56. អាល់វ៉ាគីអះ — الواقعة
ម៉ាក្កះ • 96 Ayahs
بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ
إِذَا وَقَعَتِ الْوَاقِعَةُ ﴿١﴾
នៅពេលដែលព្រឹត្ដិការណ៍ថ្ងៃបរលោកបានកើតឡើង។(អាយ៉ាត់ទី - 1)
لَيْسَ لِوَقْعَتِهَا كَاذِبَةٌ ﴿٢﴾
គ្មានអ្នកណាម្នាក់អាចបដិសេធនឹងព្រឹត្ដិការណ៍របស់វាបានឡើយ។(អាយ៉ាត់ទី - 2)
خَافِضَةٌ رَافِعَةٌ ﴿٣﴾
ព្រឹត្ដិការណ៍នោះនឹងទម្លាក់អ្នកខ្លះ(ទៅក្នុងនរក) និងលើក កំពស់អ្នកខ្លះ(នៅក្នុងឋានសួគ៌)។(អាយ៉ាត់ទី - 3)
إِذَا رُجَّتِ الْأَرْضُ رَجًّا ﴿٤﴾
នៅពេលដែលផែនដីត្រូវគេធ្វើឱ្យរញ្ជួយយ៉ាងខ្លាំង។(អាយ៉ាត់ទី - 4)
وَبُسَّتِ الْجِبَالُ بَسًّا ﴿٥﴾
ហើយបណ្ដាភ្នំត្រូវបានគេបំបែកខេ្ទចខ្ទី។(អាយ៉ាត់ទី - 5)
فَكَانَتْ هَبَاءً مُنْبَثًّا ﴿٦﴾
ហើយវាបានក្លាយជាធូលីដែលរសាត់តាមខ្យល់។(អាយ៉ាត់ទី - 6)
وَكُنْتُمْ أَزْوَاجًا ثَلَاثَةً ﴿٧﴾
ហើយពួកអ្នកនឹងក្លាយទៅជាបីក្រុម។(អាយ៉ាត់ទី - 7)
فَأَصْحَابُ الْمَيْمَنَةِ مَا أَصْحَابُ الْمَيْمَنَةِ ﴿٨﴾
គឺក្រុម(ដែលទទួលបញ្ជីដោយ)ដៃស្ដាំ។ សំណាងអ្វីម្លេះ ចំពោះក្រុមដៃស្ដាំនោះ!(ពួកគេនឹងចូលឋានសួគ៌)។ (អាយ៉ាត់ទី - 8)
وَأَصْحَابُ الْمَشْأَمَةِ مَا أَصْحَابُ الْمَشْأَمَةِ ﴿٩﴾
និងក្រុម(ដែលទទួលបញ្ជីដោយ)ដៃឆេ្វង។ អភ័ព្វអ្វីម្លេះចំពោះក្រុមដៃឆេ្វងនោះ!(ពួកគេនឹងចូលឋាននរក)។(អាយ៉ាត់ទី - 9)
وَالسَّابِقُونَ السَّابِقُونَ ﴿١٠﴾
ហើយនិងក្រុមដែលនាំមុខគេ(ក្នុងការសាងអំពើល្អនៅ ក្នុងលោកិយ) ក្រុមនោះហើយនឹងនាំមុខគេ(ចូលឋានសួគ៌នៅ ថ្ងៃបរលោក)។(អាយ៉ាត់ទី - 10)
أُولَٰئِكَ الْمُقَرَّبُونَ ﴿١١﴾
អ្នកទាំងនោះហើយជាអ្នកដែលនៅជិតនឹងអល់ឡោះ បំផុត។(អាយ៉ាត់ទី - 11)
فِي جَنَّاتِ النَّعِيمِ ﴿١٢﴾
គឺនៅក្នុងឋានសួគ៌ណាអ៊ីម។(អាយ៉ាត់ទី - 12)
ثُلَّةٌ مِنَ الْأَوَّلِينَ ﴿١٣﴾
