111. អាល់ម៉ាស័ទ — المسد
ម៉ាក្កះ • 5 Ayahs
بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ
111 : 1
تَبَّتْ يَدَا أَبِي لَهَبٍ وَتَبَّ ﴿١﴾
ដៃទាំងពីរ(ទង្វើ)របស់អាពូឡាហាប់បានវិនាសអន្ដរាយ ហើយគេក៏វិនាសអន្ដរាយ។(អាយ៉ាត់ទី - 1)
111 : 2
مَا أَغْنَىٰ عَنْهُ مَالُهُ وَمَا كَسَبَ ﴿٢﴾
ទ្រព្យសម្បត្ដិរបស់គេនិងអ្វីៗដែលគេបានសាងកន្លងមក មិនបានផ្ដល់ផលប្រយោជន៍ដល់គេឡើយ។(អាយ៉ាត់ទី - 2)
111 : 3
سَيَصْلَىٰ نَارًا ذَاتَ لَهَبٍ ﴿٣﴾
គេនឹងចូលទៅក្នុងនរកដែលមានអណ្ដាតភ្លើងដ៏សន្ធោ សន្ធៅ។(អាយ៉ាត់ទី - 3)
111 : 4
وَامْرَأَتُهُ حَمَّالَةَ الْحَطَبِ ﴿٤﴾
ហើយភរិយារបស់គេដែលជាអ្នកយកបន្លា(រាយលើផ្លូវ ដើម្បីធ្វើបាបមូហាំម៉ាត់)ក៏ដូច្នោះដែរ។(អាយ៉ាត់ទី - 4)
111 : 5
فِي جِيدِهَا حَبْلٌ مِنْ مَسَدٍ ﴿٥﴾
នៅនឹងករបស់នាងមានខ្សែច្រវ៉ាក់ភ្លើង។(អាយ៉ាត់ទី - 5)