Thursday, 26 November 2026 ព្រះរាជាណាចក្រកម្ពុជា
គម្ពីរគួរអានដ៏បរិសុទ្ធ — អារ៉ាប់ និងខ្មែរ

79. អាន់ណាហ្សីអាត — النازعات

ម៉ាក្កះ • 46 អាយ៉ាត់

بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ

79 : 1

وَالنَّازِعَاتِ غَرْقًا ﴿١﴾

អល់ឡោះស្បថនឹងម៉ាឡាអ៊ីកាត់ដែលដកយកជីវិតពួក ដែលគ្មានជំនឿដោយឃោរឃៅ។ (អាយ៉ាត់ទី - 1)

79 : 2

وَالنَّاشِطَاتِ نَشْطًا ﴿٢﴾

និងម៉ាឡាអ៊ីកាត់ដែលដកយកជីវិតអ្នកមានជំនឿដោយ ថ្នមៗ។(អាយ៉ាត់ទី - 2)

79 : 3

وَالسَّابِحَاتِ سَبْحًا ﴿٣﴾

និងម៉ាឡាអ៊ីកាត់ដែលចុះពីលើមេឃយ៉ាងលឿន។ (អាយ៉ាត់ទី - 3)

79 : 4

فَالسَّابِقَاتِ سَبْقًا ﴿٤﴾

និងម៉ាឡាអ៊ីកាត់ដែលដណ្ដ្ដើមគ្នានាំព្រលឹងអ្នកមានជំនឿ ឆ្ពោះទៅកាន់ឋានសួគ៌។(អាយ៉ាត់ទី - 4)

79 : 5

فَالْمُدَبِّرَاتِ أَمْرًا ﴿٥﴾

និងម៉ាឡាអ៊ីកាត់ដែលរៀបចំបទបញ្ជារបស់អល់ឡោះ។(អាយ៉ាត់ទី - 5)

79 : 6

يَوْمَ تَرْجُفُ الرَّاجِفَةُ ﴿٦﴾

នៅថ្ងៃដែល(មានការផ្លុំត្រែលើកទីមួយ)ផែនដីនិងភ្នំ ទាំងឡាយរញ្ជួយយ៉ាងខ្លាំង(អ្វីៗទាំងអស់ត្រូវវិនាសអន្ដរាយ)។(អាយ៉ាត់ទី - 6)

79 : 7

تَتْبَعُهَا الرَّادِفَةُ ﴿٧﴾

ការផ្លុំត្រែលើកទីពីរកើតមានឡើង បន្ទាប់ពីលើកទីមួយ (អ្វីៗទាំងអស់ត្រូវរស់ឡើងវិញ)។ (អាយ៉ាត់ទី - 7)

79 : 8

قُلُوبٌ يَوْمَئِذٍ وَاجِفَةٌ ﴿٨﴾

នៅថ្ងៃនោះ ដួងចិត្ដ(របស់ពួកគ្មានជំនឿ)ភ័យញាប់ញ័រ។(អាយ៉ាត់ទី - 8)

79 : 9

أَبْصَارُهَا خَاشِعَةٌ ﴿٩﴾

កែវភ្នែករបស់ពួកគេទម្លាក់ចុះដោយសារការភ័យខ្លាច។(អាយ៉ាត់ទី - 9)

79 : 10

يَقُولُونَ أَإِنَّا لَمَرْدُودُونَ فِي الْحَافِرَةِ ﴿١٠﴾

ពួកគេ(ពួកគ្មានជំនឿ)និយាយថាៈ តើពួកយើងពិតជា ត្រូវបានគេបញ្ជូនទៅកាន់ជីវិតដើម(របស់ពួកយើង)វិញឬ? (អាយ៉ាត់ទី - 10)

79 : 11

أَإِذَا كُنَّا عِظَامًا نَخِرَةً ﴿١١﴾

តើ(គេពិតជាបញ្ជូនទៅកាន់ជីវិតដើមរបស់ពួកយើងវិញ ឬ) នៅពេលដែលពួកយើងបានក្លាយជាឆ្អឹងពុកផុយហើយនោះ ? (អាយ៉ាត់ទី - 11)