ពួកគេភាគច្រើនជាអ្នកជំនាន់មុន។(អាយ៉ាត់ទី - 13)
وَقَلِيلٌ مِنَ الْآخِرِينَ ﴿١٤﴾
ហើយពួកគេភាគតិចជាអ្នកជំនាន់ក្រោយ។ (អាយ៉ាត់ទី - 14)
عَلَىٰ سُرُرٍ مَوْضُونَةٍ ﴿١٥﴾
(ពួកគេ)នៅលើគ្រែ ដែលធ្វើអំពីមាស និងត្បូងពេជ្រ ដ៏មានតម្លៃ។(អាយ៉ាត់ទី - 15)
مُتَّكِئِينَ عَلَيْهَا مُتَقَابِلِينَ ﴿١٦﴾
ដោយពួកគេអង្គុយផ្អែកបែរមុខទល់គ្នានៅលើគ្រែនោះ។(អាយ៉ាត់ទី - 16)
يَطُوفُ عَلَيْهِمْ وِلْدَانٌ مُخَلَّدُونَ ﴿١٧﴾
ហើយកេ្មងៗដែលនៅវ័យកេ្មងជាអមតៈដើរជុំវិញ (សម្រាប់បម្រើ)ពួកគេ។(អាយ៉ាត់ទី - 17)
بِأَكْوَابٍ وَأَبَارِيقَ وَكَأْسٍ مِنْ مَعِينٍ ﴿١٨﴾
ជាមួយនឹងពែង និងកំសៀវ ហើយនិងកែវស្រាមកពីទនេ្ល ស្រាដែលហូរ(នៅក្នុងឋានសួគ៌)។(អាយ៉ាត់ទី - 18)
لَا يُصَدَّعُونَ عَنْهَا وَلَا يُنْزِفُونَ ﴿١٩﴾
ដោយពួកគេគ្មានអាការឈឺក្បាល ហើយក៏មិនបាត់បង់ ស្មារតីដោយសារស្រានោះដែរ។(អាយ៉ាត់ទី - 19)
وَفَاكِهَةٍ مِمَّا يَتَخَيَّرُونَ ﴿٢٠﴾
និងផ្លែឈើជាច្រើនតាមដែលពួកគេអាចជ្រើសរើស។(អាយ៉ាត់ទី - 20)
وَلَحْمِ طَيْرٍ مِمَّا يَشْتَهُونَ ﴿٢١﴾
និងសាច់បក្សីជាច្រើនតាមតែអ្វីដែលពួកគេត្រូវការ ។(អាយ៉ាត់ទី - 21)
وَحُورٌ عِينٌ ﴿٢٢﴾
ហើយនិងស្រីទេពអប្សរដោយមានភ្នែកស្រស់ស្អាត។(អាយ៉ាត់ទី - 22)
كَأَمْثَالِ اللُّؤْلُؤِ الْمَكْنُونِ ﴿٢٣﴾
ប្រៀបបានដូចជាគជ់ខ្យងដែលគេថែរក្សាទុកយ៉ាងល្អ។(អាយ៉ាត់ទី - 23)
جَزَاءً بِمَا كَانُوا يَعْمَلُونَ ﴿٢٤﴾
ទាំងនេះគឺជាការតបស្នងចំពោះអ្វីដែលពួកគេធ្លាប់បាន សាង។(អាយ៉ាត់ទី - 24)
لَا يَسْمَعُونَ فِيهَا لَغْوًا وَلَا تَأْثِيمًا ﴿٢٥﴾
នៅក្នុងវា(ឋានសួគ៌) ពួកគេមិនឮពាក្យសំដីដែលឥត ប្រយោជន៍ឡើយ ហើយក៏មិនឮពាក្យសំដីដែលនាំឱ្យមានបាបកម្ម ដែរ។(អាយ៉ាត់ទី - 25)
إِلَّا قِيلًا سَلَامًا سَلَامًا ﴿٢٦﴾
