Thursday, 26 November 2026 ព្រះរាជាណាចក្រកម្ពុជា
គម្ពីរគួរអានដ៏បរិសុទ្ធ — អារ៉ាប់ និងខ្មែរ

93. អាទ់ទូហា — الضحى

ម៉ាក្កះ • 11 អាយ៉ាត់

بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ

93 : 1

وَالضُّحَىٰ ﴿١﴾

អល់ឡោះស្បថនឹងពេលព្រឹក។(អាយ៉ាត់ទី - 1)

93 : 2

وَاللَّيْلِ إِذَا سَجَىٰ ﴿٢﴾

និងពេលយប់ នៅពេលដែលវាងងឹត។(អាយ៉ាត់ទី - 2)

93 : 3

مَا وَدَّعَكَ رَبُّكَ وَمَا قَلَىٰ ﴿٣﴾

ម្ចាស់របស់អ្នក(ឱមូហាំម៉ាត់) មិនបានបោះបង់អ្នក និង មិនបានស្អប់ខ្ពើមអ្នកឡើយ។(អាយ៉ាត់ទី - 3)

93 : 4

وَلَلْآخِرَةُ خَيْرٌ لَكَ مِنَ الْأُولَىٰ ﴿٤﴾

ជាការពិតណាស់ ថ្ងៃបរលោកប្រសើរសម្រាប់អ្នកជាងលោកិយនេះទៅទៀត។(អាយ៉ាត់ទី - 4)

93 : 5

وَلَسَوْفَ يُعْطِيكَ رَبُّكَ فَتَرْضَىٰ ﴿٥﴾

ហើយម្ចាស់របស់អ្នកពិតជានឹងប្រទាន(នៀកម៉ាត់)ឱ្យ អ្នក។ ហើយអ្នកប្រាកដជានឹងពេញចិត្ដជាមិនខាន។(អាយ៉ាត់ទី - 5)

93 : 6

أَلَمْ يَجِدْكَ يَتِيمًا فَآوَىٰ ﴿٦﴾

តើទ្រង់មិនបានឃើញអ្នក(មូហាំម៉ាត់)ជាកូនកំព្រា និងបាន ថែរក្សាអ្នកទេឬ?(អាយ៉ាត់ទី - 6)

93 : 7

وَوَجَدَكَ ضَالًّا فَهَدَىٰ ﴿٧﴾

ហើយទ្រង់បានឃើញអ្នកវងេ្វង រួចទ្រង់បានចង្អុលបង្ហាញ ផ្លូវដល់អ្នកទេឬ?(អាយ៉ាត់ទី - 7)

93 : 8

وَوَجَدَكَ عَائِلًا فَأَغْنَىٰ ﴿٨﴾

ហើយទ្រង់បានឃើញអ្នកជាអ្នកក្រ រួចទ្រង់បានធ្វើឱ្យអ្នក មានបានទេឬ?(អាយ៉ាត់ទី - 8)

93 : 9

فَأَمَّا الْيَتِيمَ فَلَا تَقْهَرْ ﴿٩﴾

ដូចេ្នះ ចូរអ្នកកុំកៀបសង្កត់ចំពោះកូនកំព្រាឱ្យសោះ។(អាយ៉ាត់ទី - 9)

93 : 10

وَأَمَّا السَّائِلَ فَلَا تَنْهَرْ ﴿١٠﴾

ហើយចូរអ្នកកុំគំហកចំពោះអ្នកសុំទានឱ្យសោះ។(អាយ៉ាត់ទី - 10)

93 : 11

وَأَمَّا بِنِعْمَةِ رَبِّكَ فَحَدِّثْ ﴿١١﴾

រីឯនៀកម៉ាត់ដែលម្ចាស់របស់អ្នកបានប្រទានឱ្យនោះ ចូរអ្នករៀបរាប់(ដឹងគុណ)។(អាយ៉ាត់ទី - 11)

← Surah 92 Surah 94 →