79 : 12

قَالُوا تِلْكَ إِذًا كَرَّةٌ خَاسِرَةٌ ﴿١٢﴾

ពួកគេបាននិយាយទៀតថាៈ ប្រសិនបើដូច្នោះមែននោះ គឺជាការវិលត្រឡប់ដ៏ខាតបង់។(អាយ៉ាត់ទី - 12)

79 : 13

فَإِنَّمَا هِيَ زَجْرَةٌ وَاحِدَةٌ ﴿١٣﴾

ពិតប្រាកដណាស់ វាគ្រាន់តែជាការផ្លុំត្រែ(លើកទីពីរ) មួយដងប៉ុណ្ណោះ។(អាយ៉ាត់ទី - 13)

79 : 14

فَإِذَا هُمْ بِالسَّاهِرَةِ ﴿١٤﴾

ពេលនោះស្រាប់តែពួកគេរស់ឡើងវិញពាសពេញផែនដី។(អាយ៉ាត់ទី - 14)

79 : 15

هَلْ أَتَاكَ حَدِيثُ مُوسَىٰ ﴿١٥﴾

រឿងរបស់មូសាពិតជាបានមកដល់អ្នក(មូហាំម៉ាត់) រួចហើយ ។(អាយ៉ាត់ទី - 15)

79 : 16

إِذْ نَادَاهُ رَبُّهُ بِالْوَادِ الْمُقَدَّسِ طُوًى ﴿١٦﴾

នៅពេលដែលម្ចាស់របស់គេហៅគេនៅឯជ្រលងភ្នំទូវ៉ា ដ៏ពិសិដ្ឋ។(អាយ៉ាត់ទី - 16)

79 : 17

اذْهَبْ إِلَىٰ فِرْعَوْنَ إِنَّهُ طَغَىٰ ﴿١٧﴾

ចូរអ្នក(មូសា)ទៅកាន់ហ្វៀរអោនចុះ ពិតប្រាកដណាស់ គេជាអ្នកបំពាន។(អាយ៉ាត់ទី - 17)

79 : 18

فَقُلْ هَلْ لَكَ إِلَىٰ أَنْ تَزَكَّىٰ ﴿١٨﴾

ចូរអ្នកនិយាយ(ទៅកាន់ហ្វៀរអោន)ថាៈ តើអ្នកចង់មាន ភាពជ្រះស្អាតដែរឬទេ?(អាយ៉ាត់ទី - 18)

79 : 19

وَأَهْدِيَكَ إِلَىٰ رَبِّكَ فَتَخْشَىٰ ﴿١٩﴾

ហើយចង់ឱ្យខ្ញុំណែនាំអ្នកទៅកាន់ម្ចាស់របស់អ្នក (អល់ឡោះ) រួចអ្នកនឹងកោតខ្លាចទ្រង់ដែរឬទេ?(អាយ៉ាត់ទី - 19)

79 : 20

فَأَرَاهُ الْآيَةَ الْكُبْرَىٰ ﴿٢٠﴾

ពេលនោះ មូសាបានបង្ហាញឱ្យហ្វៀរអោនឃើញនូវ មុជីហ្សាត់មួយដ៏ធំ។(អាយ៉ាត់ទី - 20)

79 : 21

فَكَذَّبَ وَعَصَىٰ ﴿٢١﴾

តែគេបែរជាបានបដិសេធ និងបានប្រឆាំងទៅវិញ។(អាយ៉ាត់ទី - 21)

79 : 22

ثُمَّ أَدْبَرَ يَسْعَىٰ ﴿٢٢﴾

បន្ទាប់មក គេបានបែរខ្នងដោយព្យាយាមរកល្បិចកល ប្រឆាំងនឹងមូសា។ (អាយ៉ាត់ទី - 22)

79 : 23

فَحَشَرَ فَنَادَىٰ ﴿٢٣﴾

រួចគេបានប្រមូល(ប្រជារាស្ដ្ររបស់គេ) ហើយគេបាន ស្រែកប្រកាស។(អាយ៉ាត់ទី - 23)