មានតែពាក្យជូនពរគ្នា ឪសិរីសួស្ដី សិរីសួស្ដី ឱ តែប៉ុណ្ណោះ។(អាយ៉ាត់ទី - 26)
وَأَصْحَابُ الْيَمِينِ مَا أَصْحَابُ الْيَمِينِ ﴿٢٧﴾
ហើយក្រុម(ដែលទទួលបញ្ជីដោយ)ដៃស្ដាំ។ សំណាងអ្វីម្លេះចំពោះក្រុមដៃស្ដាំនោះ!(ពួកគេនឹងចូលឋានសួគ៌)។(អាយ៉ាត់ទី - 27)
فِي سِدْرٍ مَخْضُودٍ ﴿٢٨﴾
ពួកគេនៅរវាងដើមពុទ្រាដែលគ្មានបន្លា។(អាយ៉ាត់ទី - 28)
وَطَلْحٍ مَنْضُودٍ ﴿٢٩﴾
និងដើមចេកដែលមានផ្លែត្រួតលើគ្នា។(អាយ៉ាត់ទី - 29)
وَظِلٍّ مَمْدُودٍ ﴿٣٠﴾
និងក្រោមម្លប់ដែលអមតៈ។(អាយ៉ាត់ទី - 30)
وَمَاءٍ مَسْكُوبٍ ﴿٣١﴾
និងទឹកដែលហូរឥតឈប់ឈរ។ (អាយ៉ាត់ទី - 31)
وَفَاكِهَةٍ كَثِيرَةٍ ﴿٣٢﴾
និងផ្លែឈើយ៉ាងច្រើន។ (អាយ៉ាត់ទី - 32)
لَا مَقْطُوعَةٍ وَلَا مَمْنُوعَةٍ ﴿٣٣﴾
ដែលមិនចេះអស់ ហើយក៏គ្មានការហាមឃាត់(ពីការ ទទួលទានផ្លែឈើនោះ)ដែរ។(អាយ៉ាត់ទី - 33)
وَفُرُشٍ مَرْفُوعَةٍ ﴿٣٤﴾
និងពូកជាច្រើនដែលខ្ពស់នៅលើគ្រែ។(អាយ៉ាត់ទី - 34)
إِنَّا أَنْشَأْنَاهُنَّ إِنْشَاءً ﴿٣٥﴾
ពិតប្រាកដណាស់ យើងបានបង្កើតពួកនាង(ស្រីក្នុងឋានសួគ៌)នូវការបង្កើតមួយ(ខុសពីការបង្កើតនៅក្នុងលោកិយ)។(អាយ៉ាត់ទី - 35)
فَجَعَلْنَاهُنَّ أَبْكَارًا ﴿٣٦﴾
ហើយយើងបានធ្វើឱ្យពួកនាងនៅក្រមុំព្រហ្មចារីរហូត។(អាយ៉ាត់ទី - 36)
عُرُبًا أَتْرَابًا ﴿٣٧﴾
ដែលស្រឡាញ់តែស្វាមីរបស់ពួកនាងប៉ុណ្ណោះ និងមាន អាយុស្មើៗគ្នា។(អាយ៉ាត់ទី - 37)
لِأَصْحَابِ الْيَمِينِ ﴿٣٨﴾
(យើងបានបង្កើតពួកនាង) គឺសម្រាប់តែក្រុម(ដែល ទទួលបញ្ជីដោយ)ដៃស្ដាំ។(អាយ៉ាត់ទី - 38)
ثُلَّةٌ مِنَ الْأَوَّلِينَ ﴿٣٩﴾
ពួកគេភាគច្រើនជាអ្នកជំនាន់មុន។(អាយ៉ាត់ទី - 39)
وَثُلَّةٌ مِنَ الْآخِرِينَ ﴿٤٠﴾
ហើយពួកគេភាគច្រើនជាអ្នកជំនាន់ក្រោយ។(អាយ៉ាត់ទី - 40)
وَأَصْحَابُ الشِّمَالِ مَا أَصْحَابُ الشِّمَالِ ﴿٤١﴾
