Friday, 27 November 2026 Kingdom of Cambodia
Holy Quran — Arabic & Khmer

69. អាល់ហាក្កកោះ — الحاقة

ម៉ាក្កះ • 52 Ayahs

بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ

69 : 1

الْحَاقَّةُ ﴿١﴾

ថ្ងៃបរលោក (ជាថ្ងៃដែលនឹងកើតឡើងពិតប្រាកដ)។(អាយ៉ាត់ទី - 1)

69 : 2

مَا الْحَاقَّةُ ﴿٢﴾

អ្វីទៅជាថ្ងៃបរលោកនោះ?(អាយ៉ាត់ទី - 2)

69 : 3

وَمَا أَدْرَاكَ مَا الْحَاقَّةُ ﴿٣﴾

ហើយអ្វីដែលធ្វើឱ្យអ្នកដឹងថាវាជាថ្ងៃបរលោកនោះ? (អាយ៉ាត់ទី - 3)

69 : 4

كَذَّبَتْ ثَمُودُ وَعَادٌ بِالْقَارِعَةِ ﴿٤﴾

ក្រុមសាមូដ និងអាដបានបដិសេធនឹងថ្ងៃបរលោក។(អាយ៉ាត់ទី - 4)

69 : 5

فَأَمَّا ثَمُودُ فَأُهْلِكُوا بِالطَّاغِيَةِ ﴿٥﴾

រីឯក្រុមសាមូដ ពួកគេត្រូវបានគេបំផ្លាញដោយសំឡេង ស្រែកមួយយ៉ាងខ្លាំង ។(អាយ៉ាត់ទី - 5)

69 : 6

وَأَمَّا عَادٌ فَأُهْلِكُوا بِرِيحٍ صَرْصَرٍ عَاتِيَةٍ ﴿٦﴾

ហើយចំណែកឯក្រុមអាដវិញ ពួកគេត្រូវបានគេបំផ្លាញ ដោយខ្យល់ព្យុះដ៏ត្រជាក់បំផុត។(អាយ៉ាត់ទី - 6)

69 : 7

سَخَّرَهَا عَلَيْهِمْ سَبْعَ لَيَالٍ وَثَمَانِيَةَ أَيَّامٍ حُسُومًا فَتَرَى الْقَوْمَ فِيهَا صَرْعَىٰ كَأَنَّهُمْ أَعْجَازُ نَخْلٍ خَاوِيَةٍ ﴿٧﴾

ដែលទ្រង់បានបញ្ជាវាឱ្យបក់បោកពួកគេយ៉ាងខ្លាំងរយៈពេល ប្រាំពីរយប់ និងប្រាំបីថ្ងៃជាប់ៗគ្នា។ រួចមកអ្នកនឹងឃើញក្រុមនោះ ដួលស្លាប់ នៅពេលនោះពួកគេហាក់ដូចជាដើមល្មើដែលរលំ។(អាយ៉ាត់ទី - 7)

69 : 8

فَهَلْ تَرَىٰ لَهُمْ مِنْ بَاقِيَةٍ ﴿٨﴾

ដូចេ្នះ តើអ្នកឃើញពួកគេនៅសេសសល់ដែរឬទេ?(អាយ៉ាត់ទី - 8)

69 : 9

وَجَاءَ فِرْعَوْنُ وَمَنْ قَبْلَهُ وَالْمُؤْتَفِكَاتُ بِالْخَاطِئَةِ ﴿٩﴾

ហើយហ្វៀរអោន និងអ្នកដែលពីមុនគេ និងក្រុមលូតសុទ្ធ តែបានប្រព្រឹត្ដបាបកម្ម។ (អាយ៉ាត់ទី - 9)

69 : 10

فَعَصَوْا رَسُولَ رَبِّهِمْ فَأَخَذَهُمْ أَخْذَةً رَابِيَةً ﴿١٠﴾

ហើយពួកគេថែមទាំងបានប្រឆាំងនឹងអ្នកនាំសារនៃម្ចាស់ របស់ពួកគេទៀតផង។ ដូចេ្នះ ទ្រង់បានធ្វើទារុណកម្មពួកគេនូវ ទារុណកម្មមួយដ៏ធ្ងន់ធ្ងរ។ (អាយ៉ាត់ទី - 10)

