104. អាល់ហូម៉ាស្សះ — الهمزة
ម៉ាក្កះ • 9 Ayahs
بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ
وَيْلٌ لِكُلِّ هُمَزَةٍ لُمَزَةٍ ﴿١﴾
វិនាសអន្ដរាយហើយចំពោះអ្នកនិយាយមួលបង្កាច់ និង អ្នកនិយាយដើមគេ។(អាយ៉ាត់ទី - 1)
الَّذِي جَمَعَ مَالًا وَعَدَّدَهُ ﴿٢﴾
គឺជាអ្នកដែលបានប្រមូលទ្រព្យសម្បត្ដិនិងរាប់ចំនួនរបស់វា(អាយ៉ាត់ទី - 2)
يَحْسَبُ أَنَّ مَالَهُ أَخْلَدَهُ ﴿٣﴾
ដោយគេគិតថា ទ្រព្យសម្បត្ដិរបស់គេពិតជាធ្វើឱ្យគេនៅ គង់វង្សជារៀងហូត។(អាយ៉ាត់ទី - 3)
كَلَّا ۖ لَيُنْبَذَنَّ فِي الْحُطَمَةِ ﴿٤﴾
មិនដូច្នោះទេ! ការពិតគេនឹងត្រូវគេបោះបញ្ចូលទៅក្នុង ហ៊ូ ត ម៉ះ។(អាយ៉ាត់ទី - 4)
وَمَا أَدْرَاكَ مَا الْحُطَمَةُ ﴿٥﴾
តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ហ៊ូ ត ម៉ះជាអ្វីនោះ?(អាយ៉ាត់ទី - 5)
نَارُ اللَّهِ الْمُوقَدَةُ ﴿٦﴾
គឺជាភ្លើងរបស់អល់ឡោះដែលបានបង្កាត់ទុក(នៅក្នុង នរក)(អាយ៉ាត់ទី - 6)
الَّتِي تَطَّلِعُ عَلَى الْأَفْئِدَةِ ﴿٧﴾
ដែលវាឆាបឆេះរាលដល់បេះដូង។(អាយ៉ាត់ទី - 7)
إِنَّهَا عَلَيْهِمْ مُؤْصَدَةٌ ﴿٨﴾
ពិតប្រាកដណាស់ នរកនោះត្រូវបានបិទជិត ដើម្បីកុំឱ្យ ពួកគេចេញ។(អាយ៉ាត់ទី - 8)
فِي عَمَدٍ مُمَدَّدَةٍ ﴿٩﴾
ត្រូវបានចងភ្ជាប់នឹងសសរដ៏វែង។(អាយ៉ាត់ទី - 9)