ហើយក្រុម(ដែលទទួលបញ្ជីដោយ)ដៃឆេ្វង។ អភ័ឰ អ្វីម្លេះចំពោះក្រុមដៃឆេ្វងនោះ!(ពួកគេនឹងចូលឋាននរក)។(អាយ៉ាត់ទី - 41)
فِي سَمُومٍ وَحَمِيمٍ ﴿٤٢﴾
គឺស្ថិតនៅក្នុងចំហាយនៃភ្លើងនរកនិងទឹកពុះដ៏សែនក្ដៅ។(អាយ៉ាត់ទី - 42)
وَظِلٍّ مِنْ يَحْمُومٍ ﴿٤٣﴾
និងម្លប់អំពីផ្សែងភ្លើងនរកដ៏ខ្មៅងងឹត។(អាយ៉ាត់ទី - 43)
لَا بَارِدٍ وَلَا كَرِيمٍ ﴿٤٤﴾
ដែលមិនត្រជាក់ ហើយក៏មិនសុខស្រួលដែរ។(អាយ៉ាត់ទី - 44)
إِنَّهُمْ كَانُوا قَبْلَ ذَٰلِكَ مُتْرَفِينَ ﴿٤٥﴾
ពិតប្រាកដណាស់ ពួកគេកាលពីមុននោះធ្លាប់ជាអ្នកដែល មានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ។(អាយ៉ាត់ទី - 45)
وَكَانُوا يُصِرُّونَ عَلَى الْحِنْثِ الْعَظِيمِ ﴿٤٦﴾
ហើយពួកគេធ្លាប់បានប្រព្រឹត្ដអំពើបាបដ៏ធំធេង(អំពើ ស្ហ៊ីរិក)ជានិច្ច។(អាយ៉ាត់ទី - 46)
وَكَانُوا يَقُولُونَ أَئِذَا مِتْنَا وَكُنَّا تُرَابًا وَعِظَامًا أَإِنَّا لَمَبْعُوثُونَ ﴿٤٧﴾
ហើយពួកគេធ្លាប់និយាយថាៈ តើនៅពេលដែលពួកយើង ស្លាប់ ហើយពួកយើងបានក្លាយទៅជាដី និងឆ្អឹងហើយនោះ ពួក យើងពិតជាត្រូវគេធ្វើឱ្យរស់ចេញពីផ្នូរឡើងវិញមែនឬ?(អាយ៉ាត់ទី - 47)
أَوَآبَاؤُنَا الْأَوَّلُونَ ﴿٤٨﴾
តើថែមទាំងជីដូនជីតារបស់យើងកាលពីមុនដែរឬ?(អាយ៉ាត់ទី - 48)
قُلْ إِنَّ الْأَوَّلِينَ وَالْآخِرِينَ ﴿٤٩﴾
ចូរអ្នក(មូហាំម៉ាត់)តបថាៈ ពិតប្រាកដណាស់ គឺទាំងអ្នក ជំនាន់មុន និងអ្នកជំនាន់ក្រោយ។(អាយ៉ាត់ទី - 49)
لَمَجْمُوعُونَ إِلَىٰ مِيقَاتِ يَوْمٍ مَعْلُومٍ ﴿٥٠﴾
នឹងត្រូវគេប្រមូលផ្ដុំទាំងអស់នៅពេលមួយនៃថ្ងៃដែលគេ បានកំណត់យ៉ាងច្បាស់(ថ្ងៃបរលោក)។(អាយ៉ាត់ទី - 50)
ثُمَّ إِنَّكُمْ أَيُّهَا الضَّالُّونَ الْمُكَذِّبُونَ ﴿٥١﴾
ក្រោយមក ពិតប្រាកដណាស់ពួកអ្នក ឱពួកវងេ្វង! ពួក ដែលបដិសេធ(នឹងថ្ងៃបរលោក)។(អាយ៉ាត់ទី - 51)
