Thursday, 26 November 2026 ព្រះរាជាណាចក្រកម្ពុជា
គម្ពីរគួរអានដ៏បរិសុទ្ធ — អារ៉ាប់ និងខ្មែរ

75. អាល់គីយ៉ាម៉ះ — القيامة

ម៉ាក្កះ • 40 អាយ៉ាត់

بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ

75 : 1

لَا أُقْسِمُ بِيَوْمِ الْقِيَامَةِ ﴿١﴾

យើង(អល់ឡោះ)ស្បថនឹងថ្ងៃបរលោក។(អាយ៉ាត់ទី - 1)

75 : 2

وَلَا أُقْسِمُ بِالنَّفْسِ اللَّوَّامَةِ ﴿٢﴾

ហើយយើងស្បថនឹងជីវិត(អ្នកមានជំនឿ)ដែលមានការ សោកស្ដាយចំពោះខ្លួនឯង។(អាយ៉ាត់ទី - 2)

75 : 3

أَيَحْسَبُ الْإِنْسَانُ أَلَّنْ نَجْمَعَ عِظَامَهُ ﴿٣﴾

តើមនុស្សលោក(អ្នកដែលគ្មានជំនឿ)នឹកស្មានថា យើង គ្មានលទ្ធភាពប្រមូលឆ្អឹងរបស់គេឬ? (អាយ៉ាត់ទី - 3)

75 : 4

بَلَىٰ قَادِرِينَ عَلَىٰ أَنْ نُسَوِّيَ بَنَانَهُ ﴿٤﴾

មិនដូច្នោះទេ! តាមពិតយើងជាអ្នកមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបសន្លាក់ឆ្អឹង ម្រាមដៃ ម្រាមជើងរបស់គេឱ្យមានលក្ខណៈ ពេញលេញដូចដើមវិញ។(អាយ៉ាត់ទី - 4)

75 : 5

بَلْ يُرِيدُ الْإِنْسَانُ لِيَفْجُرَ أَمَامَهُ ﴿٥﴾

ផ្ទុយទៅវិញ មនុស្សលោកនៅតែមានបំណងចង់ប្រព្រឹត្ដ បាបកម្មដដែល(អាយ៉ាត់ទី - 5)

75 : 6

يَسْأَلُ أَيَّانَ يَوْمُ الْقِيَامَةِ ﴿٦﴾

ដោយគេសួរថាៈ តើថ្ងៃបរលោកនឹងកើតឡើងនៅ ពេលណា?(អាយ៉ាត់ទី - 6)

75 : 7

فَإِذَا بَرِقَ الْبَصَرُ ﴿٧﴾

នៅពេលដែលភ្នែកស្រឡាំងកាំង(ដោយសារស្ថាន ភាពថ្ងៃបរលោក)(អាយ៉ាត់ទី - 7)

75 : 8

وَخَسَفَ الْقَمَرُ ﴿٨﴾

និងព្រះច័ន្ទបាត់ពន្លឺ(អាយ៉ាត់ទី - 8)

75 : 9

وَجُمِعَ الشَّمْسُ وَالْقَمَرُ ﴿٩﴾

ហើយព្រះអាទិត្យនិងព្រះច័ន្ទត្រូវបានគេប្រមូល(អាយ៉ាត់ទី - 9)

75 : 10

يَقُولُ الْإِنْسَانُ يَوْمَئِذٍ أَيْنَ الْمَفَرُّ ﴿١٠﴾

ថ្ងៃនោះមនុស្សលោកនឹងនិយាយថាៈ តើពួកយើងត្រូវ រត់ទៅទីណា ?(អាយ៉ាត់ទី - 10)

75 : 11

كَلَّا لَا وَزَرَ ﴿١١﴾

ទេ! គ្មានកន្លែងរត់ឡើយ។(អាយ៉ាត់ទី - 11)

75 : 12

إِلَىٰ رَبِّكَ يَوْمَئِذٍ الْمُسْتَقَرُّ ﴿١٢﴾

កន្លែងវិលត្រឡប់នៅថ្ងៃនោះមានតែឆ្ពោះទៅកាន់ម្ចាស់ របស់អ្នកប៉ុណ្ណោះ។ (អាយ៉ាត់ទី - 12)

75 : 13

يُنَبَّأُ الْإِنْسَانُ يَوْمَئِذٍ بِمَا قَدَّمَ وَأَخَّرَ ﴿١٣﴾

នៅថ្ងៃនោះមនុស្សលោកត្រូវគេប្រាប់នូវអ្វីដែលគេបាន ប្រព្រឹត្ដកន្លងមក និងអ្វីដែលគេមិនបានប្រព្រឹត្ដ។ (អាយ៉ាត់ទី - 13)