69 : 11

إِنَّا لَمَّا طَغَى الْمَاءُ حَمَلْنَاكُمْ فِي الْجَارِيَةِ ﴿١١﴾

ពិតប្រាកដណាស់ យើងបានដឹកពួកអ្នកនៅលើសំពៅនៅ ពេលដែលទឹកជំនន់ឡើងហួសកំរិត។(អាយ៉ាត់ទី - 11)

69 : 12

لِنَجْعَلَهَا لَكُمْ تَذْكِرَةً وَتَعِيَهَا أُذُنٌ وَاعِيَةٌ ﴿١٢﴾

ដើម្បីយើងទុកវា សម្រាប់ពួកអ្នកធ្វើជាមេរៀនមួយ និង ត្រចៀកដែលបានស្ដាប់ឮយកចិត្ដទុកដាក់ចំពោះវា។(អាយ៉ាត់ទី - 12)

69 : 13

فَإِذَا نُفِخَ فِي الصُّورِ نَفْخَةٌ وَاحِدَةٌ ﴿١٣﴾

ហើយនៅពេលដែលត្រែត្រូវបានគេផ្លុំលើកទីមួយ។ (អាយ៉ាត់ទី - 13)

69 : 14

وَحُمِلَتِ الْأَرْضُ وَالْجِبَالُ فَدُكَّتَا دَكَّةً وَاحِدَةً ﴿١٤﴾

ហើយផែនដី និងភ្នំត្រូវបានគេលើកចេញ(ពីទីកន្លែងរបស់ វា) រួចវាទាំងពីរក៏បែកខេ្ទចខ្ទីតែម្ដង។ (អាយ៉ាត់ទី - 14)

69 : 15

فَيَوْمَئِذٍ وَقَعَتِ الْوَاقِعَةُ ﴿١٥﴾

ថ្ងៃនោះហើយគឺជាថ្ងៃបរលោកបានកើតឡើង។ (អាយ៉ាត់ទី - 15)

69 : 16

وَانْشَقَّتِ السَّمَاءُ فَهِيَ يَوْمَئِذٍ وَاهِيَةٌ ﴿١٦﴾

ហើយមេឃក៏បានបែកខេ្ទចខ្ទី ហើយនៅថ្ងៃនោះវាក្លាយ ទៅជាទន់។(អាយ៉ាត់ទី - 16)

69 : 17

وَالْمَلَكُ عَلَىٰ أَرْجَائِهَا ۚ وَيَحْمِلُ عَرْشَ رَبِّكَ فَوْقَهُمْ يَوْمَئِذٍ ثَمَانِيَةٌ ﴿١٧﴾

ហើយម៉ាឡាអ៊ីកាត់ដែលនៅគ្រប់ជ្រុងនៃមេឃ។ ហើយ នៅថ្ងៃនោះមានម៉ាឡាអ៊ីកាត់ប្រាំបីរូបទ្រអារ៉ស្ហនៃម្ចាស់របស់អ្នក នៅពីលើពួកគេ។(អាយ៉ាត់ទី - 17)

69 : 18

يَوْمَئِذٍ تُعْرَضُونَ لَا تَخْفَىٰ مِنْكُمْ خَافِيَةٌ ﴿١٨﴾

នៅថ្ងៃនោះពួកអ្នកនឹងត្រូវគេនាំមកបង្ហាញ(នៅចំពោះ មុខអល់ឡោះ) ដោយគ្មានភាពអាថ៌កំបាំងណាមួយរបស់ពួកអ្នក អាចលាក់បាំងបានឡើយ។ (អាយ៉ាត់ទី - 18)

69 : 19

فَأَمَّا مَنْ أُوتِيَ كِتَابَهُ بِيَمِينِهِ فَيَقُولُ هَاؤُمُ اقْرَءُوا كِتَابِيَهْ ﴿١٩﴾