لَآكِلُونَ مِنْ شَجَرٍ مِنْ زَقُّومٍ ﴿٥٢﴾
ពួកអ្នកនឹងស៊ីនូវដើមហ្សឹកគូម។(អាយ៉ាត់ទី - 52)
فَمَالِئُونَ مِنْهَا الْبُطُونَ ﴿٥٣﴾
រហូតទាល់តែពេញពោះអំពីវា។(អាយ៉ាត់ទី - 53)
فَشَارِبُونَ عَلَيْهِ مِنَ الْحَمِيمِ ﴿٥٤﴾
រួចមកពួកអ្នកនឹងផឹកទឹកពុះដ៏សែនក្ដៅ។(អាយ៉ាត់ទី - 54)
فَشَارِبُونَ شُرْبَ الْهِيمِ ﴿٥٥﴾
ហើយពួកអ្នកផឹកដូចសត្វអូដ្ឋដែលសេ្រកឃ្លានបំផុត។ (អាយ៉ាត់ទី - 55)
هَٰذَا نُزُلُهُمْ يَوْمَ الدِّينِ ﴿٥٦﴾
នេះជាការស្វាគមន៍របស់ពួកគេនៅថ្ងៃជំនុំជំរះ។(អាយ៉ាត់ទី - 56)
نَحْنُ خَلَقْنَاكُمْ فَلَوْلَا تُصَدِّقُونَ ﴿٥٧﴾
យើងជាអ្នកដែលបានបង្កើតពួកអ្នក ហេតុអ្វីបានជាពួក អ្នកមិនជឿ(ពីការរស់ឡើងវិញ)?(អាយ៉ាត់ទី - 57)
أَفَرَأَيْتُمْ مَا تُمْنُونَ ﴿٥٨﴾
ដូចេ្នះ ចូរពួកអ្នកប្រាប់យើងអំពីទឹកកាមដែលពួកអ្នក បាញ់ចូលទៅក្នុងស្បូនស្ដ្រីនោះមើល!(អាយ៉ាត់ទី - 58)
أَأَنْتُمْ تَخْلُقُونَهُ أَمْ نَحْنُ الْخَالِقُونَ ﴿٥٩﴾
តើពួកអ្នកជាអ្នកបង្កើតវា(ឱ្យទៅជាមនុស្ស)ឬមួយយើង ជាអ្នកបង្កើត?(អាយ៉ាត់ទី - 59)
نَحْنُ قَدَّرْنَا بَيْنَكُمُ الْمَوْتَ وَمَا نَحْنُ بِمَسْبُوقِينَ ﴿٦٠﴾
យើងបានកំណត់សេចកី្ដស្លាប់រវាងពួកអ្នក ហើយយើងមិន មែនជាអ្នកដែលគ្មានសមត្ថភាពនោះឡើយ។(អាយ៉ាត់ទី - 60)
عَلَىٰ أَنْ نُبَدِّلَ أَمْثَالَكُمْ وَنُنْشِئَكُمْ فِي مَا لَا تَعْلَمُونَ ﴿٦١﴾
ចំពោះការជំនួស(អ្នកផេ្សង)ដូចពួកអ្នក និងបង្កើតពួកអ្នក (សាជាថ្មី)ក្នុងលក្ខណៈមួយផេ្សងទៀតដែលពួកអ្នកមិនដឹង។ (អាយ៉ាត់ទី - 61)
وَلَقَدْ عَلِمْتُمُ النَّشْأَةَ الْأُولَىٰ فَلَوْلَا تَذَكَّرُونَ ﴿٦٢﴾
ហើយជាការពិតណាស់ ពួកអ្នកបានដឹងនូវការបង្កើត ដំបូង។ ដូចេ្នះ ហេតុអ្វីបានជាពួកអ្នកមិននឹកឃើញ?(អាយ៉ាត់ទី - 62)
أَفَرَأَيْتُمْ مَا تَحْرُثُونَ ﴿٦٣﴾