79 : 24

فَقَالَ أَنَا رَبُّكُمُ الْأَعْلَىٰ ﴿٢٤﴾

និងបាននិយាយថាៈ យើងគឺជាម្ចាស់ដ៏ខ្ពង់ខ្ពស់របស់ពួកអ្នក។(អាយ៉ាត់ទី - 24)

79 : 25

فَأَخَذَهُ اللَّهُ نَكَالَ الْآخِرَةِ وَالْأُولَىٰ ﴿٢٥﴾

ដូចេ្នះ អល់ឡោះបានដាក់ទណ្ឌកម្មគេទាំងនៅក្នុង លោកិយ និងបរលោក។(អាយ៉ាត់ទី - 25)

79 : 26

إِنَّ فِي ذَٰلِكَ لَعِبْرَةً لِمَنْ يَخْشَىٰ ﴿٢٦﴾

ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាមេរៀនមួយ សម្រាប់អ្នកណាដែលកោតខ្លាចអល់ឡោះ។(អាយ៉ាត់ទី - 26)

79 : 27

أَأَنْتُمْ أَشَدُّ خَلْقًا أَمِ السَّمَاءُ ۚ بَنَاهَا ﴿٢٧﴾

តើការបង្កើតពួកអ្នក(ឱ្យរស់ឡើងវិញសាជាថ្មី)លំបាក ឬក៏មេឃដែលយើងបានបង្កើតវារួចលំបាកជាង? (អាយ៉ាត់ទី - 27)

79 : 28

رَفَعَ سَمْكَهَا فَسَوَّاهَا ﴿٢٨﴾

ទ្រង់បានលើកទ្រង់ទ្រាយរបស់វាឱ្យខ្ពស់ និងបានធ្វើឱ្យវារាបស្មើ។(អាយ៉ាត់ទី - 28)

79 : 29

وَأَغْطَشَ لَيْلَهَا وَأَخْرَجَ ضُحَاهَا ﴿٢٩﴾

ហើយទ្រង់បានធ្វើឱ្យរាត្រីកាលរបស់វាងងឹត ហើយទ្រង់ ក៏បានបពោ្ចញពន្លឺរបស់វាមកវិញដែរនៅពេលថ្ងៃ។ (អាយ៉ាត់ទី - 29)

79 : 30

وَالْأَرْضَ بَعْدَ ذَٰلِكَ دَحَاهَا ﴿٣٠﴾

ក្រោយពីនោះមក ទ្រង់បានធ្វើឱ្យផែនដីរាបស្មើ។(អាយ៉ាត់ទី - 30)

79 : 31

أَخْرَجَ مِنْهَا مَاءَهَا وَمَرْعَاهَا ﴿٣١﴾

ទ្រង់បានបពោ្ចញពីដីនូវទឹករបស់វា និងរុក្ខជាតិរបស់វា។(អាយ៉ាត់ទី - 31)

79 : 32

وَالْجِبَالَ أَرْسَاهَا ﴿٣٢﴾

ហើយទ្រង់បានបង្កើតភ្នំជាស្នឹងដ៏រឹងមាំ(អាយ៉ាត់ទី - 32)

79 : 33

مَتَاعًا لَكُمْ وَلِأَنْعَامِكُمْ ﴿٣٣﴾

ដើម្បីជាផលប្រយោជន៍សម្រាប់ពួកអ្នក និងសត្វពាហនៈ របស់ពួកអ្នក។(អាយ៉ាត់ទី - 33)

79 : 34

فَإِذَا جَاءَتِ الطَّامَّةُ الْكُبْرَىٰ ﴿٣٤﴾

តែនៅពេលដែលគ្រោះមហន្ដរាយដ៏ធំបានមកដល់(ថ្ងៃ បរលោក)។(អាយ៉ាត់ទី - 34)

79 : 35

يَوْمَ يَتَذَكَّرُ الْإِنْسَانُ مَا سَعَىٰ ﴿٣٥﴾

ថ្ងៃនោះមនុស្សលោកនឹងនឹកឃើញនូវអី្វដែលខួ្លនបាន សាងកន្លងមក។(អាយ៉ាត់ទី - 35)

