Thursday, 26 November 2026 ព្រះរាជាណាចក្រកម្ពុជា
គម្ពីរគួរអានដ៏បរិសុទ្ធ — អារ៉ាប់ និងខ្មែរ

92. អាល់ឡៃល៍ — الليل

ម៉ាក្កះ • 21 អាយ៉ាត់

بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ

92 : 1

وَاللَّيْلِ إِذَا يَغْشَىٰ ﴿١﴾

អល់ឡោះស្បថនឹងពេលយប់នៅពេលដែលវាគ្របដណ្ដប់ ដោយភាពងងឹត។(អាយ៉ាត់ទី - 1)

92 : 2

وَالنَّهَارِ إِذَا تَجَلَّىٰ ﴿٢﴾

និងពេលថ្ងៃ ពេលដែលវាបានបពោ្ចញពន្លឺដ៏ត្រចះត្រចង់។(អាយ៉ាត់ទី - 2)

92 : 3

وَمَا خَلَقَ الذَّكَرَ وَالْأُنْثَىٰ ﴿٣﴾

និងអ្នកដែលបានបង្កើតឱ្យមានប្រុស និងស្រី។(អាយ៉ាត់ទី - 3)

92 : 4

إِنَّ سَعْيَكُمْ لَشَتَّىٰ ﴿٤﴾

ពិតប្រាកដណាស់ ការប្រឹងប្រែងរបស់ពួកអ្នក(នៅក្នុង លោកិយ) គឺខុសៗគ្នា។(អាយ៉ាត់ទី - 4)

92 : 5

فَأَمَّا مَنْ أَعْطَىٰ وَاتَّقَىٰ ﴿٥﴾

ចំណែកឯអ្នកណាដែលបានបរិច្ចាគទាន និងកោតខ្លាច អល់ឡោះ(អាយ៉ាត់ទី - 5)

92 : 6

وَصَدَّقَ بِالْحُسْنَىٰ ﴿٦﴾

ហើយនិងមានជំនឿលើការតបស្នងល្អនោះ(អាយ៉ាត់ទី - 6)

92 : 7

فَسَنُيَسِّرُهُ لِلْيُسْرَىٰ ﴿٧﴾

យើងនឹងរៀបចំឱ្យគេនូវមាគ៌ាដែលងាយស្រួល(អាយ៉ាត់ទី - 7)

92 : 8

وَأَمَّا مَنْ بَخِلَ وَاسْتَغْنَىٰ ﴿٨﴾

រីឯអ្នកណាហើយដែលកំណាញ់ និងមិនត្រូវការជំនួយពី អល់ឡោះ(អាយ៉ាត់ទី - 8)

92 : 9

وَكَذَّبَ بِالْحُسْنَىٰ ﴿٩﴾

ហើយនិងបានបដិសេធនឹងការតបស្នងល្អនោះ (អាយ៉ាត់ទី - 9)

92 : 10

فَسَنُيَسِّرُهُ لِلْعُسْرَىٰ ﴿١٠﴾

យើងនឹងរៀបចំឱ្យគេនូវមាគ៌ាដែលលំបាក។(អាយ៉ាត់ទី - 10)

92 : 11

وَمَا يُغْنِي عَنْهُ مَالُهُ إِذَا تَرَدَّىٰ ﴿١١﴾

ហើយទ្រព្យសម្បត្ដិរបស់គេមិនផ្ដល់ផលប្រយោជន៍ដល់ គេឡើយ នៅពេលដែលគេបានធ្លាក់ចូលទៅក្នុងនរកហើយនោះ។(អាយ៉ាត់ទី - 11)

92 : 12

إِنَّ عَلَيْنَا لَلْهُدَىٰ ﴿١٢﴾

ពិតប្រាកដណាស់ ភារកិច្ចរបស់យើងគឺផ្ដល់ការចង្អុលបង្ហាញ។(អាយ៉ាត់ទី - 12)

92 : 13

وَإِنَّ لَنَا لَلْآخِرَةَ وَالْأُولَىٰ ﴿١٣﴾

ហើយពិតប្រាកដណាស់ ថ្ងៃអវសាននៃលោកិយ និងថ្ងៃដំបូងនៃលោកិយ គឺជាកម្មសិទ្ធិរបស់យើង។(អាយ៉ាត់ទី - 13)

92 : 14

فَأَنْذَرْتُكُمْ نَارًا تَلَظَّىٰ ﴿١٤﴾

ដូចេ្នះ យើងបានដាស់តឿនព្រមានពួកអ្នកអំពីភ្លើងនរក ដែលឆេះសន្ធោសន្ធៅ(អាយ៉ាត់ទី - 14)

92 : 15

لَا يَصْلَاهَا إِلَّا الْأَشْقَى ﴿١٥﴾

ដែលគ្មានអ្នកណាចូលទៅក្នុងនោះ ក្រៅពីជនទុច្ចរិត (អាយ៉ាត់ទី - 15)

92 : 16

الَّذِي كَذَّبَ وَتَوَلَّىٰ ﴿١٦﴾

ដែលគេបានបដិសេធ(នឹងអ្នកនាំសារ) និងបានបែរចេញ (ពីជំនឿលើអល់ឡោះ)នោះឡើយ។(អាយ៉ាត់ទី - 16)

92 : 17

وَسَيُجَنَّبُهَا الْأَتْقَى ﴿١٧﴾

ហើយគេនឹងបញ្ចៀសអ្នកដែលកោតខ្លាចអល់ឡោះអំពីវា(នរក) (អាយ៉ាត់ទី - 17)

92 : 18

الَّذِي يُؤْتِي مَالَهُ يَتَزَكَّىٰ ﴿١٨﴾

ដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់គេដើម្បីសំអាតខ្លួន។(អាយ៉ាត់ទី - 18)

92 : 19

وَمَا لِأَحَدٍ عِنْدَهُ مِنْ نِعْمَةٍ تُجْزَىٰ ﴿١٩﴾

ហើយគេមិនត្រូវការការតបស្នងនៀកម៉ាត់ពីអ្នកណាម្នាក់ ឡើយ។(អាយ៉ាត់ទី - 19)

92 : 20

إِلَّا ابْتِغَاءَ وَجْهِ رَبِّهِ الْأَعْلَىٰ ﴿٢٠﴾

លើកលែងតែដើម្បីស្វែងរកការយល់ព្រមពីម្ចាស់របស់ គេដ៏មហាឧត្ដុង្គឧត្ដមប៉ុណ្ណោះ។(អាយ៉ាត់ទី - 20)

92 : 21

وَلَسَوْفَ يَرْضَىٰ ﴿٢١﴾

ហើយគេពិតជានឹងពេញចិត្ដជាមិនខាន(អ្វីដែលយើង តបស្នងដល់គេ)។(អាយ៉ាត់ទី - 21)

← Surah 91 Surah 93 →