ដូចេ្នះ ចូរពួកអ្នកប្រាប់យើងមកនូវអ្វី(គ្រាប់ពូជ)ដែល ពួកអ្នកដាំនោះ (អាយ៉ាត់ទី - 63)
أَأَنْتُمْ تَزْرَعُونَهُ أَمْ نَحْنُ الزَّارِعُونَ ﴿٦٤﴾
តើពួកអ្នកជាអ្នកបណ្ដុះវា ឬមួយយើងជាអ្នកបណ្ដុះ?(អាយ៉ាត់ទី - 64)
لَوْ نَشَاءُ لَجَعَلْنَاهُ حُطَامًا فَظَلْتُمْ تَفَكَّهُونَ ﴿٦٥﴾
ប្រសិនបើយើងមានចេតនា យើងពិតជានឹងធ្វើវាឱ្យក្លាយ ជាស្ងួតខេ្ទចខ្ទី។ ពេលនោះពួកអ្នកបានក្លាយជាងឿងឆ្ងល់។(អាយ៉ាត់ទី - 65)
إِنَّا لَمُغْرَمُونَ ﴿٦٦﴾
(ដោយនិយាយថា) ពិតប្រាកដណាស់ ពួកយើងគឺនឹងត្រូវ ខាតបង់។(អាយ៉ាត់ទី - 66)
بَلْ نَحْنُ مَحْرُومُونَ ﴿٦٧﴾
ផ្ទុយទៅវិញ ពួកយើងមិនត្រូវបានគេផ្ដល់(លាភសក្ការៈ) ឡើយ។(អាយ៉ាត់ទី - 67)
أَفَرَأَيْتُمُ الْمَاءَ الَّذِي تَشْرَبُونَ ﴿٦٨﴾
ដូចេ្នះ ចូរពួកអ្នកប្រាប់យើងនូវទឹកដែលពួកអ្នកទទួលទាន នោះមក (អាយ៉ាត់ទី - 68)
أَأَنْتُمْ أَنْزَلْتُمُوهُ مِنَ الْمُزْنِ أَمْ نَحْنُ الْمُنْزِلُونَ ﴿٦٩﴾
តើពួកអ្នកបានបញ្ចុះវាពីពពក ឬមួយយើងជាអ្នកបញ្ចុះ?(អាយ៉ាត់ទី - 69)
لَوْ نَشَاءُ جَعَلْنَاهُ أُجَاجًا فَلَوْلَا تَشْكُرُونَ ﴿٧٠﴾
ប្រសិនបើយើងមានចេតនា យើងនឹងធ្វើវាឱ្យក្លាយទៅជា ប្រៃល្វីង។ ដូចេ្នះ ហេតុអ្វីបានជាពួកអ្នកមិនដឹងគុណ?(អាយ៉ាត់ទី - 70)
أَفَرَأَيْتُمُ النَّارَ الَّتِي تُورُونَ ﴿٧١﴾
តើពួកអ្នកមិនឃើញភ្លើងដែលពួកអ្នកបង្កាត់នោះទេឬ? (អាយ៉ាត់ទី - 71)
أَأَنْتُمْ أَنْشَأْتُمْ شَجَرَتَهَا أَمْ نَحْنُ الْمُنْشِئُونَ ﴿٧٢﴾
តើពួកអ្នកបានបង្កើតដើមឈើ(ដើម្បីបង្កាត់)វា ឬមួយ យើងជាអ្នកបង្កើត?(អាយ៉ាត់ទី - 72)
نَحْنُ جَعَلْنَاهَا تَذْكِرَةً وَمَتَاعًا لِلْمُقْوِينَ ﴿٧٣﴾
យើងបានបង្កើតវាជាការរំលឹក(ដល់ពួកអ្នកចំពោះភ្លើងនរក) និងជាប្រយោជន៍សម្រាប់បណ្ដាអ្នកដែលធ្វើដំណើរ។(អាយ៉ាត់ទី - 73)