75 : 14

بَلِ الْإِنْسَانُ عَلَىٰ نَفْسِهِ بَصِيرَةٌ ﴿١٤﴾

ផ្ទុយទៅវិញ មនុស្សលោកគឺជាអ្នកធ្វើសាក្សីលើខួ្លនឯង។ (អាយ៉ាត់ទី - 14)

75 : 15

وَلَوْ أَلْقَىٰ مَعَاذِيرَهُ ﴿١٥﴾

ហើយទោះបីជាគេបាននាំមកនូវការដោះសារបស់គេយ៉ាង ណាក៏ដោយ(ក៏គ្មានប្រយោជន៍អ្វីដល់គេដែរ)។(អាយ៉ាត់ទី - 15)

75 : 16

لَا تُحَرِّكْ بِهِ لِسَانَكَ لِتَعْجَلَ بِهِ ﴿١٦﴾

ចូរអ្នក(មូហាំម៉ាត់)កុំកម្រើកអណ្ដាតរបស់អ្នកចំពោះ ការសូត្រវា ព្រោះតែប្រញាប់ទនេ្ទញវាឱ្យសោះ។ (អាយ៉ាត់ទី - 16)

75 : 17

إِنَّ عَلَيْنَا جَمْعَهُ وَقُرْآنَهُ ﴿١٧﴾

ពិតប្រាកដណាស់ យើងជាអ្នកទទួលខុសត្រូវថែរក្សាវា (នៅក្នុងចិត្ដរបស់អ្នក) ហើយឱ្យអ្នកស្ទាត់ជំនាញក្នុងការសូត្រវា។(អាយ៉ាត់ទី - 17)

75 : 18

فَإِذَا قَرَأْنَاهُ فَاتَّبِعْ قُرْآنَهُ ﴿١٨﴾

ដូចេ្នះ នៅពេលដែលយើងបានសូត្រវា(តាមរយៈជីព្រីល) ចូរអ្នកត្រាប់តាមការសូត្ររបស់វាចុះ។(អាយ៉ាត់ទី - 18)

75 : 19

ثُمَّ إِنَّ عَلَيْنَا بَيَانَهُ ﴿١٩﴾

បន្ទាប់មក ពិតប្រាកដណាស់ យើងជាអ្នកទទួលខុសត្រូវ ក្នុងការបំភ្លឺវា។(អាយ៉ាត់ទី - 19)

75 : 20

كَلَّا بَلْ تُحِبُّونَ الْعَاجِلَةَ ﴿٢٠﴾

ទេ! ផ្ទុយទៅវិញ ពួកអ្នកស្រឡាញ់ចូលចិត្ដការរស់នៅក្នុង លោកិយ (អាយ៉ាត់ទី - 20)

75 : 21

وَتَذَرُونَ الْآخِرَةَ ﴿٢١﴾

ហើយពួកអ្នកបោះបង់ថ្ងៃបរលោក។(អាយ៉ាត់ទី - 21)

75 : 22

وُجُوهٌ يَوْمَئِذٍ نَاضِرَةٌ ﴿٢٢﴾

វង់ភ័ក្ដ្រ(អ្នកដែលមានជំនឿ)នៅថ្ងៃនោះគឺមានពន្លឺចែង ចាំង(អាយ៉ាត់ទី - 22)

75 : 23

إِلَىٰ رَبِّهَا نَاظِرَةٌ ﴿٢٣﴾

ដោយបានមើលទៅកាន់ម្ចាស់របស់ពួកគេ ។ (អាយ៉ាត់ទី - 23)

75 : 24

وَوُجُوهٌ يَوْمَئِذٍ بَاسِرَةٌ ﴿٢٤﴾

រីឯមុខ(អ្នកដែលគ្មានជំនឿ)នៅថ្ងៃនោះគឺក្រញូវ(អាយ៉ាត់ទី - 24)

75 : 25

تَظُنُّ أَنْ يُفْعَلَ بِهَا فَاقِرَةٌ ﴿٢٥﴾

ដោយពួកគេគិតយ៉ាងច្បាស់ថា គេនឹងធ្វើទារុណកម្មពួកគេ យ៉ាងធ្ងន់ធ្ងរ។(អាយ៉ាត់ទី - 25)

75 : 26

كَلَّا إِذَا بَلَغَتِ التَّرَاقِيَ ﴿٢٦﴾

មិនដូច្នោះទេ! នៅពេលដែលវា(ដង្ហើម)បានមកដល់ បំពង់ក។(អាយ៉ាត់ទី - 26)

