78. អាន់ណាហ្ពាក៍ — النبإ
ម៉ាក្កះ • 40 Ayahs
بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ
عَمَّ يَتَسَاءَلُونَ ﴿١﴾
តើពួកគេដេញដោលគ្នាអំពីរឿងអ្វី?(អាយ៉ាត់ទី - 1)
عَنِ النَّبَإِ الْعَظِيمِ ﴿٢﴾
គឺអំពីដំណឹងដ៏សំខាន់(អាយ៉ាត់ទី - 2)
الَّذِي هُمْ فِيهِ مُخْتَلِفُونَ ﴿٣﴾
ដែលពួកគេកំពុងតែខ្វែងគំនិតគ្នាអំពីវា។(អាយ៉ាត់ទី - 3)
كَلَّا سَيَعْلَمُونَ ﴿٤﴾
ទេ! ពួកគេគង់តែនឹងដឹង។(អាយ៉ាត់ទី - 4)
ثُمَّ كَلَّا سَيَعْلَمُونَ ﴿٥﴾
ទេ! បន្ទាប់មកពួកគេគង់តែនឹងដឹងយ៉ាងច្បាស់។(អាយ៉ាត់ទី - 5)
أَلَمْ نَجْعَلِ الْأَرْضَ مِهَادًا ﴿٦﴾
តើយើងមិនបានបង្កើតផែនដីឱ្យមានសណ្ឋានរាបស្មើ(អាយ៉ាត់ទី - 6)
وَالْجِبَالَ أَوْتَادًا ﴿٧﴾
និងភ្នំទាំងឡាយជាបង្គោលស្នឹងទេឬ?(អាយ៉ាត់ទី - 7)
وَخَلَقْنَاكُمْ أَزْوَاجًا ﴿٨﴾
ហើយយើងបានបង្កើតពួកអ្នកជាគូៗ(ប្រុស និងស្រី)។(អាយ៉ាត់ទី - 8)
وَجَعَلْنَا نَوْمَكُمْ سُبَاتًا ﴿٩﴾
ហើយយើងបានបង្កើតការដេករបស់ពួកអ្នកទុកជាការឈប់ សម្រាក។(អាយ៉ាត់ទី - 9)
وَجَعَلْنَا اللَّيْلَ لِبَاسًا ﴿١٠﴾
ហើយយើងបានបង្កើតពេលយប់ជាការបិទបាំង។(អាយ៉ាត់ទី - 10)
وَجَعَلْنَا النَّهَارَ مَعَاشًا ﴿١١﴾
ហើយយើងបានបង្កើតពេលថ្ងៃជាការរស់នៅ។(អាយ៉ាត់ទី - 11)
وَبَنَيْنَا فَوْقَكُمْ سَبْعًا شِدَادًا ﴿١٢﴾
ហើយយើងបានបង្កើតមេឃប្រាំពីរជាន់ដ៏រឹងមាំនៅពីលើ ពួកអ្នក។(អាយ៉ាត់ទី - 12)
وَجَعَلْنَا سِرَاجًا وَهَّاجًا ﴿١٣﴾
ហើយយើងបានបង្កើតព្រះអាទិត្យដែលមានពន្លឺចែង ចាំង។(អាយ៉ាត់ទី - 13)
وَأَنْزَلْنَا مِنَ الْمُعْصِرَاتِ مَاءً ثَجَّاجًا ﴿١٤﴾
ហើយយើងបានបញ្ចុះពីដុំពពកនូវទឹកភ្លៀងស្រោចស្រព គ្រប់ទីកន្លែង។(អាយ៉ាត់ទី - 14)
لِنُخْرِجَ بِهِ حَبًّا وَنَبَاتًا ﴿١٥﴾
ដើម្បីយើងនឹងបពោ្ចញតាមរយៈវានូវគ្រាប់ធញ្ញជាតិ និង រុក្ខជាតិគ្រប់ប្រភេទ។(អាយ៉ាត់ទី - 15)
وَجَنَّاتٍ أَلْفَافًا ﴿١٦﴾
និងចំការដំណាំដែលមានផលានុផលគ្រប់ប្រភេទ។(អាយ៉ាត់ទី - 16)
إِنَّ يَوْمَ الْفَصْلِ كَانَ مِيقَاتًا ﴿١٧﴾
ពិតប្រាកដណាស់ ថ្ងៃកាត់សេចក្ដីគឺមានពេលកំណត់ ច្បាស់លាស់។(អាយ៉ាត់ទី - 17)