فَسَبِّحْ بِاسْمِ رَبِّكَ الْعَظِيمِ ﴿٧٤﴾
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងដោយរំលឹកនាម នៃម្ចាស់របស់អ្នកមហាឧត្ដុង្គឧត្ដម។(អាយ៉ាត់ទី - 74)
فَلَا أُقْسِمُ بِمَوَاقِعِ النُّجُومِ ﴿٧٥﴾
ហើយយើងស្បថនឹងកន្លែងគោចរនៃហ្វូងតារាទាំងអស់។(អាយ៉ាត់ទី - 75)
وَإِنَّهُ لَقَسَمٌ لَوْ تَعْلَمُونَ عَظِيمٌ ﴿٧٦﴾
ហើយពិតប្រាកដណាស់ វាគឺជាការស្បថមួយដ៏ធំប្រសិន បើពួកអ្នកដឹង។ (អាយ៉ាត់ទី - 76)
إِنَّهُ لَقُرْآنٌ كَرِيمٌ ﴿٧٧﴾
ពិតប្រាកដណាស់ វាគឺជាគម្ពីរគួរអានដ៏មហាថ្កុំថ្កើង។ (អាយ៉ាត់ទី - 77)
فِي كِتَابٍ مَكْنُونٍ ﴿٧٨﴾
ដែលគេរក្សាទុកនៅក្នុងគម្ពីរ(ឡាវហុលម៉ះហ្វ៊ូស)។(អាយ៉ាត់ទី - 78)
لَا يَمَسُّهُ إِلَّا الْمُطَهَّرُونَ ﴿٧٩﴾
គ្មានអ្នកណាម្នាក់ប៉ះពាល់វាបានឡើយ លើកលែងតែបណ្ដា អ្នកដែលជ្រះស្អាតប៉ុណ្ណោះ។ (អាយ៉ាត់ទី - 79)
تَنْزِيلٌ مِنْ رَبِّ الْعَالَمِينَ ﴿٨٠﴾
ការបញ្ចុះ(គម្ពីរគួរអាន)នេះមកពីម្ចាស់ដែលគ្រប់គ្រងនៃ ពិភពទាំងអស់។(អាយ៉ាត់ទី - 80)
أَفَبِهَٰذَا الْحَدِيثِ أَنْتُمْ مُدْهِنُونَ ﴿٨١﴾
ដូចេ្នះ តើពួកអ្នក(ពួកមូស្ហរីគីន)ហ៊ានបដិសេធនឹងគម្ពីរ គួរអាននេះឬ?(អាយ៉ាត់ទី - 81)
وَتَجْعَلُونَ رِزْقَكُمْ أَنَّكُمْ تُكَذِّبُونَ ﴿٨٢﴾
ហើយពួកអ្នកបានយកលាភសក្ការៈរបស់ពួកអ្នក(ដែល អល់ឡោះប្រទានឱ្យ)ធ្វើជាការប្រឆាំងឬ?(អាយ៉ាត់ទី - 82)
فَلَوْلَا إِذَا بَلَغَتِ الْحُلْقُومَ ﴿٨٣﴾
ហេតុអ្វីបានជាពួកអ្នកមិន(ធ្វើឱ្យជីវិតត្រឡប់មកវិញ) នៅពេលដែលវាបានចេញមកដល់បំពង់ក (អាយ៉ាត់ទី - 83)
وَأَنْتُمْ حِينَئِذٍ تَنْظُرُونَ ﴿٨٤﴾
ខណៈដែលពួកអ្នកកំពុងសម្លឹងមើលនោះ?(អាយ៉ាត់ទី - 84)
وَنَحْنُ أَقْرَبُ إِلَيْهِ مِنْكُمْ وَلَٰكِنْ لَا تُبْصِرُونَ ﴿٨٥﴾
ដោយម៉ាឡាអ៊ីកាត់របស់យើងនៅជិតគេជាងពួកអ្នកទៅ ទៀត ក៏ប៉ុន្ដែពួកអ្នកមើលមិនឃើញឡើយ។ (អាយ៉ាត់ទី - 85)