រីឯអ្នកណាហើយដែលត្រូវបានគេប្រគល់សៀវភៅកំណត់ ហេតុរបស់គេនៅដៃស្ដាំរបស់គេនោះ គេនឹងនិយាយ(ទៅកាន់គ្នា របស់គេ)ថាៈ ចូរពួកអ្នកយកសៀវភៅកំណត់ហេតុរបស់ខ្ញុំទៅ អានចុះ។ (អាយ៉ាត់ទី - 19)

69 : 20

إِنِّي ظَنَنْتُ أَنِّي مُلَاقٍ حِسَابِيَهْ ﴿٢٠﴾

ពិតប្រាកដណាស់ ខ្ញុំជឿជាក់យ៉ាងច្បាស់ថា ខ្ញុំពិតជានឹង ទទួលបានផលបុណ្យរបស់ខ្ញុំដូចនេះ។ (អាយ៉ាត់ទី - 20)

69 : 21

فَهُوَ فِي عِيشَةٍ رَاضِيَةٍ ﴿٢١﴾

ហើយគេនឹងរស់នៅដោយក្ដីគាប់ចិត្ដជាទីបំផុត(អាយ៉ាត់ទី - 21)

69 : 22

فِي جَنَّةٍ عَالِيَةٍ ﴿٢٢﴾

នៅក្នុងឋានសួគ៌ដ៏ខ្ពង់ខ្ពស់។(អាយ៉ាត់ទី - 22)

69 : 23

قُطُوفُهَا دَانِيَةٌ ﴿٢٣﴾

ផ្លែឈើគ្រប់ប្រភេទនៅជិតគេបំផុត។(អាយ៉ាត់ទី - 23)

69 : 24

كُلُوا وَاشْرَبُوا هَنِيئًا بِمَا أَسْلَفْتُمْ فِي الْأَيَّامِ الْخَالِيَةِ ﴿٢٤﴾

ចូរពួកអ្នកបរិភោគ និងផឹកដោយរីករាយ ដោយសារតែ អ្វីដែលពួកអ្នកធ្លាប់បានសាងកន្លងមកនៅក្នុងលោកិយចុះ។ (អាយ៉ាត់ទី - 24)

69 : 25

وَأَمَّا مَنْ أُوتِيَ كِتَابَهُ بِشِمَالِهِ فَيَقُولُ يَا لَيْتَنِي لَمْ أُوتَ كِتَابِيَهْ ﴿٢٥﴾

រីឯអ្នកណាហើយដែលគេបានប្រគល់នូវសៀវភៅកំណត់ ហេតុរបស់គេនៅដៃឆេ្វងរបស់គេ គេនឹងនិយាយថាៈ ឱអនិច្ចាខ្លួនខ្ញុំ អើយ! សង្ឃឹមថាខ្ញុំមិនត្រូវគេប្រគល់សៀវភៅកំណត់ហេតុរបស់ខ្ញុំ នេះឡើយ។(អាយ៉ាត់ទី - 25)

69 : 26

وَلَمْ أَدْرِ مَا حِسَابِيَهْ ﴿٢٦﴾

ហើយខ្ញុំក៏មិនទាន់ដឹងដែរថា អ្វីទៅជាលទ្ធផលរបស់ខ្ញុំ នោះ។ (អាយ៉ាត់ទី - 26)

69 : 27

يَا لَيْتَهَا كَانَتِ الْقَاضِيَةَ ﴿٢٧﴾

ឱអនិច្ចា! សង្ឃឹមថាសេចក្ដីស្លាប់(របស់ខ្ញុំកុ្នងលោកិយ) បានបពា្ចប់អ្វីៗទាំងអស់។ (អាយ៉ាត់ទី - 27)

69 : 28

مَا أَغْنَىٰ عَنِّي مَالِيَهْ ۜ ﴿٢٨﴾

ទ្រព្យសម្បត្ដិរបស់ខ្ញុំគ្មានប្រយោជន៍អ្វីដល់ខ្ញុំឡើយ។ (អាយ៉ាត់ទី - 28)

