញ្ជាគេឡើយ។(អាយ៉ាត់ទី - 23)

80 : 24

فَلْيَنْظُرِ الْإِنْسَانُ إِلَىٰ طَعَامِهِ ﴿٢٤﴾

ដូចេ្នះ ចូរឱ្យមនុស្សលោកមើលទៅកាន់ចំណីអាហារ របស់គេចុះ។(អាយ៉ាត់ទី - 24)

80 : 25

أَنَّا صَبَبْنَا الْمَاءَ صَبًّا ﴿٢٥﴾

ពិតប្រាកដណាស់ យើងបានបញ្ចុះទឹកភ្លៀងមកយ៉ាង ច្រើន។(អាយ៉ាត់ទី - 25)

80 : 26

ثُمَّ شَقَقْنَا الْأَرْضَ شَقًّا ﴿٢٦﴾

បន្ទាប់មកយើងបានបំបែកដីជាបំណែកៗ។(អាយ៉ាត់ទី - 26)

80 : 27

فَأَنْبَتْنَا فِيهَا حَبًّا ﴿٢٧﴾

រួចយើងបានបណុ្ដះធញ្ញជាតិគ្រប់ប្រភេទនៅលើវា។(អាយ៉ាត់ទី - 27)

80 : 28

وَعِنَبًا وَقَضْبًا ﴿٢٨﴾

និងដើមទំពាំងបាយជូរ និងបន្លែ។(អាយ៉ាត់ទី - 28)

80 : 29

وَزَيْتُونًا وَنَخْلًا ﴿٢٩﴾

និងដើមអូលីវ និងដើមលើ្ម។(អាយ៉ាត់ទី - 29)

80 : 30

وَحَدَائِقَ غُلْبًا ﴿٣٠﴾

និងសួនឧទ្យានដែលមានដើមឈើធំៗជាច្រើន។(អាយ៉ាត់ទី - 30)

80 : 31

وَفَاكِهَةً وَأَبًّا ﴿٣١﴾

និងផលានុផល ហើយនិងរុក្ខជាតិសម្រាប់សត្វពាហនៈ(អាយ៉ាត់ទី - 31)

80 : 32

مَتَاعًا لَكُمْ وَلِأَنْعَامِكُمْ ﴿٣٢﴾

ជាផលប្រយោជន៍សម្រាប់ពួកអ្នកនិងសត្វពាហនៈរបស់ ពួកអ្នក។(អាយ៉ាត់ទី - 32)

80 : 33

فَإِذَا جَاءَتِ الصَّاخَّةُ ﴿٣٣﴾

ហើយនៅពេលដែលសម្រែក(ការផ្លុំត្រែលើកទីពីរ) យ៉ាងខ្លាំងបានមកដល់។(អាយ៉ាត់ទី - 33)

80 : 34

يَوْمَ يَفِرُّ الْمَرْءُ مِنْ أَخِيهِ ﴿٣٤﴾

នៅថ្ងៃដែលមនុស្សរត់គេចចេញពីបងប្អូនរបស់គេ។(អាយ៉ាត់ទី - 34)

80 : 35

وَأُمِّهِ وَأَبِيهِ ﴿٣٥﴾

និងម្ដាយរបស់គេ និងឪពុករបស់គេ។(អាយ៉ាត់ទី - 35)

80 : 36

وَصَاحِبَتِهِ وَبَنِيهِ ﴿٣٦﴾

និងប្រពន្ធរបស់គេ និងកូនចៅរបស់គេ។(អាយ៉ាត់ទី - 36)

80 : 37

لِكُلِّ امْرِئٍ مِنْهُمْ يَوْمَئِذٍ شَأْنٌ يُغْنِيهِ ﴿٣٧﴾

ចំពោះបុគ្គលម្នាក់ៗក្នុងចំណោមពួកគេនៅថ្ងៃនោះ គឺគិតតែពីខ្លួនឯងប៉ុណ្ណោះ។(អាយ៉ាត់ទី - 37)

80 : 38

وُجُوهٌ يَوْمَئِذٍ مُسْفِرَةٌ ﴿٣٨﴾

ទឹកមុខ(របស់អ្នកមានជំនឿ)នៅថ្ងៃនោះគឺមានភាព រីករាយ។(អាយ៉ាត់ទី - 38)

80 : 39

ضَاحِكَةٌ مُسْتَبْشِرَةٌ ﴿٣٩﴾

សើចសប្បាយរីករាយ(ចំពោះដំណឹងល្អស្ដីពីឋានសួគ៌)។(អាយ៉ាត់ទី - 39)

80 : 40

وَوُجُوهٌ يَوْمَئِذٍ عَلَيْهَا غَبَرَةٌ ﴿٤٠﴾

ហើយទឹកមុខ(របស់អ្នកគ្មានជំនឿ)នៅថ្ងៃនោះ គឺប្រឡាក់ធូលី។(អាយ៉ាត់ទី - 40)

80 : 41

تَرْهَقُهَا قَتَرَةٌ ﴿٤١﴾

ភាពខ្មៅងងឹតគ្របដណ្ដប់ផ្ទៃមុខ(របស់ពួកគេ)។(អាយ៉ាត់ទី - 41)

80 : 42

أُولَٰئِكَ هُمُ الْكَفَرَةُ الْفَجَرَةُ ﴿٤٢﴾

ពួកទាំងនោះហើយ គឺជាពួកគ្មានជំនឿដែលប្រព្រឹត្ដ អំពើអាក្រក់បំផុត។(អាយ៉ាត់ទី - 42)

← Surah 79 Surah 81 →