فَلَوْلَا إِنْ كُنْتُمْ غَيْرَ مَدِينِينَ ﴿٨٦﴾
ដូចេ្នះ ប្រសិនបើពួកអ្នកធ្លាប់គិតថា គ្មានការជំនុំជំរះទេ នោះ ហេតុអ្វីបានជា(អាយ៉ាត់ទី - 86)
تَرْجِعُونَهَا إِنْ كُنْتُمْ صَادِقِينَ ﴿٨٧﴾
ពួកអ្នកមិនធ្វើឱ្យវាចូលទៅក្នុងខ្លួនវិញ ប្រសិនបើពួកអ្នក ជាអ្នកដែលនិយាយពិតនោះ ?(អាយ៉ាត់ទី - 87)
فَأَمَّا إِنْ كَانَ مِنَ الْمُقَرَّبِينَ ﴿٨٨﴾
ហើយប្រសិនបើអ្នកដែលស្លាប់នោះជិតនឹងអល់ឡោះ (អាយ៉ាត់ទី - 88)
فَرَوْحٌ وَرَيْحَانٌ وَجَنَّتُ نَعِيمٍ ﴿٨٩﴾
ក្ដីមេត្ដាករុណា និងលាភសក្ការៈដ៏ល្អប្រពៃ ហើយនិង ឋានសួគ៌ណាអ៊ីម(គឺសម្រាប់ពួកគេ)។ (អាយ៉ាត់ទី - 89)
وَأَمَّا إِنْ كَانَ مِنْ أَصْحَابِ الْيَمِينِ ﴿٩٠﴾
ហើយប្រសិនបើគេ(អ្នកដែលស្លាប់)ស្ថិតក្នុងចំណោមក្រុម (ដែលទទួលបញ្ជីដោយ)ដៃស្ដាំវិញ។(អាយ៉ាត់ទី - 90)
فَسَلَامٌ لَكَ مِنْ أَصْحَابِ الْيَمِينِ ﴿٩١﴾
(មានគេនិយាយទៅកាន់អ្នកនោះថា) សូមសុខសន្ដិភាព កើតមានចំពោះអ្នក ដែលស្ថិតក្នុងចំណោមក្រុម(ដែលទទួលបញ្ជីដោយ)ដៃស្ដាំ។(អាយ៉ាត់ទី - 91)
وَأَمَّا إِنْ كَانَ مِنَ الْمُكَذِّبِينَ الضَّالِّينَ ﴿٩٢﴾
តែប្រសិនបើគេស្ថិតក្នុងចំណោមពួកដែលបដិសេធដែល វងេ្វងវិញនោះ (អាយ៉ាត់ទី - 92)
فَنُزُلٌ مِنْ حَمِيمٍ ﴿٩٣﴾
ការស្វាគមន៍(ចំពោះគេ)គឺទឹកពុះដ៏ក្ដៅបំផុត។(អាយ៉ាត់ទី - 93)
وَتَصْلِيَةُ جَحِيمٍ ﴿٩٤﴾
ហើយត្រូវគេដុតក្នុងភ្លើងនរកជើហ៊ីម។(អាយ៉ាត់ទី - 94)
إِنَّ هَٰذَا لَهُوَ حَقُّ الْيَقِينِ ﴿٩٥﴾
ពិតប្រាកដណាស់ នេះគឺជារឿងពិតយ៉ាងជាក់ច្បាស់។(អាយ៉ាត់ទី - 95)
فَسَبِّحْ بِاسْمِ رَبِّكَ الْعَظِيمِ ﴿٩٦﴾
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងដោយរំលឹកនាម នៃម្ចាស់របស់អ្នកដ៏មហាឧត្ដុង្គឧត្ដម។(អាយ៉ាត់ទី - 96)