69 : 29

هَلَكَ عَنِّي سُلْطَانِيَهْ ﴿٢٩﴾

អំណាចរបស់ខ្ញុំក៏បានបាត់បង់ពីខ្ញុំដែរ។(អាយ៉ាត់ទី - 29)

69 : 30

خُذُوهُ فَغُلُّوهُ ﴿٣٠﴾

(មានគេនិយាយទៅកាន់អ្នកយាមទ្វារនរកថា) ចូរអ្នក ចាប់ជននេះ រួចដាក់ច្រវាក់(ក និងដៃជើង)គេ។(អាយ៉ាត់ទី - 30)

69 : 31

ثُمَّ الْجَحِيمَ صَلُّوهُ ﴿٣١﴾

បន្ទាប់មក បោះគេចូលក្នុងភ្លើងនរកចុះ។(អាយ៉ាត់ទី - 31)

69 : 32

ثُمَّ فِي سِلْسِلَةٍ ذَرْعُهَا سَبْعُونَ ذِرَاعًا فَاسْلُكُوهُ ﴿٣٢﴾

បន្ទាប់មក ចូរពួកអ្នកដោតគេនឹងច្រវាក់ដែលមានប្រវែង របស់វាចិតសិបហត្ថចុះ។(អាយ៉ាត់ទី - 32)

69 : 33

إِنَّهُ كَانَ لَا يُؤْمِنُ بِاللَّهِ الْعَظِيمِ ﴿٣٣﴾

ពិតប្រាកដណាស់ គេមិនធ្លាប់មានជំនឿលើអល់ឡោះ ដ៏មហាធំធេងឡើយ។ (អាយ៉ាត់ទី - 33)

69 : 34

وَلَا يَحُضُّ عَلَىٰ طَعَامِ الْمِسْكِينِ ﴿٣٤﴾

ហើយគេមិនដែលជំរុញគ្នាលើការផ្ដល់ចំណីអាហារដល់ អ្នកក្រីក្រឡើយ។(អាយ៉ាត់ទី - 34)

69 : 35

فَلَيْسَ لَهُ الْيَوْمَ هَاهُنَا حَمِيمٌ ﴿٣٥﴾

ដូចេ្នះ គ្មានមិត្ដភក្ដិណាជួយគេឡើយនៅថ្ងៃនេះ(ថ្ងៃ បរលោក)។(អាយ៉ាត់ទី - 35)

69 : 36

وَلَا طَعَامٌ إِلَّا مِنْ غِسْلِينٍ ﴿٣٦﴾

ហើយក៏គ្មានចំណីអាហារណាក្រៅពីខ្ទុះឈាម។(អាយ៉ាត់ទី - 36)

69 : 37

لَا يَأْكُلُهُ إِلَّا الْخَاطِئُونَ ﴿٣٧﴾

ដែលគ្មានអ្នកណាស៊ីវា ក្រៅពីពួកប្រព្រឹត្ដបាបកម្មឡើយ។(អាយ៉ាត់ទី - 37)

69 : 38

فَلَا أُقْسِمُ بِمَا تُبْصِرُونَ ﴿٣٨﴾

យើងស្បថនឹងអ្វីដែលពួកអ្នកឃើញ(អាយ៉ាត់ទី - 38)

69 : 39

وَمَا لَا تُبْصِرُونَ ﴿٣٩﴾

និងអ្វីដែលពួកអ្នកមិនឃើញថា(អាយ៉ាត់ទី - 39)

69 : 40

إِنَّهُ لَقَوْلُ رَسُولٍ كَرِيمٍ ﴿٤٠﴾

ពិតប្រាកដណាស់ វា(គម្ពីរគួរអាន) ពិតជាពាក្យពេចន៍ របស់អល់ឡោះដែលសូត្រដោយអ្នកនាំសារដ៏មហាថ្កុំថ្កើង។(អាយ៉ាត់ទី - 40)

69 : 41

وَمَا هُوَ بِقَوْلِ شَاعِرٍ ۚ قَلِيلًا مَا تُؤْمِنُونَ ﴿٤١﴾

ហើយវាមិនមែនជាពាក្យពេចន៍របស់អ្នកកវីឡើយ។ តែអ្វីដែលពួកអ្នកជឿនោះគឺតិចតួចបំផុត។(អាយ៉ាត់ទី - 41)