يَوْمَ يُنْفَخُ فِي الصُّورِ فَتَأْتُونَ أَفْوَاجًا ﴿١٨﴾
នៅថ្ងៃដែលគេផ្លុំត្រែ ពេលនោះពួកអ្នកនឹងមក(កាន់ កន្លែងជំនុំជំរះ)ជាក្រុមៗ។(អាយ៉ាត់ទី - 18)
وَفُتِحَتِ السَّمَاءُ فَكَانَتْ أَبْوَابًا ﴿١٩﴾
ហើយមេឃនឹងត្រូវគេបើកចំហ ពេលនោះវាមានទ្វារ ជាច្រើន។(អាយ៉ាត់ទី - 19)
وَسُيِّرَتِ الْجِبَالُ فَكَانَتْ سَرَابًا ﴿٢٠﴾
ហើយភ្នំទាំងឡាយត្រូវបានគេធ្វើឱ្យរបើកចេញពីកន្លែង របស់វា ហើយវារសាត់ដូចធូលី។ (អាយ៉ាត់ទី - 20)
إِنَّ جَهَنَّمَ كَانَتْ مِرْصَادًا ﴿٢١﴾
ពិតប្រាកដណាស់ នរកជើហាន់ណាំគឺជាកន្លែងត្រៀម។(អាយ៉ាត់ទី - 21)
لِلطَّاغِينَ مَآبًا ﴿٢٢﴾
ជាកន្លែងរស់នៅសម្រាប់ពួកដែលបំពាន។(អាយ៉ាត់ទី - 22)
لَابِثِينَ فِيهَا أَحْقَابًا ﴿٢٣﴾
ដោយពួកគេរស់នៅទីនោះជារៀងរហូត។(អាយ៉ាត់ទី - 23)
لَا يَذُوقُونَ فِيهَا بَرْدًا وَلَا شَرَابًا ﴿٢٤﴾
ពួកគេមិនដែលស្គាល់រសជាតិត្រជាក់នៅទីនោះឡើយ ហើយក៏គ្មានទឹកផឹកដែរ។(អាយ៉ាត់ទី - 24)
إِلَّا حَمِيمًا وَغَسَّاقًا ﴿٢٥﴾
មានតែទឹកក្ដៅ និងខ្ទុះប៉ុណ្ណោះ(អាយ៉ាត់ទី - 25)
جَزَاءً وِفَاقًا ﴿٢٦﴾
ជាការតបស្នងដ៏សមហេតុផលបំផុត។ (អាយ៉ាត់ទី - 26)
إِنَّهُمْ كَانُوا لَا يَرْجُونَ حِسَابًا ﴿٢٧﴾
ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលមិនសង្ឃឹមថានឹង ជួបការជំនុំជំរះឡើយ។(អាយ៉ាត់ទី - 27)
وَكَذَّبُوا بِآيَاتِنَا كِذَّابًا ﴿٢٨﴾
ថែមទាំងពួកគេបានបដិសេធនឹងអាយ៉ាត់ៗរបស់យើង ទៀតផង។(អាយ៉ាត់ទី - 28)
وَكُلَّ شَيْءٍ أَحْصَيْنَاهُ كِتَابًا ﴿٢٩﴾
ហើយអ្វីៗទាំងអស់យើងបានកត់ត្រាវាទុកនៅក្នុង សៀវភៅកំណត់ត្រា(ឡាវហុលម៉ះហ្វ៊ូស)រួចជាសេ្រច។(អាយ៉ាត់ទី - 29)
فَذُوقُوا فَلَنْ نَزِيدَكُمْ إِلَّا عَذَابًا ﴿٣٠﴾
ដូចេ្នះ ចូរពួកអ្នកភ្លក្សចុះ ហើយយើងមិនបន្ថែមអ្វីឱ្យពួក អ្នកក្រៅពីទារុណកម្មឡើយ។(អាយ៉ាត់ទី - 30)
إِنَّ لِلْمُتَّقِينَ مَفَازًا ﴿٣١﴾
ពិតប្រាកដណាស់ ភាពជោគជ័យគឺសម្រាប់បណ្ដាអ្នក ដែលកោតខ្លាចអល់ឡោះ។ (អាយ៉ាត់ទី - 31)
حَدَائِقَ وَأَعْنَابًا ﴿٣٢﴾
គឺ(ពួកគេ)មានចំការដំណាំ និងចំការទំពាំងបាយជូរ។(អាយ៉ាត់ទី - 32)