75 : 27

وَقِيلَ مَنْ ۜ رَاقٍ ﴿٢٧﴾

ហើយមានគេនិយាយថាៈ តើអ្នកណាជាអ្នកព្យាបាល (ឱ្យរួចផុតពីសេចក្ដីស្លាប់បាន)?(អាយ៉ាត់ទី - 27)

75 : 28

وَظَنَّ أَنَّهُ الْفِرَاقُ ﴿٢٨﴾

ហើយគេបានជឿយ៉ាងច្បាស់ថាៈ គេពិតជាលាចាកពី លោកិយជាមិនខាន។(អាយ៉ាត់ទី - 28)

75 : 29

وَالْتَفَّتِ السَّاقُ بِالسَّاقِ ﴿٢٩﴾

ហើយកំភួនជើងឆេ្វងបានចងភ្ជាប់នឹងកំភួនជើងស្ដាំ។(អាយ៉ាត់ទី - 29)

75 : 30

إِلَىٰ رَبِّكَ يَوْمَئِذٍ الْمَسَاقُ ﴿٣٠﴾

កន្លែងវិលត្រឡប់នៅថ្ងៃនោះ គឺឆ្ពោះទៅកាន់ម្ចាស់ របស់អ្នក។ (អាយ៉ាត់ទី - 30)

75 : 31

فَلَا صَدَّقَ وَلَا صَلَّىٰ ﴿٣١﴾

ហើយគេមិនបានជឿ(លើអ្នកនាំសារ និងគម្ពីរគួរអាន) និងមិនបានសឡាតឡើយ។ (អាយ៉ាត់ទី - 31)

75 : 32

وَلَٰكِنْ كَذَّبَ وَتَوَلَّىٰ ﴿٣٢﴾

ក៏ប៉ុន្ដែគេបានបដិសេធ និងបានបែរចេញ(ពីការពិត)។ (អាយ៉ាត់ទី - 32)

75 : 33

ثُمَّ ذَهَبَ إِلَىٰ أَهْلِهِ يَتَمَطَّىٰ ﴿٣٣﴾

បន្ទាប់មក គេបានទៅជួបជុំគ្រួសាររបស់គេដោយ អួតអាង។(អាយ៉ាត់ទី - 33)

75 : 34

أَوْلَىٰ لَكَ فَأَوْلَىٰ ﴿٣٤﴾

វិនាសអន្ដរាយហើយអ្នក(អ្នកគ្មានជំនឿ) ហើយក៏វិនាស អន្ដរាយទៀត។(អាយ៉ាត់ទី - 34)

75 : 35

ثُمَّ أَوْلَىٰ لَكَ فَأَوْلَىٰ ﴿٣٥﴾

បន្ទាប់មក វិនាសអន្ដរាយហើយអ្នក(អ្នកគ្មានជំនឿ) ហើយក៏វិនាសអន្ដរាយទៀត។(អាយ៉ាត់ទី - 35)

75 : 36

أَيَحْسَبُ الْإِنْسَانُ أَنْ يُتْرَكَ سُدًى ﴿٣٦﴾

តើមនុស្សលោកនឹកស្មានថាៈ គេបោះបង់ចោលដោយ មិនអើពើឬ? (អាយ៉ាត់ទី - 36)

75 : 37

أَلَمْ يَكُ نُطْفَةً مِنْ مَنِيٍّ يُمْنَىٰ ﴿٣٧﴾

តើគេមិនបង្កើតមនុស្សលោកអំពីមួយតំណក់ទឹកកាម ដែលគេបានបញ្ចូលទៅក្នុងស្បូនទេឬ?(អាយ៉ាត់ទី - 37)

75 : 38

ثُمَّ كَانَ عَلَقَةً فَخَلَقَ فَسَوَّىٰ ﴿٣٨﴾

បន្ទាប់មកគេក៏ក្លាយទៅជាដុំឈាម ហើយទ្រង់បានបង្កើត វា រួចក៏ធ្វើឱ្យមានរូបរាងពេញលក្ខណៈ។ (អាយ៉ាត់ទី - 38)

75 : 39

فَجَعَلَ مِنْهُ الزَّوْجَيْنِ الذَّكَرَ وَالْأُنْثَىٰ ﴿٣٩﴾

ក្រោយមកទ្រង់បានបង្កើតអំពីវាជាគូៗមានប្រុសនិងស្រី។(អាយ៉ាត់ទី - 39)

75 : 40

أَلَيْسَ ذَٰلِكَ بِقَادِرٍ عَلَىٰ أَنْ يُحْيِيَ الْمَوْتَىٰ ﴿٤٠﴾

តើនោះមិនមែនជាអ្នកដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុង ការធ្វើឱ្យមនុស្សស្លាប់រស់ឡើងវិញទេឬ? (អាយ៉ាត់ទី - 40)

← Surah 74 Surah 76 →