69 : 42

وَلَا بِقَوْلِ كَاهِنٍ ۚ قَلِيلًا مَا تَذَكَّرُونَ ﴿٤٢﴾

ហើយក៏មិនមែនជាពាក្យពេចន៍របស់គ្រូទាយដែរ។ តែអ្វី ដែលពួកអ្នកនឹកឃើញនោះគឺតិចតួចបំផុត។(អាយ៉ាត់ទី - 42)

69 : 43

تَنْزِيلٌ مِنْ رَبِّ الْعَالَمِينَ ﴿٤٣﴾

គម្ពីរគួរអានគឺជាការបញ្ចុះមកពីម្ចាស់គ្រប់គ្រងនៃពិភព ទាំងអស់។(អាយ៉ាត់ទី - 43)

69 : 44

وَلَوْ تَقَوَّلَ عَلَيْنَا بَعْضَ الْأَقَاوِيلِ ﴿٤٤﴾

ហើយប្រសិនបើគេ(មូហាំម៉ាត់)បន្ថែមបន្ថយពាក្យសំដី ខ្លះលើពាក្យសំដីរបស់យើងនោះ(អាយ៉ាត់ទី - 44)

69 : 45

لَأَخَذْنَا مِنْهُ بِالْيَمِينِ ﴿٤٥﴾

យើងនឹងផ្ដន្ទាទោសគេដោយដៃស្ដាំរបស់យើង(អាយ៉ាត់ទី - 45)

69 : 46

ثُمَّ لَقَطَعْنَا مِنْهُ الْوَتِينَ ﴿٤٦﴾

បន្ទាប់មកយើងពិតជានឹងកាត់សរសៃឈាមបេះដូងរបស់ គេជាមិនខាន។(អាយ៉ាត់ទី - 46)

69 : 47

فَمَا مِنْكُمْ مِنْ أَحَدٍ عَنْهُ حَاجِزِينَ ﴿٤٧﴾

ហើយគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកអាចរារាំងវា (ការដាក់ទោសរបស់យើង)បានឡើយ។(អាយ៉ាត់ទី - 47)

69 : 48

وَإِنَّهُ لَتَذْكِرَةٌ لِلْمُتَّقِينَ ﴿٤٨﴾

ហើយពិតប្រាកដណាស់វា(គម្ពីរគួរអាន)គឺជាការរំលឹក ដល់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។(អាយ៉ាត់ទី - 48)

69 : 49

وَإِنَّا لَنَعْلَمُ أَنَّ مِنْكُمْ مُكَذِّبِينَ ﴿٤٩﴾

ហើយពិតប្រាកដណាស់ យើងដឹងថា ក្នុងចំណោមពួកអ្នក ពិតជាមានអ្នកដែលបដិសេធ(នឹងគម្ពីរគួរអាន)។ (អាយ៉ាត់ទី - 49)

69 : 50

وَإِنَّهُ لَحَسْرَةٌ عَلَى الْكَافِرِينَ ﴿٥٠﴾

ហើយពិតប្រាដកណាស់ វា(គម្ពីរគួរអាន)គឺជាការសោក ស្ដាយយ៉ាងខ្លាំងចំពោះពួកដែលគ្មានជំនឿ(នៅថ្ងៃបរលោក)។ (អាយ៉ាត់ទី - 50)

69 : 51

وَإِنَّهُ لَحَقُّ الْيَقِينِ ﴿٥١﴾

ហើយពិតប្រាកដណាស់វាគឺជាការពិតយ៉ាងជាក់ស្ដែង។(អាយ៉ាត់ទី - 51)

69 : 52

فَسَبِّحْ بِاسْمِ رَبِّكَ الْعَظِيمِ ﴿٥٢﴾

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងនាមនៃម្ចាស់របស់ អ្នកដ៏មហាឧត្ដុង្គឧត្ដម។(អាយ៉ាត់ទី - 52)

← Surah 68 Surah 70 →