وَكَوَاعِبَ أَتْرَابًا ﴿٣٣﴾
និងមានស្ដ្រីព្រហ្មចារីជាច្រើនដែលមានវ័យស្មើៗគ្នា។(អាយ៉ាត់ទី - 33)
وَكَأْسًا دِهَاقًا ﴿٣٤﴾
ព្រមទាំងកែវដែលពេញទៅដោយស្រារួចជាសេ្រច។(អាយ៉ាត់ទី - 34)
لَا يَسْمَعُونَ فِيهَا لَغْوًا وَلَا كِذَّابًا ﴿٣٥﴾
នៅក្នុងវា(ឋានសួគ៌) ពួកគេមិនឮពាក្យសំដីដែលឥត ប្រយោជន៍ឡើយ ហើយក៏មិនឮពាក្យភូតកុហកដែរ។(អាយ៉ាត់ទី - 35)
جَزَاءً مِنْ رَبِّكَ عَطَاءً حِسَابًا ﴿٣٦﴾
គឺជាការតបស្នងពីម្ចាស់របស់អ្នកដែលជាអំណោយមួយ ដ៏ពេញលេញ។(អាយ៉ាត់ទី - 36)
رَبِّ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا الرَّحْمَٰنِ ۖ لَا يَمْلِكُونَ مِنْهُ خِطَابًا ﴿٣٧﴾
គឺមកពីម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី និង អ្វីៗដែលនៅរវាងវាទាំងពីរ។ នេះគឺមកពីម្ចាស់មហាសប្បុរស។ ពួកគេ(មនុស្សលោក)មិនអាចនិយាយអ្វីបានឡើយ លុះត្រាតែ មានការអនុញ្ញាតពីទ្រង់។(អាយ៉ាត់ទី - 37)
يَوْمَ يَقُومُ الرُّوحُ وَالْمَلَائِكَةُ صَفًّا ۖ لَا يَتَكَلَّمُونَ إِلَّا مَنْ أَذِنَ لَهُ الرَّحْمَٰنُ وَقَالَ صَوَابًا ﴿٣٨﴾
នៅថ្ងៃដែលជីព្រីល និងម៉ាឡាអ៊ីកាត់ទាំងឡាយឈរ តំរៀបជាជួរៗ ពួកគេមិនអាចនិយាយអ្វីបានឡើយ លើកលែងតែ អ្នកណាដែលម្ចាស់មហាសប្បុរសអនុញ្ញាតឱ្យគេ ហើយគេនិយាយ នូវពាក្យសំដីណាដែលត្រឹមត្រូវប៉ុណ្ណោះ។(អាយ៉ាត់ទី - 38)
ذَٰلِكَ الْيَوْمُ الْحَقُّ ۖ فَمَنْ شَاءَ اتَّخَذَ إِلَىٰ رَبِّهِ مَآبًا ﴿٣٩﴾
នោះគឺជាថ្ងៃដែលនឹងកើតឡើងយ៉ាងពិតប្រាកដ។ ដូចេ្នះ អ្នកណាហើយចង់(គេចផុតពីភាពលំបាកនៅថ្ងៃបរលោក)នោះ ចូរឱ្យគេជ្រើសរើសកន្លែងវិលត្រឡប់ទៅកាន់ម្ចាស់របស់គេចុះ។(អាយ៉ាត់ទី - 39)
إِنَّا أَنْذَرْنَاكُمْ عَذَابًا قَرِيبًا يَوْمَ يَنْظُرُ الْمَرْءُ مَا قَدَّمَتْ يَدَاهُ وَيَقُولُ الْكَافِرُ يَا لَيْتَنِي كُنْتُ تُرَابًا ﴿٤٠﴾
ពិតប្រាកដណាស់ យើងបានដាស់តឿនព្រមានពួកអ្នក នូវទារុណកម្មដែលនៅជិតបំផុតនាថ្ងៃដែលបុគ្គលម្នាក់ៗមើលទៅ ចំពោះអ្វីដែលដៃទាំងពីររបស់គេបានប្រព្រឹត្ដកន្លងមក។ ហើយអ្នក គ្មានជំនឿនឹងនិយាយថាៈ ឱអនិច្ចា! ធ្វើមេ្ដចទើបខ្ញុំក្លាយជាដីវិញ។ (អាយ៉ាត់ទី - 40)