79 : 36

وَبُرِّزَتِ الْجَحِيمُ لِمَنْ يَرَىٰ ﴿٣٦﴾

ហើយភ្លើងនរកជើហ៊ីមនឹងត្រូវបានគេបង្ហាញឱ្យឃើញ យ៉ាងច្បាស់ចំពោះអ្នកណាដែលមើលឃើញ។ (អាយ៉ាត់ទី - 36)

79 : 37

فَأَمَّا مَنْ طَغَىٰ ﴿٣٧﴾

ចំណែកឯអ្នកណាដែលបានបំពាន (អាយ៉ាត់ទី - 37)

79 : 38

وَآثَرَ الْحَيَاةَ الدُّنْيَا ﴿٣٨﴾

និងស្រឡាញ់ចូលចិត្ដការរស់នៅក្នុងលោកិយ(ជាងថ្ងៃ បរលោក)នោះ(អាយ៉ាត់ទី - 38)

79 : 39

فَإِنَّ الْجَحِيمَ هِيَ الْمَأْوَىٰ ﴿٣٩﴾

ពិតប្រាកដណាស់ នរកជើហ៊ីមគឺជាទីលំនៅរបស់គេ។(អាយ៉ាត់ទី - 39)

79 : 40

وَأَمَّا مَنْ خَافَ مَقَامَ رَبِّهِ وَنَهَى النَّفْسَ عَنِ الْهَوَىٰ ﴿٤٠﴾

រីឯអ្នកណាដែលកោតខ្លាចការឈរនៅចំពោះមុខម្ចាស់ របស់គេ និងបានហាមឃាត់ខ្លួនពីការភ្លើតភ្លើននោះ(អាយ៉ាត់ទី - 40)

79 : 41

فَإِنَّ الْجَنَّةَ هِيَ الْمَأْوَىٰ ﴿٤١﴾

ពិតប្រាកដណាស់ ឋានសួគ៌គឺជាទីលំនៅរបស់គេ។(អាយ៉ាត់ទី - 41)

79 : 42

يَسْأَلُونَكَ عَنِ السَّاعَةِ أَيَّانَ مُرْسَاهَا ﴿٤٢﴾

ពួកគេ(ពួកមូស្ហរីគីន)នឹងសួរអ្នក(មូហាំម៉ាត់)អំពីថ្ងៃ បរលោកថាៈ តើវានឹងកើតឡើងនៅពេលណា?(អាយ៉ាត់ទី - 42)

79 : 43

فِيمَ أَنْتَ مِنْ ذِكْرَاهَا ﴿٤٣﴾

អ្នកមិនមែនជាអ្នកដឹងអំពីពេលវេលារបស់វាឡើយ។ (អាយ៉ាត់ទី - 43)

79 : 44

إِلَىٰ رَبِّكَ مُنْتَهَاهَا ﴿٤٤﴾

ទីបពា្ចប់របស់វា គឺមានតែម្ចាស់របស់អ្នកទេដែលដឹង។ (អាយ៉ាត់ទី - 44)

79 : 45

إِنَّمَا أَنْتَ مُنْذِرُ مَنْ يَخْشَاهَا ﴿٤٥﴾

តាមពិតអ្នកគ្រាន់តែជាអ្នកដាស់តឿនព្រមានចំពោះអ្នក ណាដែលខ្លាចវាប៉ុណ្ណោះ។(អាយ៉ាត់ទី - 45)

79 : 46

كَأَنَّهُمْ يَوْمَ يَرَوْنَهَا لَمْ يَلْبَثُوا إِلَّا عَشِيَّةً أَوْ ضُحَاهَا ﴿٤٦﴾

នៅថ្ងៃដែលពួកគេឃើញវា(ថ្ងៃបរលោក) ពួកគេមាន អារម្មណ៍ហាក់បីដូចជាមិនបានរស់នៅក្នុងលោកិយនេះឡើយ លើកលែងតែមួយល្ងាច ឬមួយព្រឹកប៉ុណ្ណោះ។(អាយ៉ាត់ទី - 46)

← Surah 78 Surah 80 →