100. អាល់អាទីយ៉ាត — العاديات
ម៉ាក្កះ • 11 Ayahs
بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ
وَالْعَادِيَاتِ ضَبْحًا ﴿١﴾
អល់ឡោះស្បថនឹងសត្វសេះទាំងឡាយដែលរត់ទាំងដង្ហក់ នៅក្នុងសមរភូមិ។ (អាយ៉ាត់ទី - 1)
فَالْمُورِيَاتِ قَدْحًا ﴿٢﴾
និងសត្វសេះដែលរត់យ៉ាងលឿនចេញផ្កាភ្លើងតាមក្រចក របស់វា។(អាយ៉ាត់ទី - 2)
فَالْمُغِيرَاتِ صُبْحًا ﴿٣﴾
និងសត្វសេះដែលវាបោលសម្រុកទៅខ្មាំងសត្រូវទាំងព្រឹក ព្រលឹម។(អាយ៉ាត់ទី - 3)
فَأَثَرْنَ بِهِ نَقْعًا ﴿٤﴾
ហើយពួកវាធ្វើឱ្យធូលីហុយទ្រលោមនៅចំពោះមុខពួក សត្រូវ ។(អាយ៉ាត់ទី - 4)
فَوَسَطْنَ بِهِ جَمْعًا ﴿٥﴾
ហើយពួកវាសម្រុកចូលទៅកណ្ដាលហ្វូងសត្រូវ ។(អាយ៉ាត់ទី - 5)
إِنَّ الْإِنْسَانَ لِرَبِّهِ لَكَنُودٌ ﴿٦﴾
ពិតប្រាកដណាស់ មនុស្សលោកគឺរមិលគុណចំពោះម្ចាស់ របស់គេ។(អាយ៉ាត់ទី - 6)
وَإِنَّهُ عَلَىٰ ذَٰلِكَ لَشَهِيدٌ ﴿٧﴾
ហើយពិតប្រាកដណាស់ គេគឺជាសាក្សីលើរឿងនោះ(អាយ៉ាត់ទី - 7)
وَإِنَّهُ لِحُبِّ الْخَيْرِ لَشَدِيدٌ ﴿٨﴾
ពីព្រោះគេ គឺជាមនុស្សដែលស្រឡាញ់ទ្រព្យសម្បត្ដិយ៉ាង ខ្លាំង។(អាយ៉ាត់ទី - 8)
أَفَلَا يَعْلَمُ إِذَا بُعْثِرَ مَا فِي الْقُبُورِ ﴿٩﴾
ដូចេ្នះ តើគេមិនដឹងទេឬថា នៅពេលដែលអ្វីៗនៅក្នុងផ្នូរ ត្រូវគេបពោ្ចញមក(ដើម្បីជំនុំជំរះ)?(អាយ៉ាត់ទី - 9)
وَحُصِّلَ مَا فِي الصُّدُورِ ﴿١٠﴾
និងអ្វីដែលមាននៅក្នុងចិត្ដ(របស់មនុស្ស)នឹងត្រូវគេ លាតត្រដាងឱ្យឃើញយ៉ាងច្បាស់នោះ ?(អាយ៉ាត់ទី - 10)
إِنَّ رَبَّهُمْ بِهِمْ يَوْمَئِذٍ لَخَبِيرٌ ﴿١١﴾
ពិតប្រាកដណាស់ នៅថ្ងៃនោះម្ចាស់របស់ពួកគេដឹងបំផុត ចំពោះរឿងរ៉ាវរបស់ពួកគេ។(អាយ៉ាត់ទី - 11)